» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5962 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696133 នាក់

ដាក់ពិន័យ​ត្រឹម​ព្រមាន​ស្តី​ឲ្យ​ករណី​យ៍​លោក សិ​ដ្ឋ តារា អនុប្រធាន​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ពុករលួយ កឹ​ប​កេង​លុយ​រដ្ឋ


ភ្នំពេញ​៖ លោក សិ​ដ្ឋ តារា អនុប្រធាន​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ត្រូវបាន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ដាក់ទណ្ឌកម្ម​វិន័យ​តាម​រូបភាព អប់រំ ព្រមាន ស្ដីបន្ទោស ដោយសារ​ពាក់ព័ន្ធ​ករណី​កឹ​ប​កេង​លុយ​រដ្ឋ​(​ពុករលួយ​)​។ នេះ​បើតាម​ប្រកាស​ស្ដីពី​ការអនុវត្ត​ទណ្ឌកម្ម​ចំពោះ​មន្ដ្រី​ពន្ធនាគារ របស់​សម្ដេច​ក្រឡាហោម ស ខេង ចេញ​នៅ​រសៀល​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២២​។​a kheng pri2 

​ការដាក់ពិន័យ​គឺ​យោងតាម​លិខិត​របស់លោក ឆែម សាវុធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រដែ​ល បាន​ឲ្យ​ដឹងថា អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​អញ្ជើញលោក សិ​ដ្ឋ តារា អនុប្រធាន​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ (​អតីត​ជា​ប្រធានការិយាល័យ​រដ្ឋបាល សរុប​) មក​បំភ្លឺ​ករណី​លោក សុទ្ធ ភឿន បានទទួល​មរណភាព ហើយ​ពុំបាន​រៀបចំ​ឯកសារ ដើម្បី​ស្នើសុំ​បង្កក​ប្រាក់បៀវត្ស​។​​បើតាម​លិខិត​មេ​គុក​ធំ​លោក សុទ្ធ ភឿន មុនពេល​ទទួលមរណភាព បាន​លក់​ប្រាក់បៀវត្ស​ឲ្យ​ទៅ​ប្រពន្ធ​របស់លោក សិ​ដ្ឋ តារា ហើយ​កាត​វី​ង​នោះ បាន​តម្កល់ទុក​នៅ​ប្រពន្ធ​លោក សិ​ដ្ឋ តារា ជា​អ្នកបើក​ប្រាក់​ប្រចាំខែ​។ ចំពោះ​លោក សិ​ដ្ឋ តារា ពេលនោះ ក្នុងនាម​ជា​ប្រធានការិយាល័យ​រដ្ឋបាល សរុប (​មន្ត្រី​ជំនាញ​) បាន​ដឹងឮ​ករណី​មាន​ចងការ​ប្រាក់​នេះដែរ ប៉ុន្តែ​រូបលោក​ធ្វើជា​មិនដឹង ដើម្បី​ការពារ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​មូលហេតុ​ប្រពន្ធ​ជា​អ្នក​ចងការ​ប្រាក់ ឲ្យ​មន្ត្រី​ក្នុង​ពន្ធនាគារ​។​

