» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9662 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699833 នាក់

ផ្ទុះករណីយ៍ឆបោកពុករលួយរឿងរត់ឡើងតំណែងរដ្ឋលេខាធិការ

ភ្នំពេញ៖ផ្ទុះ​រឿង​ពុករលួយ​ឆបោក​រវាង​ភិ​បាល​រង​ខណ្ឌមានជ័យ ឌី រ័ត្ន​ខេ​ម​រុណ និង​ឧ​ត្ត​ម​សេនី​យ៏​ត្រី ខេន សុវណ្ណ មេបញ្ជាការរង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ពីបទ​ឆបោក ពាក់ព័ន្ធ នឹង​ករណី​រត់ការ​យ​ក​តំណែង​រដ្ឋលេខាធិការ ឲ្យលោក ប្រាក់ ប្រាកដ អតីត​អគ្គនាយក​ទឹកស្អាត​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម។a Dyroit 

​
​លោក ឌី រ័ត្ន​ខេ​ម​រុណ​អាយុ​៣៩​ឆ្នាំ​ជា អភិបាលរង​ខណ្ឌមានជ័យ និង​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ខេន សុវណ្ណ​អាយុ​៥២​ឆ្នាំ​ជា មេបញ្ជាការរង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំ​ពាណិជ្ជករ​និង​ពាណិជ្ជករ​ម្នាក់​ឈ្មោះ លី សុជាតិ​អាយុ​៤០​ឆ្នាំ ត្រូវបាន​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២០ សម្រេច​ធ្វើ​ចោទប្រកាន់​ជា​ផ្លូវការ​លើ​អ្នក​ទាំង​៣​រូប​ពីបទ “​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស​” តាម​មាត្រា​៣៧៧​និង​មាត្រា​៣៨០​នៃ​ក្រមព្រហ្មទណ្ឌ និង ចោទប្រកាន់​លោក លី សុជាតិ ជា​អាជីវករ ពីបទ “​ឆបោក​” តាម​មាត្រា​៣៧៧​និង​មាត្រា​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា លោក ប្រាក់ ប្រាកដ អតីត​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ទឹកស្អាត ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ប្ដឹង ក្នុង​រឿងក្ដី​ឆបោក​នេះ ចុះ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២០ ចូល​អយ្យការ​អម​សាលាដំបូង​។​
​​មូល​ហេតុគឺថា កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ ឈ្មោះ​លី សុជាតិ ឈ្មោះ ខេន សុវណ្ណ និង​ឈ្មោះ ឌី រ័ត្ន​ខេ​ម​រុណ បាន​ណាត់​ជនរងគ្រោះ​ឲ្យ​ទៅ​ជួប​នៅ​ភោជនីយដ្ឋាន​នាគ​ក្រហម ទល់មុខ​ស្នាក់ការ​កាកបាទក្រហម​កម្ពុជា ដើម្បី​និយាយ​ធានា​រឿង​រត់​ការឡើង​តំណែង​ពាក់ព័ន្ធ នឹង​ករណី​រត់ការ​យ​ក​តំណែង​រដ្ឋលេខាធិការ​ក្រសួង​ឧស្សា​រហក​ម្ម និង​សិប្បកម្ម​ឲ្យ​ខ្លួន ក្នុងតម្លៃ​៣០​ម៉ឺន​ដុល្លារ​។

