» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7090 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697261 នាក់

កម្ពុជា​យល់ព្រម​បន្ត​កិច្ចសហកា​ការរុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក បាត់​ខ្លួន​នៅ​កម្ពុជា​ទោះជា​អាមេរិក​មិនទាន់​លើក​បំរាម​ទិដ្ឋាការ​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា​ក៏ដោយ​

 


​ភ្នំពេញ​៖​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​យល់ព្រម បន្ត​ប្រតិបត្តិ​ការរុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក ដែល​បាន​បាត់​ខ្លួន​ដោយសារ​សង្គ្រាម នៅ​ប្រទេស​កម្ពុជា​ឡើងវិញ​បន្ទាប់ពី ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន កាលពី​ខែកញ្ញា ឆ្នាំ​២០១៧​កន្លងមក​។​a army usa 

​ក្នុង​លិខិត​ចុះ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩ ជូន​សមាជិក​ព្រឹទ្ធសភា និង​តំណាងរាស្ត្រ​អាមេរិក​ពីររូប​គឺ​សមាជិក​ព្រឹទ្ធសភា លោក ដុក អេ​រិ​ក​សុន (Doug Ericksen) និង​តំណាងរាស្ត្រ លោក វីន​សុន បា​យ្ស (Vicent Buys) ប្រចាំ​រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា “​ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយបាន​ទទួល​លិខិត​រួមគ្នា​របស់​ឯកឧត្តម សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព សេដ្ឋកិច្ច​-​សង្គម និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​សព្វថ្ងៃ និង​សេចក្តីប្រាថ្នា​របស់​ឯកឧត្តម ដែល​ចង់​ឲ្យ​បន្ត​ឡើងវិញ​នូវ​កម្មវិធី​រុករក​អដ្ឋ​ធាតុ​ឈ្លើយសឹក និង​ទាហាន​អាមេរិក ដែល​បាត់​ខ្លួន​ក្នុង​សង្គ្រាម ( POW/MIA ) នៅក្នុង​ប្រទេស​កម្ពុជា​”​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា “​ជាការ​ពិត​យើង​តែងតែមាន​បំណង​ចង់​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទាំងអស់​ជាមួយ​សហរដ្ឋអាមេរិក ដោយ​ឈរលើ​មូលដ្ឋាន​ផលប្រយោជន៍​រួម និង​គោរព​គ្នា​ទៅវិញទៅមក​។ កិច្ចសហប្រតិបត្តិការ​លើ​កម្មវិធី POW/MIA តាំងពី​មុនពេល​កម្ពុជា និង​សហរដ្ឋអាមេរិក ត​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ នៅ​ទស្សវត្ស ១៩៩០ គឺជា​ឧទាហរណ៍​បញ្ជាក់​ច្បាស់​អំពី​ការខិតខំ​របស់​យើង ដើម្បី​គោលដៅ​នេះ ហើយក៏​ជាការ​ឆ្លុះបញ្ចាំង​នូវ​ការរួម​មនោ​ស​ញ្ជេ​ត​នា​យ៉ាង​ជ្រាលជ្រៅ​ជាមួយនឹង​ក្រុមគ្រួសារ​ឈ្លើយសឹក និង​ទាហាន​អាមេរិក​បាត់​ខ្លួន ដែល​បាន​រង​ទុក្ខ​ផ្លូវចិត្ត​យ៉ាង​ធំធេង​ដោយ​ការបាត់បង់​របស់គេ​”​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា “​កម្មវិធី POW/MIA បាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​អស់​ជាង ៣០​ឆ្នាំ​មកហើយ មុនពេល​ត្រូវ​ផ្អាក បន្ទាប់ពី​កម្ពុជា ត្រូវបាន​ដាក់ទណ្ឌកម្ម​យ៉ាង​អយុត្តិធម៌ ដោយ​គ្រាន់តែ​ស្នើសុំ​ឲ្យ​សហរដ្ឋអាមេរិក ផ្តល់​ការពិចារណា​បន្ថែម ចំពោះ​ករណី​កម្មវិធី​ធ្វើ​មាតុភូមិ​និវត្ត​ខ្មែរ​នៅ​អាមេរិក ដោយ​ឈរលើ​មូលដ្ឋាន​មនុស្សធម៌ ប្រហាក់ប្រហែលគ្នា​ដែរ​”​។​

​សម្តេច​តេ​ជោ គូសបញ្ជាក់ថា “​ដូចដែល​យើង​បាន​ពិភាក្សា​លើក​មុន និង​ឆ្លើយតប​ចំពោះ​សំណើ​របស់​ឯកឧត្តម ព្រមទាំង​សំណើ​របស់​អង្គការ​ពាក់ព័ន្ធ​ដទៃទៀត​របស់​សហរដ្ឋ​អាមេរិក រដ្ឋាភិបាល​របស់ខ្ញុំ ដោយ​ក្នុង​ស្មារតី​មេត្តាករុណា​ដូច​កន្លងមក យល់ព្រម​ចាប់ផ្តើម​ឡើងវិញ​នូវ​ប្រតិបត្តិ​ការរុករក​អដ្ឋ​ធាតុ POW/MIA ដ៏​សំខាន់​នេះ ទោះបី​ជាការ​រឹតត្បិត​ទិដ្ឋាការ​សហរដ្ឋអាមេរិក នៅតែមាន​សុពលភាព​ក៏ដោយ​”​។​

​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជូន​សមាជិក​ព្រឹទ្ធសភា លោក ដុក អេ​រិ​ក​សុន និង​លោក​តំណាងរាស្ត្រ វីន​សុន បា​យ្ស រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ខាងលើនេះ ក៏បាន​ចម្លងជូន​លោកស្រី អាន​មៀល គ្រី​ហ្វី​ត ( Ann-Mills Gritfiths ) ប្រធាន និង​ជានា​យក​ប្រតិបត្តិ​សមាគមជាតិ​នៃ​គ្រួសារ របស់​កម្មវិធី​រុករក​អដ្ឋ​ធាតុ​ឈ្លើយសឹក និង​ទាហាន​អាមេរិក ដែល​បាត់​ខ្លួន​ក្នុង​សង្គ្រាម ( POW/MIA។a army us a army us1 
​