» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7029 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697200 នាក់

ទូតខ្មែរប្រាប់អង្គការសហប្រជាជាតិ អំពីការឈ្លានពានទ្រង់ទ្រាយធំខុសច្បាប់ពីសំណាក់កងកម្លាំងថៃ មកលើកម្ពុជា

 

ញូវយ៉ក៖នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមធ្វើសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំគណៈកម្មការកសាងសន្តិភាពអ.ស.ប. ស្តីពី “ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីនៅអាស៊ីកណ្តាល” នៅទីស្នាក់ការអ.ស.ប. នៅទីក្រុងញូវយ៉ក។a keo 1 

លោកកែវឈា បានជម្រាបជូនគណៈកម្មការកសាងសន្តិភាពអ.ស.ប.ថា កម្ពុជាបាននិងកំពុងរងការឈ្លានពានទ្រង់ទ្រាយធំដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបណ្តាលឱ្យប្រជាជនស៊ីវីលស្លូតត្រង់បាត់បង់ជីវិត រងរបួស និងភៀសសឹក ហើយបានបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលទង្វើទាំងនេះផ្ទុយពីគោលការណ៍នៃភាពជាអ្នកជិតខាងល្អ មានចែងក្នុងធម្មនុញ្ញអ.ស.ប.។

លោកទូត បានសង្កត់ធ្ងន់ថា ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី អាចធ្វើទៅបានតាមរយៈការជឿទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមក។ ប៉ុន្តែការដោះស្រាយជម្លោះដោយសន្តិវិធី ពុំអាចកើតឡើងបានទេ នៅពេលដែលប្រទេសមួយទាត់ចោលកិច្ចសន្ទនា ងាកទៅប្រើប្រាស់កម្លាំងយោធា ហើយពុំអើពើនឹងយន្តការសន្តិភាពនានា ក្នុងការដោះស្រាយជម្លោះនោះទេ៕a keo 2