បន្ទាប់ពី​និយាយ ត្រូវ​គ្នា​គ្រប់​លក្ខខណ្ឌ​រួចមក ឈ្មោះ​ខេន សុវណ្ណ និង​ឈ្មោះ​ឌី រ័ត្ន​ខេ​ម​រុណ បាន​ឲ្យ​ឈ្មោះ លី សុជាតិ ទៅ​ទទួល​ប្រាក់​ពី​ជនរងគ្រោះ​ចំនួន​១២​ម៉ឺន​ដុល្លារ នៅ​ធនាគារ FTB ក្បែរ​ផ្សារ​ធំថ្មី និង​បាន​តម្រូវ​ឲ្យ​ជនរងគ្រោះ​ដាក់​ប្លង់ដី និង​ប្លង់​ផ្ទះ​ចំនួន​៣​កន្លែង យកទៅ​ទុក​នៅ​ឈ្មោះ ឌី រ័ត្ន​ខេ​ម​រុណ ជា​ប្រាក់​កក់​មុន និង​ជា​ទ្រព្យ​ធានា​បន្ថែម​។​​លុះដល់​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ ឈ្មោះ​ខេន សុវណ្ណ ក៏បាន​ឲ្យ​ជនរងគ្រោះ យកប្រាក់​សុទ្ធ​ចំនួន​៤​ម៉ឺន​ដុល្លារ និង​បាន​តម្រូវ​ឲ្យ​ជនរងគ្រោះ​តម្កល់​សែក​មួយ​សន្លឹក​ទៀត​រប​ស់ធ​នាគារ​FTB មាន​ទឹកប្រាក់​ចំនួន​១៤​ម៉ឺន​ដុល្លារ មក​ឲ្យ​ខ្លួន​នៅ​ចំណុច​ភោជន​ដ្ឋា​ន​នាគ​ក្រហម ដើម្បី​ឲ្យ​គ្រប់​ចំនួន​៣០​ម៉ឺន​ដុល្លារ​អាមេរិក ដែល​បាន​ព្រមព្រៀងគ្នា​កន្លងមក​។

ដូច្នេះ​ទឹកប្រាក់​សុទ្ធ ដែល​អ្នក​ទាំង​៣​បានទទួល​ពី​ជនរងគ្រោះ​ចំនួន​១៦​ម៉ឺន​ដុល្លារ​អាមេរិក​។ ក្រោយមក​ដោយសារ​ការ​រត់ការ​មិនបាន​សម្រេច ឈ្មោះ​ខេន សុវណ្ណ ក៏បាន​ទាក់ទង​ឈ្មោះ​ឌី រ័ត្ន​ខេ​ម​រុណ ឲ្យ​យក​ប្លង់ដី ប្លង់​ផ្ទះ​ចំនួន​៣​ប្លង់​ដែក​កក់​ទុក​យកមក​ប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ​នៅ​ចំណុច​ភោជនីយដ្ឋាន​ដាវ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង ខណ្ឌ​បឹង​កេងកង​។ បន្ទាប់មក​ឈ្មោះ​ខេន សុវណ្ណ និង​ឌី រ័ត្ន​ខេ​ម​រុណ ក៏បាន​ឲ្យ​ឈ្មោះ​លី សុជាតិ យកប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ​ទៅ​ប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ​ផងដែរ នៅសល់​៩​ម៉ឺន​ដុល្លារ​ទៀត អ្នក​ទាំង​៣​បាន​ប្រើល្បិច​ភូតកុហក​ជនរងគ្រោះ​ថា ប្រាក់​ដែល​នៅសល់​នៅ​អ្នកនេះ អ្នកនោះ​រហូតមក ទើប​ដល់​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២០ ជនរងគ្រោះ​ក៏បាន​ដាក់ពាក្យ​ប្ដឹង​មក​អយ្យការ​អម​សាលាដំបូង ដើម្បី​ចាត់ការ​អ្នក​ទាំង​៣​តាមច្បាប់​។​

រឿង​រកស៊ី​ឡឿ​ង​បុណ្យ​មួយ​នេះ មិនទាន់​អាច​សុំ​បញ្ជាក់​ពី​លោក​ឌី រ័ត្ន​ខេ​ម​រុណ ជា​អភិបាលរង​ខណ្ឌមានជ័យ បាន​នៅឡើយ​ទេ​។ ចំណែក​លោក​ខេន សុវណ្ណ មេបញ្ជាការរង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​លោក លី សុជាតិ ក៏​ពុំ​អាច​សុំ​ការបំភ្លឺ​បានដែរ​។​ប្រភព​កាសែត​ផែនដី​ថ្មី​a dyroit1 a dyroit2 

​