» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7306 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697477 នាក់

បទបញ្ជា​របស់​នាយក​រដ្ឋមន្ត្រី ស្តីពី​ការ​ប្រឆាំងនឹង​ល្បែង​សុ​ី​សង​គ្រប់​ប្រភេទ មិន​ត្រូវបាន​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្តព្រៃវែង យកមកអនុវត្ត​តាម​ទេ ?


​ខេត្តព្រៃវែង : ប្រជាពលរដ្ឋ រស់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម នៃ​ច្រកទ្វារព្រំដែន បន្ទាយ​ចក្រី ក្នុងស្រុក​ព្រះស្តេច ខេត្តព្រៃវែង​នៅ​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ​២០២៥ បាន​រាយ ការណ៍ បញ្ជូន ឯកសារ រូបភាព ព្រមទាំង​ឃ្លី​ប Videos ស្តីពី សកម្មភាព​របស់​ក្រុម​អ្នកញៀន​ល្បែង​សុ​ី​សង​គ្រប់​ប្រភេទ ពិសេស​ល្បែង​ជល់​មាន់ នៅក្នុង កាស៊ីណូ 777 ស្ថិតនៅក្នុង​ឃុំ បន្ទាយ​ចក្រី ស្រុក​ព្រះ​សេ្ត​ច ខេត្ត ព្រៃវែង​បាននាំគ្នា​ចូល​លេងល្បែង សុ​ី​សង​ក្នុងកា​សុ​ី​ណូ ៧៧៧ ជា​រៀងរាល់ថ្ងៃ​យ៉ាង​គគ្រឹកគគ្រេង ។a casino pv

ប្រភពព័ត៌មាន​បែកធ្លាយ​ពី​ក្រុម​អ្នកមើល​ការ ខុសត្រូវ​ក្នុង​កាស៊ីណូ ៧៧៧ បាន​ប្រាប់ថា : ជា​រៀងរាល់ថ្ងៃ អ្នក​ចូលមក​លេងល្បែង​សុ​ី​សង មាន់​ជល់​មាន​រាប់រយ​នាក់ មាន ទាំង​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​វៀត ណា​ម មិនដឹងថា : មាន​លិខិត ឆ្លងដែន​គ្រប់គ្នា​ដែរ​ឬ​អត់​ទេ ? ប៉ុន្តែ​ពួក​អ្នកញៀន​ល្បែង​មាន់ ជល់​ទាំងនោះ អាច​ចេញ​-​ចូល ក្នុង​កាស៊ីណូ ដោយ​សេរី ។ អ្នក មើល​ការខុសត្រូវ​ម្នាក់ ( សុំ​មិន​បញ្ចេញ​ឈ្មោះ ) បានបញ្ជាក់ ថា : ថៅកែ​ធំ​ទទួលខុសត្រូវ​ក្នុង កា​សុ​ី​ណូ​៧៧៧​នេះ ជា​មន្ត្រី​យោ ធា​ជាន់ខ្ពស់​ពាក់​ផ្កាយ ១ ជា​អ្នក រ៉ាប់រង លើ​ការ​ចំណាយលុយ​សែនព្រេន​ជាប្រចាំ​ខែ ដល់​អ្នកតា​ម្ចាស់​ទឹកដី នៃ​ខេត្តព្រៃវែង​តាំងពី​ថ្នាក់ លើ​ដល់​ថ្នាក់ក្រោម​គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ទើប​គេ​អាច​បើក​ដំណើរការបាន​ដោយ​រលូន គ្មាន​ការរំខាន​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ណា​ទេ ។

ប្រភពព័ត៌មាន បែកធ្លាយ​បាន បញ្ជូន​ឯកសារ QR cod វេរ​លុយ និង​ទទួល​លុយ សែនព្រេន ជា​ថ្នូរ​នៃ​ការមិន​ចុះ​ចាប់​បង្ក្រាប ឬ ហាមឃាត់​ពលរដ្ឋ​ខ្មែរ​មិន​អោយចូល​លេងល្បែង​សុ​ី​សង​ក្នុងកា​សុ​ី​ណូ​777 នេះ ។ ក្នុង​១​ថ្ងៃៗ​គេ​បើក​ប្រជល់ មាន់ ចាក់​ភ្នាល់​រាប់សិប​គូរ ក្នុង ១​គូរៗ​ចាក់​ភ្នាល់​សុ​ី​សង​ចាញ់ឈ្នះ រាប់សិប​លាន​រៀល ឬ រាប់ ពាន់​ដុល្លារ ក៏ មាន​ដែរ ។ ករណី សេចក្តីរាយការណ៍​ព័ត៌មាន​ខាង លើ​នេះ​ពី​ប្រជាពលរដ្ឋ ជាការ​ពិត ឬ​មិន​ពិត នោះ អង្គភាព គេហទំព័រ មាតុភូមិ www.meatophoum.com បាន​ស្នើសុំ​ការបំភ្លឺ ដើម្បី​បញ្ជាក់ ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ឈឿន ប៊ុន​ឆន ស្នងការ​នគរបាល​ខេត្តព្រៃវែង តាមរយ​: Telegram ដែរ ប៉ុន្តែ​លោក ស្នងការ​ចូល​មើល​ក្នុង​តេ​ឡេ​ក្រាម​ដែរ តែ​ពុំ​ឆ្លើយតប ទេ បែរជា​លុបចោល​នូវ​សារ សំនួរ សំភាសន៍ ចោល​ទៅវិញ​? ។

មហាជន និង​ប្រជាពលរដ្ឋ បាន​លើកឡើងថា : ការព្រងើយ កន្តើយ មិន​យកចិត្តទុកដាក់ គោរព​អនុវត្តតាម​បទបញ្ជា របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ស្តីពី​ការ ប្រឆាំងនឹង​ល្បែង​សុ​ី​សង​គ្រប់ ប្រភេទ ពី​សំណាក់​អាជ្ញាធរ​ដែនដី និង កម្លាំង​សមត្ថកិច្ច ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​របស់ ខេត្តព្រៃវែង គឺជា​ទង្វើ យក​គូថ ស្តាប់ តែប៉ុណ្ណោះ ! ចាំមើល​!​ៗ ថា : តើ​ការ​ប្រឆាំងនឹង​បទបញ្ជា របស់​នាយករដ្ឋមន្ត្រី បែបនេះ ថ្នាក់ដឹកនាំ​ខេត្តព្រៃវែង នឹង​បក ស្រាយ​បំភ្លឺ បែប​ប​ណា ? ។​​អង្គភាព គេហទំព័រ មាតុភូមិ នៅតែ​ស្វាគមន៍​ជានិច្ច នូវ​ការ បកស្រាយ​បំភ្លឺ​ព័ត៌មាន ពី​គ្រប់ ភាគី​ពាក់ព័ន្ធ តាមរយ​: លេខ​Tel : 012 953 824 / 016 953 222 / 088 55 34 100 តាមច្បាប់​ស្តីពី របប​សារព័ត៌មាន ៕ ដោយ : ស៊ុន សុផល​a casino pv1 a casino pv2 a casino pv3 a casino pv4 a casino pv6 a casino pv7 

​