​ក្នុងន័យនេះ ដើម្បី​ចៀសវាង​ជា​គំរូ​មិនល្អ​ដល់​មន្ត្រី​ដទៃទៀត ក្នុង​ការដឹកនាំ​គ្រប់គ្រង និង​ដោយ អនុលោម​តាម​ក្រមសីលធម៌ និង​បទ​វិន័យ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ត្រង់ ប្រការ​៨ ចំណុច​គ​.១ ត្រ​ទី​១៣ ចែង​អំពី «​ការមិន​គោរព​អនុវត្ត​បញ្ជ និង​ការណែនាំ​របស់​ប្រធាន​អង្គភាព​»​។ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​ស្នើសុំ​គោលការណ៍​អនុវត្ត​ទណ្ឌកម្ម ខាង​វិន័យ​ចំពោះ​លោក សិ​ដ្ឋ តារា បច្ចុប្បន្ន​អនុប្រធាន​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ តាម​រូបភាព អប់រំ ព្រមាន​ស្តីបន្ទោស​តែម្ដង​។​សូមបញ្ជាក់ថា​បើតាម​ច្បាប់​ប្រឆាំង​អំ​ពោះ​ពុករលួយ​គឺ​អនុគ្រោះ​សូន្យ​គ្រប់​ករ​ណិ​យ៍​ពុករលួយ​ទាំងអស់​។​តែ​ករណី​យ៍​មួយ​នេះ​សម្តេច​មេ​គុក​ធំ​នាយ​ឧ​ត្ត​ម​សេនីយ៍​ឆែម​សាវុធ​ស្នើសុំ​តែ​ដាក់​ការព្រមាន​ទៅ​វី​ញ​ដោយ​មិន​អនុវត្ត​តាមច្បាប់​ប្រឆាំង​អំពើរ​ពុករលួយ​ឡើយ​។​ការពិតទៅ​ក្នុង​គុក​ខេត្តកំពង់ស្ពឺ​នេះ​មាន​លេចចេញ​រឿងអាស្រូវ​បក្ខពួក​និង​គ្រប់គ្រង​គ្មាន​តម្លាភាព​ផងដែរ​តែ​មិនមាន​ការដាក​វិធានការ​អ្វី​ឡើយ​សម្រួល​គ្នា​រហូត​។​

​ជាំ​ក់​ស្តែង​ជាមួយនឹង​ភាពមិនប្រក្រតី​របស់​ម​ន្ត្រី​ពន្ធនាគារ​ខាងលើនេះ ក៏មាន​ទីតាំង​លេង​ភ្នាល់​ឡូតូ​នៅខាងមុខ​ពន្ធនាគារ​ខេត្ត ក៏​បើក​លេង​យ៉ាង​រំភើយ​ផងដែរ ដែល​ធ្វើ​ឲ្យ​មន្ត្រី​ខ្លះ​ញៀន​ល្បែង នាំគ្នា​សម្រុកចូល​លេង​រហូត​អ្នកខ្លះ បញ្ចាំ​របស់របរ មាន​ម៉ូតូ​ជាដើម​។ ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់ ក៏​ជា​អ្នក​បានឃើញ​បាន​រិះគន់ថា​មន្ត្រី​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ វក់​និង​ញៀន​ល្បែងស៊ីសង​យ៉ាងខ្លាំង​។​​លោក​ឧ​ត្ត​ម​សេនីយ៍មេគុកខេត្តកំពង់ស្ពឺ ទីន សុវណ្ណនី  នៅ​រសៀល​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​ប្រាប់​កាសែតហ្វ្រេសនីវ ថា លោក​ទទួលស្គាល់​ពិតជា​មាន ហាង​ខាង មុខ​ពន្ធនាគារ​មួយកន្លែង បើក​លេង​ឡូតូ​តាម​កញ្ចក់​ទូរ​ទស្ស​រាល់ថ្ងៃ តែមាន​ច្បាប់ ឬ​អត់​ច្បាប់​លោក​មិន​បានដឹង​ទេ ពីព្រោះ​មិនជា​ជំនាញ​លោក តែ​លោក​បាន​រាយការណ៍​ថ្នាក់លើ និង​ជំនាញ​នគរបាល​ខេត្ត​អស់ហើយ​កន្លងមក​។​​លោក​មេគុករូបនេះស បាន​បញ្ជាក់ថា កន្លង​កូនចៅ​បាន​ចូល​លេង​នៅ​ទីនោះ​មែន​តែ​ត្រូវបាន​កោះប្រជុំ​ណែនាំ រហូត​ធ្វើ​កិច្ចសន្យា​លាយ​លក្ខ​ជា​អក្សរ​រួចរាល់​ហើយ រហូត​មន្ត្រី​ខ្លះ​ត្រូវបាន​បញ្ឈរជើង​ថែម​ទៀតផង​។ ក្រោយ​លេចចេញ​បាតុភាព​ខាងលើ ក្រុម​គណៈកម្មការ​ខេត្ត បាន​ចុះ​ពិនិត្យ​ដល់​ពន្ធនាគារ​ផ្ទាល់​ផងដែរ​។​a kheng pri a kheng pri1 a kheng pri4 a kheng pri3 a kheng pri5 a kheng pri6 

​