» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9021 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699192 នាក់

មក​ស្គាល់​មនុស្ស​មានអំណាច​ទី​២​នៅក្នុង​ប្រទេស​ថៃ​!


​ថៃ​៖ បន្ទាប់ពី​លោក​ឧ​ត្ត​ម​សេនីយ ព្រេ​ម​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ព្រះ​ហា​ក្សត្រ​ថៃ​តាំងពី​ជំនាន់​ព្រះបាទ​រ៉ា​ម៉ា​ទី​៩​ភូមី​បុល​អាប​ឌុល​យ៉ា​ដេ​ត ទទួលមរណភាព​ទៅ ព្រះមហាក្សត្រ​ថៃ​រ៉ា​ម៉ា​ទី​១០​ព្រះបាទ មហា​វិ​ជ្ជ​រ៉ា ឡុងកន បានសម្រេច​ព្រះទ័យ​តាំង អតីត​នាយករដ្ឋមន្ត្រី​យោធា​គឺ​លោក ស៊ូ​រ៉ា​យុ​ត ជូឡា​ណន់ (Surayud Chulanont) ជា​ប្រធានស្តីទី​នៃ ឧ​ត្ត​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន​ថៃ Bangkok Post ដែល​ត្រូវបាន​ដកស្រង់​នៅ​យប់​ថ្ងៃ​ពុធ ទី​២៩ ខែឧសភា ឆ្នាំ​២០១៩​។​លោក ព្រេ​ម ទិន​ស៊ូ​ឡា​ណុន បានទទួល​មរណភាព​កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០១៩​ក្នុង​ជន្មាយុ​៩៩​ឆ្នាំ​។​(ពីឆ្វេងទៅស្តាំលោកសូរ៉ាយុទ្ធលោកប្រេមនិងលោកប្រាយុទ្ធចាន់អូចា)a sorayut prem 

​លោក​ឧ​ត្ត​ម​សេនីយ ស៊ូ​រ៉ា​យុ​ត ជូឡា​ណន់​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ​គឺជា​មនុស្ស​ដែល​មិនសូវ​និយាយស្តី​ជា​សាធារណៈ​នោះ​ប​ច្ច​ប្បន្ន មាន​វ័យ ៨២​ឆ្នាំ​ហើយ​។​គាត់​គឺជា​មនុស្ស​ជំនិត​របស់លោក ព្រេ​ម ទិន​ស៊ូ​ឡា​ណុន តាំងពី​គាត់​ធ្វើជា​នាយករដ្ឋមន្ត្រី​នា​ទសវត្ស​៨០​មក​ម្លេះ​។​លោក​សូ​រ៉ា​យុទ្ធ​ជា​អតីត​យោធា​ថៃ​ក្រហម​កុំមុយនិស្ត​តែ​លោក​បាន​ជួយ​លោក​ប្រេ​ម​ក្នុង​ការរំលាយ​កម្លាំង​ថៃ​ក្រហម​ទៅវិញ​។ ដោយសារ​គុណបំណាច់​នេះ​លោក​ត្រូវបាន​លោក​ប្រេ​ម​យកមកប្រើ​រហូត​។​លោក​សូ​រ៉ា​យុទ្ធ ធ្លាប់​បំពេញ​តួនាទី​ជា​មេបញ្ជាការ​យោធា​ថៃ ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០០២ និង​ជា​មេបញ្ជាការ​ជាន់ខ្ពស់​យោធា​ថៃ​ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០០៣​។​

​នៅ​ខែកញ្ញា ឆ្នាំ​២០០៦ ក្រោយពី​លោក​ប្រេ​ម​ប្រើ​មេ​ទ​ព័​ជើងគោក​ឧ​ត្ត​ម​សេនីយ៍​ស៊ុន​ធិ​ប៊ុន​យ៉ា​រ៉ា​ឃ្លិ​ង​ឲ្យ​ដឹកនាំ​កម្លាំងយោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​បាន​ជោគជ័យ​លោក ស៊ូ​រ៉ា​យុ​ត ជូឡា​ណន់​ត្រូវបាន​ព្រះមហាក្សត្រ​ថៃ​ភូមី​បុល​អាប់​ឌុល​យ៉ា​ដេ​ត​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ទី ១៨ របស់​ប្រទេស​ថៃ​តែម្តង សម្រាប់​រយៈពេល ១៨​ខែ​(​រដ្ឋាភិបាល​អន្តរកាល​ថៃ​មុន​មានការ​បោះឆ្នោត​)​។​ការតែងតាំង​លោក​សូ​រ៉ា​យុទ្ធ​នេះ​បានធ្វើ​ឲ្យ​ស៊ុន​ធិ​ប៊ុន​យ៉ា​រ៉ា​ត​ឃ្លិ​ង​ក្តៅចិត្ត​ស្ទើ​ក្អួត​ឈាម​ព្រោះ​ខិត​នាំ​ទា​ហ៊ាន​ធ្វើ​រដ្ឋប្រហារ​មិន​បានទទួល​លាភសក្ការៈ​បែ​ជា​បាន​ទៅលើ​លោក​សុរ៉ា​យុទ្ធ​ជូឡា​ណុន​ដែល​អង្គុយ​ស្ងៀម​ចាំ​ទទួលផល​ទៅវិញ​។​នេះ​បើតាម​ការទម្លាយ​អារម្មណ៍​ក្រោយមកទៀត​ប្រាប់​កាសែត​។

