» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11406 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701577 នាក់

លោក​ចូ​បៃ​ដិ​ន​បង្ហាញ​ឆន្ទៈ​រក​វិធី​ជួយ​អ៊ុយ​ក្រែ​ន​ក្នុងពេល​កាណាដា​ជួយ​ដ្រូ​ន​ជប៉ុន​ជួយ​កសាង​ប្រទេស​

​អុ​យ​ក្រែ​ន​៖ ទីបំផុត​មេបញ្ជាការ​កង​ទ​ព័​ថ្មី​របស់​អ៊ុយ​ក្រែ​ន​លោក​ឧ​ត្ត​ម​សេនីយ៍ Oleksandr Syrskyi បានសម្រេច​ចិត្ត​ដក​កងទ័ព​របស់ខ្លួន​បាន​ដកខ្លួន​ចេញពី​ទីក្រុង Avdiivka ដែលជា​ទីក្រុង​សំខាន់​មួយ​នៅ​ភាគ​ខាងកើត​ប្រទេស​។ ន សារព័ត៌មាន BBC នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ បាន​ឲ្យ​ដឹងថា​ប្រធានាធិបតី​វ៉ូ​ឡូ​ឌី​មៀ​ហ្សេ​ឡិន​ស្គី (Volodymyr Zelensky )​បាន​និយាយថា ការសម្រេចចិត្ត​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ជួយសង្គ្រោះ​ជីវិត​ទាហាន បន្ទាប់ពី​មានការ​ឡោមព័ទ្ធ​ដោយ​កងកម្លាំង​រុស្ស៊ី​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមក​នៅ​តំបន់​ខាងលើនេះ​ក្នុងពេល ការផ្គត់ផ្គង់​សព្វាវុធ​ពី​លោកខាងលិច មានការ​ធ្លាក់ចុះ ។ ​ថ្លែង​នៅក្នុង​ស​ន្និសិទ​សន្តិសុខ​ទីក្រុង Munich កាលពី​ថ្ងៃ​សៅរ៍​ទី​១៧​កុម្ភៈ លោក Zelensky បាន​ជំរុញ​ឱ្យ​បណ្តា​ប្រទេស​លោកខាងលិច​ជួយ​អ៊ុយ​ក្រែ​ន​ដើម្បី​យកឈ្នះ​រុស្ស៊ី ប៉ុន្តែ​ឃ្លា​នេះ​លោក Zelensky ប្រើពាក្យ​ថា “​កម្ចាត់​បិសាច​” ជំនួស​វិញ ។​a jo pa 

​ទាក់ទង​រឿងនេះ អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាមេរិក​លោ​កច​ន​ឃឺ​ប៊ី​( Adm John Kirby) បាន​និយាយ​បន្ទាប់ពី​អ៊ុយ​ក្រែ​ន សម្រេចចិត្ត​ដកទ័ព​ចេញពី​ទីក្រុង Avdiivka ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​អស់​គ្រាប់កាំភ្លើង​ធំ សម្រាប់​តតាំង ជាមួយ​រុស្ស៊ី ដោយសារតែ​សភា​អាមេរិក​មិនទាន់​អនុម័ត​ច្បាប់​បន្ថែម​។ ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការផ្គត់ផ្គង់​អាវុធ​ពី​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិច​ផ្សេងទៀត ដើម្បី​បន្ត​ប្រយុទ្ធ​ជាមួយ​រុស្ស៊ី ។ តែ មួយរយៈ​ចុងក្រោយ​នេះ សហរដ្ឋអាមេរិក​កំពុងមាន​បញ្ហា​ជម្លោះ​នយោបាយ ដែលជា​កត្តា​មួយ​ធ្វើឱ្យ​ខកខាន​មិនបាន​ផ្ដល់​ស​ព្វា​វុ​ធ​ឲ្យ​អ៊ុយ​ក្រែ​ន​។​

