» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6377 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696548 នាក់

សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ

 

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឲ្យដឹងថា សំណុំរឿងលោកស្រី សំ សុខា មិនទាន់បញ្ចប់តាមផ្លូវតុលាការទេ និងអំពាវនាវឲ្យតុលាការពន្លឿនការងារ។a som sokha3 

តាមរយៈការចុះផ្សាយលើ Facebook Page របស់សម្ដេចតេជោ ហ៊ុ​ន សែន បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនេះមានការបែកធ្លាយ ការដែលខ្ញុំជំរុញឲ្យលោកស្រី សំ សុខា ធ្វើការសូមទោសជាសាធារណៈ ចំពោះការជេររបស់គាត់ដែលប៉ះពាល់ធ្ងន់ធ្ងរ ដល់សិលធម៌សង្គម។មានមនុស្សមួយចំនួន មានយោបល់ថា រឿងនេះ ត្រូវបានបញ្ចប់ហើយ។ ខ្ញុំសូមបញ្ជាក់ថា រឿងក្តីលោកស្រី សំ សុខា មិនត្រូវបានបញ្ចប់តាមផ្លូវតុលាការទេ។

សម្តេចតេជោបានបញ្ជាក់ថាអ្នកដែលបានប្តឹងលោកស្រី សំ សុខា នៅតុលាការនៅតែអាចបន្ត​ ហើយតុលាការនៅតែបន្តកាត់ក្តីរវាងដើមបណ្តឹងជាមួយចុងចោទ សំ សុខា តាមនិតិវិធី និងតាមច្បាប់បន្តទៀត ព្រោះការសូមទោសរបស់លោកស្រី សំ សុខា មិនអាចរំលត់បណ្តឹងនៅតុលាការបានទេ។ខ្ញុំក៏សូមអំពាវនាវចំពោះស្ថាប័នតុលាការ ពន្លឿនចាត់ការលើសំណុំរឿងនេះឲ្យបានឆាប់ និងស្របតាមច្បាប់»។ទោះបីយ៉ាងណាសម្តេចមិនបានបង្ហើបប្រាប់ថាថាតើអ្នកណាជាអ្នកប្តឹងលោកស្រីសំសុខានោះទេ?។

 

សូមបញ្ជាក់ថាកាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ចៅក្រម​ស៊ើបអង្កេត​សាលាដំបូង​ខេត្តកំពង់ស្ពឺ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ សំ សុខា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ត្រ់​សាលា ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​កាលនោះ លោក ស៊ិ​ន វុ​ទ្ធី ចៅក្រម​ស៊ើបអង្កេត​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់​ក្នុង​ដីកាចាប់ខ្លួន​ថា​៖ ក្រោយ​ពី​ពិនិត្យ​សំណុំរឿង​ចប់​សព្វគ្រប់​យល់​ឃើញ​ថា​ឈ្មោះ សំ សុខា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ(ដែលយកស្បែកជើងគប់រូបថតថ្នាក់ដឹកនាំ) ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​បទ​ប្រមាថ និង​ញុះញង់​ឲ្យ​មានការ​រើសអើង ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​អុង ឃុំ​រាម​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សី​ហុ​ន កាលពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៧ បទល្មើស​មាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​៥០២,៤៩៤,៤៩៦,​នៃ​ក្រមព្រហ្មទណ្ឌ​។

តែបើតាម​របាយការណ៍​របស់​នគរបាល​យុត្តិធម៌ ចុះ​ថ្ងៃ​ទី​២៣ ខែមិថុនា​ឆ្នាំ​២០១៧ បញ្ជាក់​ថា ជន​ត្រូវ​ចោទ​ឈ្មោះ សំ សុខា បាន​គេចខ្លួន​ចេញពី​លំនៅ​ដ្ឋា​ន​របស់​ខ្លួន​បាត់​ហើយ​។​ដើម្បី​សម្រួល​ដល់​នី​តី​វិធី​ស៊ើបសួរ​ពេញលេញ​គប្បី​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​រូប​នេះ​។ក្រោយមក លោកឧត្តមសេនីយ៍ សម សាមួន កាលនៅជាស្នងការនគរបាលខេត្តកំពង់ស្ពឺ ឲ្យកាសែតដឹងថា ស្រ្តីឈ្មោះ សំ សុខា ជាសកម្មជនអតីតបក្សសង្គ្រោះជាតិ ដែលយកស្បែកជើងគប់រូបសម្ដេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន ដែលត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ ចាប់ខ្លួនបាននៅព្រុំដែន ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ខេត្តកំពង់ស្ពឺ ហើយនៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨បន្ទាប់ពីបានរត់គេចខ្លួន ទៅសម្ងំនៅក្នុងប្រទេសថៃអស់រយៈពេលជាយូរខែមកនោះ។

