» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5418 នាក់

ម្សិលមិញ 6888 នាក់

សរុប 20064873 នាក់

លទ្ធផល​នៃ​សម័យប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម លើក​ទី​៣៥

 


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បាន​បើក​សម័យប្រជុំ​លើក​ទី​៣៥ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះប្រធាន ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម នៅ​ព្រះបរមរាជវាំង ដើម្បី​ពិនិត្យ សម្រេច និង​ពិគ្រោះ​យោបល់ លើ​របៀបវារៈ​ចំនួន​៨ ។​លទ្ធផល​នៃ​កិច្ចប្រជុំ​មាន​ដូចខាងក្រោម​៖a court king re 

​របៀបវារៈ​ទី​១៖ ពិនិត្យ និង​សម្រេច លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាវិន័យ នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម អង្គប្រជុំ​បានសម្រេច​យល់ព្រម​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាវិន័យ នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។

​របៀបវារៈ​ទី​២៖ ពិនិត្យ និង​សម្រេច អំពី​ការផ្ទេរ និង​តែងតាំង​ចៅក្រម មួយចំនួន អង្គប្រជុំ​បានសម្រេច​យល់ព្រម លើ​ការតែងតាំង និង​ផ្ទេរ​មុខតំណែង ប្រធាន អនុប្រធាន និង​ចៅក្រម សរុប​ចំនួន ១១​រូប​។

​របៀបវារៈ​ទី​៣៖ ពិគ្រោះ​យោបល់​លើ​សំណើ​ផ្ទេរ និង​តែងតាំង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង មួយចំនួន តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ដោយ​អង្គ​ប្រជុំបាន​ផ្តល់យោបល់​យល់ព្រម​លើ​សំណើ​តែងតាំង និង​ផ្ទេរ​មុខតំណែង​ព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញារង​សរុប​ចំនួន ៥​រូប​។

​របៀបវារៈ​ទី​៤៖ ពិនិត្យ និង​សម្រេច បោះឆ្នោត​ជ្រើសតាំង​សមាជិក ១​រូប នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ ដោយ​អង្គប្រជុំ បានសម្រេច​យល់ព្រម​ជ្រើសតាំង លោក ឌុយ ឆៅ ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់​អាណត្តិ ៩​ឆ្នាំ​(២០២២-២០៣១) តែងតាំង​ដោយ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។

​របៀបវារៈ​ទី​៥៖ ពិនិត្យ និង​ផ្តល់យោបល់ អំពី​ការស្នើ​ដំឡើង​ថ្នាក់ ឋានន្តរស័ក្តិ តាម​វេន​អតីតភាព តាម​កម្រិត​សញ្ញាបត្រ និង​និយ័តកម្ម​ឋានន្តរស័ក្តិ ចំពោះ​ចៅក្រម និង​ព្រះរាជអាជ្ញា ដោយ​អង្គ​ប្រជុំបាន​ផ្តល់យោបល់ យល់ព្រម​លើ​ការស្នើ​ដំឡើង​ថ្នាក់ និង​ឋានន្តរស័ក្តិ តាម​វេន​អតីតភាព និង​តាម​កម្រិត​សញ្ញាបត្រ​នាពេលនេះ សរុប​ទាំងអស់​មាន​ចំនួន ១២៧​រូប ក្នុងនោះ​ចំនួន ៧៦​រូប ត្រូវ​ស្នើ​តាម​វេន​អតីតភាព និង​ចំនួន ៤២​រូប ត្រូវ​ស្នើ​តាម​កម្រិត​សញ្ញាបត្រ និង​ចំនួន ៧​រូប ត្រូវធ្វើ​និយ័តកម្ម​ឋានន្តរស័ក្តិ ដែល​រួមមាន តាម​វេន​អតីតភាព សម្រាប់​ឆ្នាំ​២០២១​គឺ ស្នើ​ដំឡើង​ថ្នាក់​ក្នុង​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​ចៅក្រម​មាន​ចំនួន ១​រូប​, ស្នើ​ដំឡើង​ឋានន្តរស័ក្តិ​ពី​វរៈ​ចៅក្រម ទៅ​ឧត្ដម​ចៅក្រម មាន​ចំនួន ៥​រូប​, ស្នើ​ដំឡើង​ឋានន្តរស័ក្តិ​ពី​វរៈ​ចៅក្រម​មាន​ចំនួន ៤​រូប​, ស្នើ​ដំឡើង​ថ្នាក់​ក្នុង​ឋានន្តរស័ក្តិ វរៈ​ព្រះរាជអាជ្ញា​មាន​ចំនួន ៥​រូប​, ស្នើ​ដំឡើង​ឋានន្តរស័ក្ដិ​ពី​អនុ​ចៅក្រម ទៅ​វរៈ​ចៅក្រម មាន​ចំនួន ៩​រូប​, ស្នើ​ដំឡើង​ឋានន្តរស័ក្តិ​ពី​អនុ​ព្រះរាជអាជ្ញា ទៅ​វរៈ​ព្រះរាជអាជ្ញា​ចំនួន ៣​រូប​, ស្នើ​ដំឡើង​ថ្នាក់​ក្នុង​ឋានន្តរស័ក្តិ អនុ​ចៅក្រម​មាន​ចំនួន ២៧​រូប​។