បន្ទាប់ពី​ចប់​តួនាទី​នាយករដ្ឋមន្ត្រីរ​ដ្ឋា​ភិ​បាល​បណ្តោះអាសន្ន​លោក​សូ​រ៉ា​យុទ្ធ​ជូឡា​ណុន​ត្រូវបាន អតីតព្រះមហាក្សត្រ ភូមិបុល អាឌុល់យ៉ាដេត តែងតាំង​ជាម​ន្ត្រី​នៅ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ​និង​ចុងក្រោយ​ជា​ប្រធាន​ក្នុងសម័យ​ព្រះមហាក្សត្រ​ព្រះមហា​វិ​ជ្ជ​រ៉ា ឡុងកន ។​ដូច​យើង​ដឹង​ស្រាប់​ហើយ​ប្រទេស​ថៃ​ជា​ប្រទេស​ដែលមាន​រដ្ឋប្រហារ​ច្រើន​រហូតដល់​ទៅ​១៨​ដង​តែ​ក្នុង​នោះបាន​បរាជ័យ​៤​ដង​។​មូលហេតុ​គឺ​តាំងពី​ឆ្នាំ​១៩៣២​មក​អំណាច​យោធា​ថៃ​ចាក់​ឬ​ស​ជ្រៅ​នៅក្នុង​សង្គម​ថៃ​ទាំង​កម្លាំងយោធា​និង​ធនធាន​។​សម្រាប់​រដ្ឋាភិបាល​ស៊ីវិល​ដែល​ចេញពី​ការបោះឆ្នោត​រស់នៅ​មិនបាន​យូ​ទេ​បើ​មិន​ទ្រ​ប្រដាប់​ពួកយោធា​។​ជាងនេះទៅទៀត​សម្រាប់​ការងារ​គ្រប់គ្រង​អំណាច​យោធា​នេះ​នៅក្នុង​សម័យ​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ​ចាន់​អូ​ចា​មេ​ទ​ព័​ជើងគោក​ដែល​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋា​ភិ​បាល​លោកស្រី​យី​ង​ឡាក់​ស៊ីណាវ៉ាត្រា​កាលពី​ឆ្នាំ​២០១៤​បាន​តាក់តែង​ច្បាប់​ជាច្រើន​សម្រាប់​បំរើ​ឲ្យ​ការរក្សា​អំណាច​ពួកយោធា​ដែល​រួមទាំង​តាក់តែង​រដ្ឋធម្មនុញ្ញ​បង្កើត​តុលាការ​ធម្មនុញ្ញ​ដែលមាន​សិទ្ធ​រំលាយ​រដ្ឋាភិបាល​និង​ពិសេស​កា​បង្កើត​ព្រឹទ្ធសភា​ដែលមាន​សមាជិក​ភាគច្រើន​តែងតាំង​ដោយ​ពួកយោធា​។​

ចឹ​ង​បានជា​រដ្ឋ​ភិ​បាល​ស៊ីវិល​ថៃ​ដែល​ជាប់ឆ្នោត​ប​ច្ច​ប្បន្ន​ពិបាក​រក​សម្លេង​គ្រប់គ្រាន់​ដើម្បី​ចូលកាន់​អំណាច​ណាស់​ប្រសិនបើ​គ្មាន​ការគាំទ្រ​ពី​ពួកយោធា​នោះទេ​។​ឡូ​វ​លើ់ក​នេះ​រដ្ឋាភិបាល​ត្រកូល​ស៊ីណា​វ៉ាត​កំពុង​ប្រឈមមុខ​និង​ការធ្លា់ក់​ចេញពី​អំណាច​ដោយសារតែ​យោធា​ចូល​ក្រឡុក​។​សូម្បីតែ​សម្តេច​តេ​ជោ​ហ៊ុនសែន​ដែលជា​មនុស្ស​ខ្លាំង​របស់​កម្ពុជា​ក៏​មិន​គាំទ្រ​រដ្ឋាភិបាល​អ្នកស្រី​ផែ​តង​តាន​ស៊ីណាវ៉ាត្រា​ផងដែរ​។​បន្ទាប់ពី​បាន​ហែកហួ​ចោល​នូវ​ទំនាក់ទំនង​បងប្អូន​ធ​ម៍​រវាង​សម្តេច​និង​លោក​ថាក់ស៊ីន​មក​មនុស្ស​ខ្លាំង​របស់​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុនសែន​បានដាក់​បណ្តាសារ​រដ្ឋាភិបាល​ផែ​តង​តាន​ថា​នឹង​រលាយ​ក្នុង​រយៈពេល​៣​ខែ​ខាងមុខ​គិត​ចាប់ពី​ចុងខែ​មិថុនា​តទៅ​?​។​ជាមួយគ្នា​នោះដែរ​សម្តេច​តេ​ជោ​បា​នស​សើ​មិន​ដាច់​ពី​មាត់​ចំពោះ​រដ្ឋាភិបាល​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ថា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា​។​តើ​សម្រាប់​រដ្ឋាភិបាល​ក្រោយ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​អាច​ចូលមក​គ្រប់គ្រង​ប្រ​ទេ​ថៃ​បាន​វិញ​ទេ​? ។​យ៉ាងណា​បើ​គិតពី​អំណាច​វាំង​និង​ក្រុម​អា​ម៉ា​ត្យ​ដែលមាន​ឥទ្ធិពល​លើ​យោធា​គេ​នាំគ្នា​សង្ស័យថា​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​អាចមក​វិញ​បាន​?​។​(ឧត្តមសេនីយ៍ស៊ុនធិប៊ុនយ៉ារ៉ាតឃ្លិងសំពះលោកសូរ៉ាយុទ្ធ)a sorayut bun1 a sorayut coup 
​