» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9204 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699375 នាក់

មន្ត្រី​យោធា​កងពល​លេខ​៦​ម្នាក់​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​យ៉ាងសកម្ម​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​!

 

​ឧ​ត្ត​រ​មានជ័យ​៖ ថ្ងៃអាទិត្យ ទី​០៣ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង ០៩ និង ៣០ នាទី​ព្រឹក​រោង​ម៉ាស៊ីន​រ៉ៃ​ឈូស​ជ្រៀក​ឈើប្រណិត​អត់​ច្បាប់​ដ៏​ធំ​មួយកន្លែង ជា​កម្ម​សិទ្ធ​របស់​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ​(​ហេង គឿង​)​នៅ​កងពល​លេខ​(០៦) និង​ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ផង​នៅ​ថ្ងៃទី​៣​តុលា​គេ​ឃើញ​ធ្វើ​សកម្មភាព​ឈូស​ជ្រៀក​ឈើ​ប្រ​ណិ​មាន​ទីតាំង​ស្ថិតនៅ​គៀន​ខាងក្រោយ​ហ្គា​រ៉ា​ស​សាំង​ផ្ទះ​របស់​មេ​ឈ្មួញ​រូបនេះ​ផ្ទាល់ ស្ថិតក្នុង​ភូមិ​ព្រៃ​ស្អា​ក ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។a kreun udor1 

អ្នកសារព័ត៌មាន​បាន​ចុះទៅ​ដល់ទី​កន្លែង​រោង​ម៉ាស៊ីន​រ៉ៃ នោះ​ផ្ទាល់ និង​បាន​ថត​ផ្ដិត​យក​រូបភាព​គំនរ​ឈើប្រណិត​ជាច្រើន​គំនរ​ជា​ភស្តុតាង​ផងដែរ​។ តាម​ប្រជាពលរដ្ឋ​មួយថ្ងៃៗ​គេ​ឃើញ​មាន​រថយន្ត​ជាច្រើន​គ្រឿង និង​គោយន្ត​កន្ត្រៃ ដឹកជញ្ជូន​ឈើ​ចេញចូល​យ៉ាង​រលូន ក្នុង​មួយថ្ងៃៗ រាប់​ម៉ែត្រ​គីប​ដោយ​គ្មាន អាជ្ញាធរ សមត្ថកិច្ច និង​មន្ដ្រី​ជំនាញ នៅក្នុង​មូលដ្ឋាន​នោះ​បើកភ្នែក​មើលឃើញ និង​ធ្វើ​ការចាប់​បង្ក្រាប​ឡើយ ។​

តាម​ប្រជាពលរដ្ឋ​បុរស​មេ​ឈ្មួញ​ឈ្មោះ​ហេង គឿង​ដែល​រកស៊ី បើក​រោង​ម៉ាស៊ីន​រ៉ៃ​ឈូស​ជ្រៀក​ឈើ​ខុសច្បាប់​បាន​យ៉ាង​រលូន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ​។ ករណី​យ៍​ឈ្មួញ​ឈើ​ជា​មន្ត្រី​យោធា​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​មិនអាច​សុំ​ការបកស្រាយ​ពី​លោក ជៀល សុផល នាយ​សង្កាត់​រដ្ឋាភិបាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ​ថា​តើ​ហេតុ​អី​បានជា​រោង​អារឈើ​មួយ​នេះ​អាចធ្វើ​សកម្មភាព​និង​ដឹកជញ្ជូន​ឈើប្រណិត​ចូលមក​បាន​?​។​

​ប្រជាពលរដ្ឋ​ស្លូតត្រង់​ក៏ដូចជា​មហាជន​ជាច្រើន បានធ្វើការ​អំពាវនាវ​ទៅដល់ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន សូម ឯកឧត្តម មាន​ចំណាត់​ការណ៍​ក្ដៅ​ចំពោះ មន្ត្រី​ជំនាញ​ក្រោម​ឱវាទ ឲ្យ​ធើ្វ​ការចុះ​ចាប់​បង្ក្រាប​ទីតាំង​រោង​ម៉ាស៊ីន​រ៉ៃ​អត់​ច្បាប់​របស់​ជន​បំផ្លាញ​ព្រៃឈើ​ឈ្មោះ​(​ហេង គឿង​) ដែលជា​ទាហាន​នៅក្នុង​កងពល​លេខ​(០៦)​ផង​ទាន ។​

ព្រោះ​បើ​ពឹង លោក ជៀល សុផល នាយ​សង្កាត់​រដ្ឋាភិបាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ លោក​មេព្រៃ​រូបនេះ​មិនសូវ​យកចិត្តទុកដាក់​ធ្វើ​ការចាប់​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះទេ ថែមទាំង​បណ្ដោយ​ឲ្យ​កើត​មានការ​ចរាចរ​មានដូចជា រោង​ម៉ាស៊ីន​រ៉ៃ​ឈូស​ជ្រៀក​ឈើ និង​រោង​សិប្បកម្ម​កែឆ្នៃ​ផល​អនុផល​ព្រៃឈើ​អត់​ច្បាប់ ជាច្រើន​រាប់សិប​ន្លែ​ង យ៉ាង​អនាធិបតេយ្យ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ បើក​ធ្វើ​តាមតែ​អំពើ​ចិត្ត​ទៀត​។​a kreun udor a kreun udor2 a kreun udor3 
​