» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7171 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697342 នាក់

លោក​កឹម​សុខា​៖«​បុណ្យ​ក៏​ធ្វើ ទាន​ក៏​ធ្វើ ទូត​ក៏​ជួប​ដើម្បី​ប្រជាជាតិ​ខ្មែរ​»

 

​ភ្នំពេញ​៖ លោកប៉ា​ទ្រិ​ក​មុ​ហ្វី​( Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានមក​ជួប​លោក​កឹម​សុខា​នៅ​គេហដ្ឋាន​។​លោក​កឹម​សុខា​បានដឹង​តាម​ហ្វេ​ស​ប៊ុ​កថា​៖​នេះ​ជា​ជំនួប​របស់ខ្ញុំ ក្នុងចំណោម​ជំនួប​៥​លើក ក្នុង​រយៈពេល​ប្រមាណ​មួយឆ្នាំ​នៃ​បេសកកម្ម​របស់គាត់​នៅ​កម្ពុជា​។ ក្នុងជំនួប​ដែលមាន​ការចូលរួម​ពី​សហការី​បន្ទាប់​គាត់​ពីររូប​ទៀត​ផងដែរ​ថ្ងៃនេះ ក្រៅពី​ការសួរសុខទុក្ខ យើង​ក៏បាន​សំណេះសំណាល ពិភាក្សាគ្នា​អំពី​បញ្ហា​សិទ្ធិមនុស្ស សេដ្ឋកិច្ច សង្គម ជាពិសេស​យើង​ផ្តោតលើ​ផលប៉ះពាល់​ដោយសារ​ជម្ងឺ​រាតត្បាត កូ​វីដ​-១៩ បញ្ហា​គ្រោះទឹកជំនន់ និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ណ៍​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​ផងដែរ​។​a kem us2 

លោកកឹមសុខាថា៖​ក្នុងឱកាស​នោះដែរ ខ្ញុំ​ក៏បាន​ថ្លែងអំណរគុណ​សហរដ្ឋអាមេរិក និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ស្តីពី​កម្ពុជា ២៣​តុលា​១៩៩១ ដែល​បាន​ផ្តល់ជំនួយ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​សន្ធឹកសន្ធាប់​លើ​វិស័យ​នានា រហូតមកដល់​សព្វថ្ងៃ​នេះ​។​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏បាន​កោត​ស​សើរ​នូវ​ជំហរ និង​សកម្មភាព​របស់ខ្ញុំ ដែលមាន​ការអត់ធ្មត់ ការចូលរួម​សកម្មភាព​នានា​ក្នុងសង្គម​សេដ្ឋកិច្ច បរិស្ថាន សាសនា​ជាដើម ទោះ​មិនទាន់មាន​សេរីភាព​ពេញលេញ​ក៏ដោយ ជាពិសេស​សកម្មភាព​ចុងក្រោយ ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​។

ក្នុងករណី​ជំនួយ​មនុស្សធម៌​នេះ តាមរយៈ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ខ្ញុំ​ក៏បាន​ផ្ញើ​នូវ​សេចក្តី​ថ្លែងអំណរគុណ និង​កោត​ស​សើរ​ចំពោះ​បងប្អូន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក ដែលមាន​ចិត្តសប្បុរស​ធម៌​បាន​ផ្តល់នូវ​ជំនួយ​ជា​ស្បៀង និង​សម្ភារៈ ឲ្យ​ខ្ញុំ​យកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​កម្ពុជា ដោយសារ​បងប្អូន​សប្បុ​រស​ជន​ទាំងនោះ មាន​ជំនឿ និង​គាំទ្រ​នូវ​គុណ​តម្លៃ និង​គោលជំហរ​អហិង្សា និង​ការលះបង់​របស់ខ្ញុំ ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ កន្លងមក បច្ចុប្បន្ន និង​ទៅ​អនាគត​។​មានការ​កត់សម្គាល់ថា​ទោះជា​ជាប់​ទិស​ក្បត់ជាតិ​ដែល​មិនទាន់​កាត់​ទោ​​ស​តែ​តុលាការ​បាន​បន្ធូ​ប​ន្ធ​យ​ឲ្យ​លោក​កឹម​សុខា​បាន​ចូលរួម​ធ្វើបុណ្យ​កឋិនទាន និង​ចុះ​ជួបចែក​ជំនួយ​សប្បុរសធម៌ ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ដែល​ក្នុងនោះ​ចូល​លុយ​៥​ពាន់​ដុល្លារ​ជាមួយ​រាជរដ្ឋាភិបាល​ផងដែរ​។a kem donat 


​