» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6982 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666892 នាក់

តុលាការ​ហុងកុង​កាត់ទោស​មេដឹកនាំ​ទាម​ទាល​ទ្ធី​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤

 

​ចិន​៖​តុលាការ​ហុងកុង​នៅ​ថ្ងៃ​ចន្ទ​ទី ១៩ វិច្ឆិកា​ឆ្នាំ​២០២១៨​បាន​បើកសវនាការ​ថ្មី​មួយទៀត ដើម្បី​ជំនុំជម្រះ​ទោស​មេដឹកនាំ​ចលនា​ទាមទារ​ប្រជាធិបតេយ្យ ដែល​នាំឱ្យមាន​បាតុកម្ម​ឆ័​ត្រ​លឿង ឈ្មោះថា “Occupy Central with Love and Peace” កាលពី​ឆ្នាំ​២០១៤​ប្រមូលផ្តុំ​និស្សិត​រាប់​រាយ​ពាន់​នាក់ និង​បានធ្វើឱ្យ​សង្កាត់​ពាណិជ្ជកម្ម​ហុងកុង​ជាប់គាំង​អស់​រយៈពេល​ជាង​ពីរ​ខែ​ដើម្បី​ទាមទារ​ឱ្យ​ហុងកុង​រៀបចំ​បោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ មិនមែន​តាម​ការបញ្ជា​របស់​ប៉េកាំង​។​a banny tai1 

មាន​មនុស្ស​៩​នាក់​ជា​ជនជាប់ចោទ នៅក្នុង​សវនាការ​ថ្ងៃនេះ​ក្នុងនោះ​មាន​បីនាក់​ជា​មេ​កើយ​វ័យ​ចំណាស់ ៖ ទីមួយ គឺ​លោក​សាស្ត្រាចារ្យ​បេ​នី​តៃ​( Benny Tai) អាយុ​៥៤​ឆ្នាំ ។ លោក​គឺជា​ជន​ទីមួយ​ដែល​បាន​ផ្តួច​ផ្តើមគំនិត​ដំបូង​គេ ឱ្យមាន​ការប្រមូលផ្តុំ​កាន់កាប់​ដោយ​សន្តិវិធី​មជ្ឈមណ្ឌល​/​សង្កាត់​ពាណិជ្ជកម្ម​រប​ស់​ហុងកុង​។ ទី​ពីរ​គឺ​ប្រមុខ​សាសនា Chu Yiu-ming អាយុ​៧៤​ឆ្នាំ និង​ទី​បី​គឺ​លោក​សាស្ត្រាចារ្យ​ផ្នែក​សង្គមវិទ្យា Chan Kin-man អាយុ​៥៩​ឆ្នាំ​។

កាលពី​ប៉ុន្មាន​ថ្ងៃមុន លោក​បាន​ទៅ​បង្រៀន​គួរ​បី​ម៉ោង ស្តីអំពី​អំណាច​ផ្តាច់ការ​នៅ ចិន ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ Chinese University នៅ​ហុងកុង ដែល​លោក​ធ្លាប់​ធ្វើការ​តាំងពី​ជាង​២០​ឆ្នាំ​មកហើយ ដោយមាន​និស្សិត​ចូល​ស្តាប់​ដល់​ជាង​៦​រយ​នាក់​។ នេះ​ទំនងជា​ការបង្រៀន​ជា​លើកចុងក្រោយ​របស់លោក ព្រោះ​ម្យ៉ាង​លោក​បាន​បង្ខំចិត្ត​ដាក់ពាក្យ​សុំចូល​និវត្តន៍​មុន​អាយុ​ផង​។​បរិយាកាស​នៅមុខ​តុលាការ​សាលាដំបូង Kowloon ហាក់ដូចជា​តានតឹង លាយ​លំនឹង​ទឹកចិត្ត​រន្ធត់​ក្តុកក្តួល​ណាស់ ព្រោះ​ជនជាប់ចោទ​នេះ ត្រូវបាន​គេ​ចាត់ទុកថា​ជនរងគ្រោះ ពោល​គឺជា​វីរៈបុរស​។​

