» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5086 នាក់

ម្សិលមិញ 7641 នាក់

សរុប 18983777 នាក់

ថត​វីដេអូ​ស្រាត​ផ្សព្វផ្សាយ​ផលិតផល​ខ្សែក នៅលើ​ស្ពាន​ទីសក្ការៈ​ឥណ្ឌា​ស្ត្រី​បារាំង​ម្នាក់ ត្រូវ​ចាប់ខ្លួន​អាច ប្រឈម​ជាប់គុក ៣​ឆ្នាំ​



​ប្រទេស​ឥណ្ឌា​៖​ស្ត្រី​បារាំង​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ប្រទេស​ឥណ្ឌា ដោយសារតែ​ថត​វីដេអូ​ស្រាត នៅលើ​ស្ពាន​មួយ ដែលជា​កន្លែង​ទីសក្ការៈ​របស់​ប្រជាជន ស្ថិត​ក្នុ​ទីក្រុង Rishikesh​។ ទីភ្នាក់ងារ​ពត៍​មាន BBC ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ឲ្យ​ដឹងថា​៖វីដេអូ​របស់​ស្ត្រី​រូបនោះ ដែល​ថត​នៅលើ​ស្ពាន Lakshman Jhula ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​។​គាត់​ប្រឈម​នឹង​ការចោទប្រកាន់​ក្រោម​ច្បាប់​អ៊ី​ន​ធឺ​ណេ​តរបស់​ឥណ្ឌា និង​អាច​ជាប់គុក​រហូតដល់ ៣​ឆ្នាំ ប្រសិន​ជាមាន​កំហុស​។a bridge indiaa 

ស្ត្រី​បារាំង​ដែល​គេ​លាក់​អត្តសញ្ញាណ បាន​ប្រាប់​ប៉ូលិស​ក្រោយ​ទទួល​ការដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ថា វីដេអូ​នោះ​ថត​ដើម្បី​ផ្សព្វផ្សាយ​ជំនួញ​គ្រឿងអលង្ការ​របស់​នាង​។​“​នៅ​ឥណ្ឌា ប្រហែល​សកម្មភាព​ទាំងនេះ មិនត្រូវ​បាន​គេ​ចាត់ទុកថា​ជា​អំពើ​ទាស់ចិត្ត​ទេ ប៉ុន្តែ ក្រុង Rishikesh ជា​កន្លែង​ទីសក្ការៈ ហើយ​ស្ពាន LakShman Jhula ជា​កន្លែង​ដែល​ព្រះ Ram និង​បង​ព្រះរាម​អង្គ​ព្រះនាម Lashman ព្រមទាំង​ព្រះ​មហេសី Sita ឆ្លងកាត់​ទន្លេ Ganges”​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន​ប៉ុស្តិ៍​ប៉ូលិស កន្លែង​ដែល​ស្ត្រី​នោះ​ត្រូវ​ឃុំខ្លួន​។​​មន្ត្រីប៉ូលិស​ឲ្យ​ដឹងថា​ស្ត្រី​បារាំង​ខាងលើ បាន​ទទួលស្គាល់ថា​ពិតជា​បាន​ថត​វីដេអូ​ស្រាត​ពិតមែន ប៉ុន្តែ​នាង​អះអាងថា នាង​មិនបាន​ដឹងថា វា​រឿង​ខុសច្បាប់​នៅ​ឥណ្ឌា​ឡើយ​។​”a bridge india a bridge indiaa1