នៅពេលនាំខ្លួនទៅកាន់ពន្ធនាគារនោះ គេសង្កេតឃើញមានសាច់ញាតិ និងមន្រ្តីរបស់ UN ប្រចាំនៅកម្ពុជា ទៅសួរសុខទុក្ខផងដែរ។គេមិនដឹងថាក្រោយមកតើហេតុអីបានជាស្ត្រីឈ្មោះសំសុខាអាចចេញពីគុករត់ចេញទៅនៅប្រទេសកាណាដាបាននោះឡើយ។នៅកាណាស្ត្រីឈ្មោះសំសុខនៅតែបន្តអាជីពជេរបញ្ចោរដដែល។តែក្រោយមកថ្មីៗនេះមិនដឹងថាហេតុអីបានជាស្ត្រីរូបនេះវឹលត្រឡប់ពីប្រទេសកាណាចូលមកនៅស្រុកខ្មែរវិញនោះទេ។តែបើតាមបងប្អូនក្នុងបណ្តញាសង្គមបានឲ្យដឹងថាស្ត្រីឈ្មោះសំសុខាមិនមានសិទ្ធរស់នៅជ្រកកោននយោបាយអ្វីឡើយបើទោះជាមានអាជិពជេរបញ្ចោរតាមបណ្តាញសង្គមក៏ដោយ។

នៅក្នុងខែវិច្ឆិកាឆ្នាំ២០២៥ស្ត្រីឈ្មោះសំសុខាដែលមានហ្វេសប៊ុកឈ្មោះឯករាជ្យបានបង្ហោះរូបនាំកូនចៅនិងប្តីចូលជួបសម្តេចតេជោដែលបង្ហាញថាស្ត្រីឈ្មោះសំសុខាពិតជាបានមករស់នៅក្នុងស្រុកខ្មែរមែនដោយមានទាំងការជួបលោកជំទាវហ៊ុនស៊ីណាតជួបសម្ភាសន៍ជាមួយនាងកាតុតារាកំប្លែងបង្ហោះតាមតាមបណ្តាញសង្គម។ទោះបីយ៉ាងណាស្ត្រីរូបនោះនៅតែបន្តអាជីពជេបញ្ចោរមិនរើសមុខដដែលតាមបណ្តាញសង្គមទៀត។

ទើបតែកាលពីថ្ងៃទី១៥សីហាបន្ទាប់ពីបានជួបប្រតិភូក្រុមប្រឹក្សានារីដឹកនាំដោយលោកស្រីអ៊ឹងគន្ថាផាវីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីសម្តេចតេជោបានដាក់ចេញគោលការហាមការជេរប្រមាថប្រើសម្តីអសុរសតាមបណ្តាញសង្គមដែលជាមួយគ្នានោះក៏បានរំលឹករឿងស្ត្រីឈ្មោះសំសុខានៅជាប់បណ្តឹងរឿងជេរបញ្ចោរបើទោះបីជាបានចេញវីដេអូរសុំទោសមន្ត្រីរាជការប្រជាពលរដ្ឋក៏ដោយ។ករណីយ៍នេះបើតាមបទចោទដែលកំពុងពេញនិយមត្រូវបានតុលាការយកមកប្រើស្ត្រីឈ្មោះសំសុខាអាចជាប់គុក២ឆ្នាំយ៉ាងតិច.។a som sokha1 a som sokha4 a som sokha5 a som sokha6