ក្រោយពី​ព្រិ​ត្តិ​ការណ៍​ឈឺ​សាច់​បង្កឡើង​ដោយ​អ៊ុយ​ក្រែ​ន​ជាធម្មតា​វា​ប៉ះពាល់​អ៊ុយ​ក្រែ​ន​តែ​វា​ជាការ​អាម៉ាស​ដល់​បណ្តា​ប្រទេស​លោកខាងលិច​ពី​សេស​អាមេរិក​និង​សម្ព​ន្ធ័​មិត្ត​ណា​តូ​ផងដែរ​ប្រសិនបើ​អ៊ុយ​ក្រែ​ន​ចាញ់​។​ទោះបីយ៉ាងណា ប្រធានាធិបតី​អាម៉េរិក​លោក ចូ​បៃ​ដិ​ន មានប្រសាសន៍ថា លោក​មាន​ឆន្ទៈ​ជួបពិភាក្សា​ជាមួយ​មន្ត្រី​ប្រធានសភា​អាម៉េរិក លោក Mike Johnson ទៅតាម​ការស្នើសុំ ដើម្បី​ជជែក​ដេញដោល​ស្វែងរក​ដំណោះស្រាយ​លើ​ភាពជាប់គាំង​សំណើ​កញ្ចប់​ថវិកា​សម្រាប់​ជួយ​ប្រទេស​អ៊ុយ​ក្រែ​ន​នៅក្នុង​សង្គ្រាម​តទល់​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី បន្ទាប់ពី​ព្រឹទ្ធសភា​អាម៉េរិក ទើប​បោះឆ្នោត​គាំទ្រ​សំណើ​ច្បាប់​ថវិកា​មួយ​នេះ កាលពីពេល​ថ្មីៗ ដោយនៅ​រង់ចាំតែ​ការអនុម័ត​បន្ត​ពីស​ភា​។

​ប្រធានសភា​តំណាងរាស្ត្រ​អាម៉េរិក​លោក Mike Johnson បាន​បដិសេធ​មិន​ព្រម​រៀបចំ​ឱ្យមាន​ដំណើរការ​បោះឆ្នោត​នៅក្នុង​សភា​ទៅលើ​សំណើ​ជំនួយ​កញ្ចប់​ថវិកា​ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជា ៩៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​របស់​រដ្ឋ​បាល​លោក​បៃ​ដិ​ន ដោយ​មន្ត្រី​ប្រធានសភា​រូបនេះ​បានទាមទារ​ឱ្យមាន​ជំនួប​ពិភាក្សា​ដោយផ្ទាល់​ជាមួយ​លោក​ប្រធានាធិបតី​ចូ​បៃ​ដិ​ន​ជាមុនសិន ស្របពេល​សមាជិកសភា​អាម៉េរិក​ភាគច្រើន​ជា​ក្រុម​អ្នកនយោបាយ​មកពី​គណបក្ស​សាធារណរដ្ឋ​។​ជុំវិញ​រឿងនេះ លោក​ចូ​បៃ​ដិ​ន​បាន​និយាយថា លោក​រីករាយ​នឹង​ជួប​សន្ទនា​ជាមួយនឹង​លោក Mike Johnson លើ​បញ្ហា​នេះ ដើម្បី​លទ្ធភាព​អាច​សម្រេចការ​អនុម័ត​ច្បាប់​ជំនួយ​ថវិកា​ទៅដល់​ប្រទេស​អ៊ុយ​ក្រែ​ន​ឱ្យបាន​ឆាប់រហ័ស​។


​សម្រាប់​ប្រ​ទេ​សឹ​ជប៉ុន​វិញ​ប្រទេស​ជប៉ុន​ពេល​ជួប​នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន លោក ដេ​នី​ស ស្មី​ហាល់ (Denys Shmyhal) នៅឯ​ទីក្រុង​តូ​ក្យូ​កាល​ដើម​សប្តាហ៍​បាន​ពិភាក្សា​អំពី​ការកសាង​អ៊ុយ​ក្រែ​ន​ឡើងវិញ ដោយ​សន្យា​លើ​សន្ធិសញ្ញា​ថ្មី​ស្តីពី​ពន្ធ​ទ្វេភាគី និង​កិច្ច​ការគាំទ្រ​ផ្សេងទៀត​ពី​ធុរកិច្ច​ជប៉ុន ស្របពេល​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ឈាន​ជិត​ចូលដល់​គម្រប់​ខួប​ពីរ​ឆ្នាំ ។​មេដឹកនាំ​ជប៉ុន​លោកនាយក​រដ្ឋមន្ត្រី ហ្វឺ​មី​យ៉ូ ឃី​ស៊ី​ដាក់ (Fumio Kishida) បាន​ថ្លែងប្រាប់​ទៅកាន់​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា ប្រទេស​ជប៉ុន នឹង​បន្ត​ធ្វើការ​ជាមួយ​អ៊ុយ​ក្រែ​ន "​រហូតដល់​សន្តិភាព​ត្រឡប់មកវិញ​" ។