​ក្រៅពីនេះ តាម​កម្រិត​សញ្ញាបត្រ មានដូចជា ស្នើ​ដំឡើង​ថា្នក់​តាម​កម្រិត​បណ្ឌិត​មាន​ចំនួន ៤​រូប​, ស្នើ​ដំឡើង​ថ្នាក់​តាម​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​មាន​ចំនួន ៣៨​រូប​។ ចំណែក​និយ័តកម្ម​ឋានន្តរស័ក្តិ ដោយ​ផ្អែកលើ​មុខតំណែង មានដូចជា ចៅក្រម​ចំនួន ៧​រូប​, ព្រះរាជអាជ្ញា​ចំនួន ២​រូប​។

​របៀបវារៈ​ទី​៦៖ ពិនិត្យ និង​សម្រេច អំពី​ការបន្ត​ការងារ​របស់​អគ្គ​ព្រះរាជអាជ្ញារង ១​រូប នៃ​មហាអយ្យការ អម​តុលាការ​កំពូល ដែលមាន​អាយុ​ចាប់ពី ៦៥​ឆ្នាំ ដោយ​អង្គប្រជុំ​បានសម្រេច​អនុញ្ញាតឱ្យ​បន្តការងារ​ចំពោះ លោក អ៊ុក គឹម​សិទ្ធិ អគ្គព្រះរាជអាជ្ញា​រង​នៃ​មហាអយ្យការ​អម​តុលាការ​កំពូល​។

​របៀបវារៈ​ទី​៧៖ ពិនិត្យ និង​សម្រេច លើ​សំណើសុំ​អនុញ្ញាត​ច្បាប់​ទៅ​បន្ត​ការសិក្សា របស់​ចៅក្រម ១​រូប នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង ដោយ​អង្គប្រជុំ​បានសម្រេច​អនុញ្ញាត​ច្បាប់​ឱ្យ លោក ម៉​ង់ សូ​ហាន ចៅក្រម​សាលាដំបូង ខេត្តស្ទឹងត្រែង ឈប់សម្រាក​រយៈពេល ២(​ពីរ​)​ឆ្នាំ ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២៣ ដោយ​រក្សា​ក្របខណ្ឌ និង​គ្មាន​ប្រាក់បៀវត្ស ដើម្បីឱ្យ​សាមីខ្លួន​បាន​ទៅ​បន្ត​ការសិក្សា និង​របៀបវារៈ​ទី​៨៖​បញ្ហា​ផ្សេងៗ ដោយ​អង្គប្រជុំ​មិនមាន​បញ្ហា​អ្វីដែល​ត្រូវ​លើកឡើង​ទេ​៕