​តុលាការ​នឹង​បើកសវនាការ រយៈពេល​បី​សប្តាហ៍ ដើម្បី​ជំនុំជម្រះ​អំពី​តួនាទី​របស់​ជនជាប់ចោទ ក្នុង​បាតុកម្ម​បិទ​ខ្ទប់​សង្កាត់​ពាណិជ្ជកម្ម​ហុងកុង កាលពី​ឆ្នាំ​២០១៤ និង​ជា​បាតុកម្ម​ដែល​បរាជ័យ​។ ជនជាប់ចោទ​អាច​នឹង​មានទោស​ជាប់ពន្ធនាគារ​ដល់​ទៅ​៧​ឆ្នាំ ហើយ​ជា​ទោស​ដែល​បូក​បន្ថែម​បាន​ទៀត​។​

​សម្រាប់​ជន​ជាប់​វ័យ​ចំណាស់​ទាំងបី ពួកគាត់​រង​ការចោទប្រកាន់​បី​ចំណុច ៖ បំផុសគំនិត​ឱ្យមាន​អ​សណ្តាប់ធ្នាប់​សាធារណៈ ញុះញង់​អ្នកផ្សេង​ឱ្យ​បង្កបញ្ហា​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ញុះញង់​អ្នកផ្សេង​ឱ្យ​ហៅ​គ្នីគ្នា​មក​បង្កបញ្ហា​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។​នេះ​បើតាម​រដ្ឋអាជ្ញា​ហុងកុង លោក Andrew Bruce ។​

​ក្រោយពី​អង់គ្លេស​ប្រគល់​ហុងកុង​មកឱ្យ​ចិន​វិញ​នៅ​ឆ្នាំ​១៩៩៧ ហុងកុង​មាន​លក្ខន្តិកៈ​ពិសេស ជា​ដែនដី​របស់​ចិន​វិញ​មែន តែមាន​ប្រព័ន្ធ​នយោបាយ​ខុសគ្នា ក្រោម​គោលការណ៍ ប្រទេសមួយ​ប្រព័ន្ធ​ពីរ​។ នៅលើ​ក្រដាស​ហុងកុង​មាន​សិទ្ធិ​និង​សេរីភាព​ក្នុងការ​បញ្ចេញមតិ ដែល​ចិនដីគោក​មិន​ធ្លាប់​ស្គាល់​ឡើយ​។ ប៉ុន្តែ​បន្តិច​ម្តងៗ ប៉េកាំង​បានដាក់​បញ្ជា​កាន់តែច្រើន​ឡើងៗ​ថា​ហុងកុង​អាចធ្វើ​នេះ ឬ​មិន​អាចធ្វើ​នោះបាន​នៅ ដោយ​មិន​ខ្វល់​អំពី​ច្បាប់​ក្នុង​តំបន់​ទេ ។ ចិន​ដឹង​តែ​ម្យ៉ាង​គឺ​ចាប់​ឱ្យធ្វើ​នូវ​អ្វីដែល​ប៉េកាំង​យល់ថា​ទទួលយកបាន​តែប៉ុណ្ណោះ​។​

​ដោយសារតែ​មូលហេតុ​នេះហើយ ទើប​គេ​ចាត់ទុក​សវន​ការ​នេះ គឺជា​រង្វាស់​ឯករាជភាព​នៃ​ប្រព័ន្ធតុលាការ​នៅ​ហុងកុង​។ សម្រាប់​ជនជាប់ចោទ​ផ្ទាល់ ពួកគេ​សុទ្ធតែ​បានបញ្ជាក់​អះអាង​អំពី​ភាព​គ្មាន​ទោស​របស់ខ្លួន នៅ​ចំពោះមុខ​តុលាការ ! តែ​បាន​ត្រៀមលក្ខណៈ​ជាស្រេច​នឹង​ចូល​ពន្ធនាគារ​។ នៅ​ហុងកុង​មាន​សកម្មជន​និស្សិត ក្មេងៗ​ជាច្រើន​នាក់ ត្រូវបាន​តុលាការ​កាត់ទោស​ដាក់ពន្ធនាគា​រ និង​ខ្លះ​មិន​ឱ្យមាន​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត ឬ​មិនឱ្យ​ធ្វើជា​តំណាងរាស្ត្រ​។​សមាគមន៍​អង្គការសិទ្ធិមនុស្ស​ជាច្រើន​បាន​អំពាវនាវ​ឱ្យ​តុលាការ​ហុងកុង​លុប​ការចោទប្រកាន់​លើ​មេដឹកនាំ​ចលនា​ប្រជាធិបតេយ្យ​នេះ​ចេញ​។ Amnesty International ចាត់ទុក​បទចោទប្រកាន់​នេះ​ថា​គួរ​ព្រឺ​ខ្លាច​បំផុត​៕a banny tai 

​