» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11654 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701825 នាក់

មេដឹកនាំ​កំពូល​ចិន ឯកភាព​លើ​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងការ​កំណត់​យក​ឆ្នាំ​២០២៤ ជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន

​ប្រទេស​ចិន​៖​នា​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២៣​ក្នុងឱកាស​នៃ​ការចូលរួម​ក្នុង “​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ លើក​ទី​៣” នៅ​រដ្ឋធានី​ប៉េកាំង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក ស៊ី ជីន​ពីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជា​ប្រជាមានិត​ចិន ។a manet china sy 


​ថ្នាក់ដឹកនាំ​ទាំងពីរ បាន​ឯកភាពគ្នា​លើ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ល្អ​ដែលមាន​ស្រាប់​ក្នុង​កម្រិត​ខ្ពស់ និង​គ្រប់​ជ្រុងជ្រោយ ជាពិសេស តាមរយៈ​ការជំរុញ​ការអនុវត្ត​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ និង​ការបង្កើត “​ច្រករបៀង​មច្ឆា និង​អង្ករ​” និង “​ច្រករបៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​” ។​លោក ស៊ី ជីន​ពីង បាន​ឯកភាព​លើ​គំនិត​ផ្តួចផ្តើម​របស់ ស​ម្តេ​ធ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងការ​កំណត់​យក​ឆ្នាំ​២០២៤ ជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន ដែលជា​គន្លឹះ​ជួយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​, ពាណិជ្ជកម្ម និង​វិនិយោគ រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​សកម្ម និង​រស់​រវើក ។​

​ដោយឡែក​នៅក្នុង​ជំនួប​ច​ចារ​ទ្វេភាគី​ជាមួយ លោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នា​រសៀល ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៣ ។​លោក លី ឈាង បាន​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ប្រ ទេស​ចិន​សាជាថ្មី​ម្តងទៀត ក្នុង​ឆ្នាំ​២០២៣​នេះ​ជា​ឆ្នាំ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ចំណង​ការទូត​ផ្លូវការ​កម្ពុជា​-​ចិន​ដែលជា​ចំណងមិត្តភាព​ជិតស្និទ្ធ​រឹងមាំ​និង​យូរអង្វែង​សំដៅ​ឆ្ពោះទៅកាន់​ការកសាង​សហ គម​ន៍​វាសនា​រួម​កម្ពុជា​-​ចិន ។​

​លោកនាយក​រដ្ឋមន្ត្រី​ចិន​ក៏បាន​រំលេច​ផងដែរ​នូវ​សមិទ្ធផល​នានា​ជាច្រើន​ដែល​កើតចេញពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​យើង​ទាំងពីរ​លើ​គម្រោង​ជាច្រើន​ជាពិសេស​ការបើក ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នៅក្នុង​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​១៦ ខែតុលា​ឆ្នាំ​២០២៣​ថ្មីៗ​នេះ​ក៏ដូចជា​ការចុះ​អនុស្សារណៈ​នៃ​ការយោគយល់​(MOU)​ពាក់ ព័ន្ធ​នឹង​គម្រោង​មួយចំនួន​នៅក្នុង​ក្របខ័ណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ ។​

​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ចិន​,​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​បាន​សម្តែង​នូវ​ក្តី​ពេញចិត្ត​ចំពោះ​ការសម្រេចបាន​នូវ​ការចុះហត្ថលេខា​លើ MOU​ចំនួន​ប្រាំបី​ដែល​នឹង​ជួយ ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត ។​​សម្រាប់​លោក លី ឈាង​នាយករដ្ឋមន្ត្រី​ចិន ក៏បាន​ឯកភាព​តាម​សំណើ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ពាក់ព័ន្ធ​នឹង​គម្រោង​នៃ​ការកំណត់​យក​ឆ្នាំ​២០២៤​ជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន​ដែលជា​មូលដ្ឋាន​នៃ​ការលើកកម្ពស់​វិស័យ​ទេសចរណ៍​និង​ការតភ្ជាប់ រវាង​ប្រទេស​និង​ប្រទេស​ដោយ​យក​កត្តា​ប្រជាជន​ជា​គោល ។​

​បន្ទាប់ពី​ជំនួប​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​មួយចំនួន​រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ក្រុមហ៊ុន វិស័យ​ឯកជន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។​ក្នុងនោះ​៖១. ពិធី​ចាប់ផ្ដើម​ជា​ផ្លូវការ​នៃ​ភាពជា​ដៃគូ eWPT Cambodia ។​២. ពិធី​ចុះហត្ថលេខា​រវាង ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមហ៊ុន ហួ​វៃ ថេ​ក​ណូ​ឡ​ជី ខូ​អិ​ល​ធី​ឌី (Huawei Technologies Co., Ltd.) និង ៣. ពិធី​ចុះហត្ថលេខា កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​គម្រោង​ផ្លូវ​នាវាចរណ៍ “ ព្រែកជីក​ហ្វូណន​តេ​ជោ “ រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន .​។​

​បន្ទាប់ពី​ចូលរួម​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ លើក​ទី​៣ ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៅ​រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​កិច្ច​ប្រ​ជ៉ំ​ពាក់ព័ន្ធ​នានា នៅ​នៅវេលា​ម៉ោង​១២ និង​៣០​នាទី​ម៉ោង​នៅ​ទីក្រុង​ប៉េង​កាំ​ង ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២៣​នេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​កម្ពុជា និង​ថ្នាក់ដឹកនាំ​សភាពាណិជ្ជកម្ម​កម្ពុ​ជាប​ន្ត​ដំណើរ​ឆ្ពោះទៅកាន់​នៅ​រាជធានី​រី​យ៉ា​ដ ព្រះរាជាណាចក្រអា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​- ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ (ASEAN-GCC Summit) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០២៣​។​a manet china prim1 a manet china prim2 a manet china sy1 a manet china sy2 

​