​ក្រុមហ៊ុន​ជប៉ុន​ប្រហែល​៥០​ក្រុមហ៊ុន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ភាគី​អ៊ុយ​ក្រែ​ន នៅក្នុង​ស​ន្និសិទ លើ​វិស័យ​នានា រួមទាំង​វិស័យ​កសិកម្ម ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ ។
​ជាមួយគ្នា​នោះដែរ​រដ្ឋមន្ត្រី​ការពារជាតិ​កាណាដា លោក បៀ​ល ប្ល៊ែ​រ (Bill Blair) ឯណោះ​វិញ មានប្រសាសន៍ថា ប្រទេស​កាណាដា​នឹង​បរិច្ចាគ​ប្រព័ន្ធ​ការពារ​ដែនអាកាស ស្កា​យ​រេ​ន​ជើ (SkyRanger) R៧០ ជាង ៨០០ គ្រឿង​សម្រាប់​អ៊ុយ​ក្រែ​ន ដើម្បី​ជួយ​ជា​កម្លាំង​តស៊ូ​សម្រាប់​សង្គ្រាម​ជាមួយ​ប្រទេស​រុស្ស៊ី ។​ក្រសួងការពារជាតិ​កាណាដា បាន​បន្ថែមទៀតថា យន្តហោះ​គ្មាន​មនុស្ស​បើក​ជាង ៨០០ គ្រឿង​នោះ មានតម្លៃ​ជាង ៩៥ លាន​ដុល្លារ​កាណាដា ឬ​ប្រហែល ៧០.៤៤ លាន​ដុល្លារ​អាម៉េរិក​នឹង​បរិច្ចាគ​ទៅឱ្យ​អ៊ុយ​ក្រែ​ន ដោយ​បន្ថែមថា ការបរិច្ចាគ​នេះ ស្ថិតនៅក្រោម​ការផ្តល់​មូលនិធិ​ដោយ​ជំនួយ​យោធា​ចំនួន ៥០០ លាន​ដុល្លារ​កាណាដា ដែល​ប្រកាស​ដោយ​លោកនាយក​រដ្ឋមន្ត្រី ចា​ស្ទី​ន ទ្រូ​ដូ (Justin Trudeau) អំឡុង​ទស្សនកិច្ច​នៅឯ​ទីក្រុង​គី​វ កាលពី​ឆ្នាំមុន ។

ប្រទេសស៊ុយអែតបានប្រកាសថា ខ្លួននឹងផ្តល់ជំនួយជាសម្ភារយោធា គិតជាទឹកប្រាក់ស្មើនឹង៦៨២លានដុល្លារ ទៅកាន់​អ៊ុយក្រែន ដើម្បីជួយគាំទ្រទីក្រុងកៀវ ដែលកំពុងប្រឈមការលំបាក ក្នុងការប្រយុទ្ធតស៊ូប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។  ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ឲ្យដឹងថា៖កញ្ចប់ជំនួយយោធាថ្មីខាងលើ ដែលជាកញ្ចប់ជំនួយទី១៥របស់ស៊ុយអែត សម្រាប់អ៊ុយក្រែន និងជាកញ្ចប់ជំនួយធំជាងគេ ក្នុងចំណោមនោះ គឺនឹងរួមមាននូវគ្រាប់កាំភ្លើងធំ ប្រព័ន្ធការពារដែនអាកាស កាណូត និងអាវុធក្រោមផ្ទៃទឹក ដូចជាគ្រាប់មីននិងមីស៉ីលថូភីដូ (torpedoe) ព្រមទាំងការបណ្តុះបណ្តាលសម្រាប់កងទ័ពអ៊ុយក្រែន។ កន្លងមក ស៊ុយអែតធ្លាប់បានបញ្ជូនប្រព័ន្ធកាំភ្លើងធំ Archer, រថពាសដែក CV90 ៥០គ្រឿង ប្រព័ន្ធមីស៉ីលការពារដែនអាកាស ព្រមទាំង​រថក្រោះ Leopard 2 ប្រហែល១០គ្រឿង។

 សេចក្តីប្រកាសរបស់ស៊ុយអែតកើតមានឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលសង្រ្គាមនៅអ៊ុយក្រែនឈានចូលដល់ឆ្នាំទី៣ គិតចាប់តាំង​ពីការឈ្លានពានរបស់រុស្ស៉ី បានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។a jo sweden 

a jo pa1 a jo pa2 a jo pa3 


​