» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 475 នាក់

ម្សិលមិញ 10494 នាក់

សរុប 19006256 នាក់

ស្រីម្នាក់រងគ្រោះព្រោះឈ្មួញនិងមានអំណាចឃុបឃិតគ្នាឆក់ប្លន់ដីតាំងពីសម័យចៅហ្វាយខេត្ត ស៊ូ ភិរិន្ទ ដល់ សម័យ ឃឹម ប៊ុនសុង នៅតែរកយុត្តិធម៌មិនឃើញ

សៀមរាប​៖​អ្នកស្រី​ឈឿន​ន​ន់​អាយុ​៦០​ឆ្នាំ​បាន​ធ្លាក់ខ្លួន​ក្រីក្រ​រហូត​រស់នៅ​តាម​ចិញ្ចើមផ្លូវ​ដោយសា​តែ​រងគ្រោះ​ព្រោះ​អំពើ​ឆក់​ប្លន់​ដីស្រែ​ជា​កម្ម​សិទ្ធ​ស្ថិតនៅ​ភូមិ​ត្រពាំង​រុន្ធ​សង្កាត់​(​ក្រុង​)​សៀមរាប​ចំនួន​៣​ហិកតា​កន្លះ​។​ឈ្មួញ​មាន​លុយ​និង​អ្នកមានអំណាច​ដែល​ឃុ​ប​ឃឹ​ត​គ្នា​ប្លន់​ដី​អ្នកស្រី​ឈឿន​ន​ន់​យក​ធ្វើ​តារាង​វាយ​ហ្គោល​គឺ​កើតឡើង​តាំងពី​ឆ្នាំ​២០០៧​មក​ម្លេះ​គ្មាន​អាជ្ញាធរ

 

​ខេត្តសៀមរាប​ណា​ម្នាក់​ជួយ​ដោះស្រាយ​ឡើយ​រាប់​តាំង​ចៅហ្វាយខេត្ត​សម័យ​លោក​ស៊ូ​ភិរិន្ទ​រហូតដល់​សម័យ​លោក​ឃឹម​ប៊ុន​សុង​បើទោះបីជា​ដឹង​រឿង​ឆក់​ប្លន់​នេះ​ក៏ដោយ​។​
​អ្នកស្រី​ឈឿន​ន​ន់​ជា​ប្រជាជន​មួយ​គ្រួសារ​ក្នុងចំណោម​១៣​គ្រួសារ​ដែលមាន​ដីស្រែ​នៅ​ទីតាំង​ខាងលើ​។

​នៅ​ឆ្នាំ​២០០៧​មាន​ឈ្មួញ​(​កូរ៉េ​និង​ខ្មែរ​)​និង​អាជ្ញាធរ​ឃុំ​ស្រុក​ប្រសាទ​បាគង​មក​សម្របសម្រួល​ដើម្បី​ទិញ​ដី​ខាងលើ​យក​ធ្វើ​តារាង​វាយកូនគោល​។​ប្រជាជន​១២​និង​អ្នកស្រី​ឈឿន​ន​ន់​មិន​យល់ព្រម​លក់ ឡើយ​។​ក្រោយមក​ដោយ​កា​រប​ង្ខឹ​តប​ង្ខំ​និង​សម្លុត​ប្រជាជន​១២​គ្រួសារ​បាន​យល​ព្រម់​លក់​នៅតែ​គ្រួសារ​អ្នកស្រី​ឈឿន​ន់​មួយ​មិន​ព្រម​លក់​ដី​ចំណែក​គាត់​ដែល​ធំជាងគេ​នោះឡើយ​។​

គាត់​នៅតែ​បង្កប​ង្កើ​ផល​ដាំ​ស្រូវ​ដដែល​។​ស្រាប់តែ​ថ្ងៃមួយ​ពួក​ឈ្មួញ​ដោយមាន​មន្ត្រី​អាជ្ញា​ស្រុក​ប្រាសាទបាគង​ជួយ​សម្រួល​ផង​បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយ​ដីស្រែ​មាន​ស្រូវ​អ្នកស្រី​ប្លន់​យក​ដី​ទាំង​កំរោល​។​អ្នកស្រី​បាន​ប្តឹងទៅ​សម​ត្ត​កិច្ច​ឃុំ​ស្រុក​គេ​ថា​ចាំ​ដោះស្រាយ​ឲ្យ​!​។​ការពិត​មានតែ​ការសន្យា​ព្រោះ​ឈ្មួញ​កូ​រ៉ែ​ឈ្មោះ​ហុង​ស៊ូ​យ៉ុង​(Hong SuYong)​ជា​ថៅកែ​ក្រុមហ៊ុន​ខេ​ធី​ស៊ី​(KTC)​ជា​ឈ្មួញ​មាន​បង្អែក​រឹងមាំ​សម​ត្ត​កិច្ច​មិន​ហ៊ាន​ក្អក​?!​។​

ជាក់ស្តែង​សូម្បីតែ​អ្នកស្រី​ឈឿន​ន​ន់​មាន​លិខិត​សំណេរ​ដៃ​សុំ​អន្តរាគមន៍​ពី​លោក​សៀង​ណាំ​តំណាងរាស្ត្រ​ក៏​ត្រូវបាន​អភិបាលរង​ស្រុក​ស្រុក​ប្រាសាទបាគង​ម្នាក់​យកទៅ​ហែក​ចោល​។​អ្នកស្រី​ឈឿន​ន់​បាន​ងាក​មករក​យុ​ត្តិ​ធ​មិ​តាម​ប្រព​ន្ធ័​តុលាការ​វិញ​ដោយ​ចំណាយធនធាន​អស់ពី​ខ្លួន​រហូត​ជំពាក់​គេ​លក់​អស់​ផ្ទះសម្បែង​ដីធ្លី​ដែល​សេសសល់​ប្តី​ក៏​ស្លាប់ចោល​ទៀត​។

​តាំងពី​ឆ្នាំ​២០០៨​រហូតដល់​ឆ្នាំ​២០១៣​ថ្ងៃទី​៩​ខែមករា​ទើប​លោក​អឿង​វណ្ណា​ចៅក្រម​តុលាការ​សៀ​បរាប​ចេញ​ដិ​ការ​កំបាំងមុខ​ក្នុង​រឿង​ព្រហ្ម​ទ​ណ្ឌ័​គឺ​ចោទប្រកាន់ ពីបទ​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​សម្រេច​ឲ្យ​ថៅកែ​ក្រុមហ៊ុន​កូរ៉េ​ឈ្មោះ​ហុង​ស៊ូ​យ៉ុង​(Hong SuYong)​សង​ប្រាក់​១៥​លាន​រៀល​ឲ្យ​អ្នកស្រី​ឈៀន​ន​ន់​(​មិន​រាប់បញ្ចូល​ដី​)​។​ប៉ុន្តែ​មិនមាន​អ្នកណា​ចេញមុខ​សង​ឡើយ​។

​អ្នកស្រី​ឈឿន​ន​ន់​បាន​បន្ត​ប្តឹង​ឧទ្ធរណ៍​ទៀត​រហូតដល់​១៧​ខែកក្កដា​ឆ្នាំ​២០១៤​ទើប​លោក​ស​ចំរើន​ចៅក្រម​សាលាឧទ្ធរណ៍​ចេញ​សាលក្រម​កំបាំងមុខ​សម្រេច​ឲ្យ​ឈ្មួញ​កូរ៉េ​ខាងលើ​សង​ប្រាក់​ក្នុង​រឿង​ព្រហ្មទណ្ឌ៍​បំផ្លាញ​ទ្រព្យ​អ្នកដទៃ​ចំនួន​៣០​លាន​រៀល​វិញ​។

​បាន​សាលក្រម​ស្ថាពរ​យកទៅ​ស្រុក​វិញ​ឲ្យ​តុ​ការ​ការ​ខេត្ត​តែ​រក​អ្នកអនុវត្ត​សាលក្រម​មិនបាន​ដោយ​គ្មាន​សម​ត្ត​កិច្ច​ខេត្តសៀមរាប​ណាមួយ​គេ​អើពើរ​ព្រោះ​គ្មាន​ប្រាក់​និង​ម្យ៉ាង​ឮ​ថៅកែ​ក្រុមហ៊ុន​កូរ៉េ​ខាងលើ​ឃុ​ប​ឃឹ​ត​គ្នា​ជាមួយ​សម​ត្ត​កិច្ច​ជំនាញ​លក់​ដី​តារាង​វាយ​ហ្គោល​ន​ភ​ទីតាំង​ខាងលើ​ឈ្មោះ​Siem Reap Booyoung Country Clup​ឲ្យ​ទៅ​អ្នកដទៃ​បាត់ទៅហើយ​។

​អ្នកស្រី​ឈឿន​ន់​មកដល់​សព្វថ្ងៃ​បាន​ត្រឹម​ដេក​ឱ​សាលក្រម​ក្នុងពេល​ដីស្រែ​៣,៥​ហិកតា​ត្រូវបាន​ចោរប្លន់​យកទៅ​ធ្វើ​មានបាន​យ៉ាង​អ​យុ​ត្តិ​ធ​មិ​បំផុត​។​អ្នកស្រី​ឈឿន​ន​ន់​ប្រាប់ថា​៖​គាត់​ដេក​ស្រ​ម៉ៃ​ថា​មុន​នឹង​គាត់​ស្លាប់សង្ឃឹមថា​ថ្ងៃ​ណាមួយ​សម្តេច​ហ៊ុនសែន​នឹង​ជួយ​គាត់​!!​។

​នេះ​រឿង​ពិត​គ្មា​ប្រ​ឌឹ​ត​ឡើយ​នៅ​ស្រុក​ខ្មែរ​យើង​ដែល​អ្នកក្រ​កុំ​សង្ឃឹម​រកបាន​យុ​ត្តិ​ធ​មិ​ឲ្យ​សោះ​!​។​បច្ចុប្បន្ន​អ្នកស្រី​ឈឿន​ន​ន់​មាន​ទីលំនៅ​នៅផ្ទះ​តាម​ចិញ្ចើមផ្លូវ​ក្នុងភូមិ​ត្រពាំងរុន​។​បើ​មិន​ជឿ​គាត់​មាន​លេខ​ទូរ​សព្ទ​ទាក់ទង​លេខ​០៩៧៦៦១០៤៧៤៕

chheun-nu2

chheun-nun

20180207_160301-1024x576