» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5008 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695179 នាក់

កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ

 

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាបានរួមគ្នាធ្វើជាអធិបតីនៅថ្ងសទី៩តុលា ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ចំនួន៦ ឯកសារ នៅរាជធានីភ្នំពេញរួមមាន៖a manet vna1 

១-អនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសាងសង់ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្វាយរៀង។

២-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមស្តីពីកិច្ចសហប្រតិបត្តិការលើ វិស័យអប់រំសម្រាប់រយៈពេល ២០២៦-២០៣០។

៣-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិរក្ស និងការផ្សព្វផ្សាយស្តូប មិត្តភាពកម្ពុជា-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

៤-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

៥-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតគណៈកម្មាធិការ ពាណិជ្ជកម្មចម្រុះរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

៦-កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សម្តេចធិបតី ហ៊ុន ម៉ាណែតនៅ រសៀលថ្ងៃសុក្រ ទី៩ តុលា ២០២៦បានថ្លែងវាយតម្លៃថា កម្ពុជា និងវៀតណាមមានឧត្តមភាព និងសក្តានុពលដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក។ វៀតណាមមានមូលដ្ឋានកម្មន្តសាលដែលរីកចម្រើន, ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពស៊ីជម្រៅ, បច្ចេកវិទ្យា, ជំនាញ និងបណ្តាញទីផ្សារអន្តរជាតិដ៏ទូលំទូលាយ។ កម្ពុជាក៏កំពុងពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួន, កម្ពុជាមានកម្លាំងពលកម្មវ័យក្មេងដែលមានជំនាញកាន់តែខ្ពស់, សក្តានុពលថាមពលស្អាត, ទីតាំងយុទ្ធសាស្ត្រ, និងលទ្ធភាពតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ។ សម្តេចសង្ឃឹមថានឹងមានផលិតផលកាន់តែច្រើន ដែលមានខ្សែច្រវាក់ផលិតកម្មឆ្លងកាត់ប្រទេសយើងទាំងពីរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កម្ពុជា និងវៀតណាម បាននិងកំពុងធ្វើការរួមគ្នាតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាមួយផ្លូវល្បឿនលឿនម៉ុកបៃ-ហូជីមិញ, និងពន្លឿនការដាក់បញ្ចូលច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឺនណាម ទៅក្នុងកិច្ចព្រមព្រៀងស្តីពីទំនិញឆ្លងកាត់ និងកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោក ដើម្បីសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។

* សម្តេចធិបតី ហ៊ុន ម៉ាណែតបានស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការបង្កើតគណៈកម្មាធិការពាណិជ្ជកម្ម ចម្រុះកម្ពុជា-វៀតណាម និង ការបន្តអនុវត្តកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី កម្ពុជា-វៀតណាម សម្រាប់ ឆ្នាំ២០២៧-២០២៨។ សម្តេចធិបតីបានឲ្យដឹងថាទំហ៊ំពាណិជ្ចកម្មរវាងប្រទេសទាំងពីរកម្ពុជាវៀតាមមានចំនួន៧,៨ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០២៥និងមាន៦,៦ប៊ីលានដុល្លារអាមេរិកក្នុងរយៈពេល៩ខែឆ្នៗ០២៦។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការតភ្ជាប់ផ្លូវរូបវន្ត គ្រាន់តែជាជំហានទីមួយប៉ុណ្ណោះ។ អ្វីដែលយើងត្រូវធ្វើបន្ទាប់ គឺប្រែក្លាយការតភ្ជាប់ផ្លូវ ទៅជាការតភ្ជាប់ផលិតកម្ម។ សម្តេចចង់ឃើញការតភ្ជាប់ភ្នំពេញ-បាវិត-ម៉ុកបៃ-ហូជីមិញ វិវត្តពី របៀងដឹកជញ្ជូន ទៅជា របៀងសេដ្ឋកិច្ច និងផលិតកម្ម ដែលតភ្ជាប់រោងចក្រ, សួនឧស្សាហកម្ម, តំបន់សេដ្ឋកិច្ចពិសេស, អ្នកផ្គត់ផ្គង់, ឡូជីស្ទីក និងទីផ្សារនៃប្រទេសយើងទាំងពីរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការតភ្ជាប់កាន់តែប្រសើររវាងប្រទេសយើងទាំងពីរ មិនត្រឹមតែជួយសម្រួលដល់ការដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ប៉ុន្តែរំកិលអាចជំរុញការធ្វើដំណើរ និងវិស័យទេសចរណ៍ ឱ្យកាន់តែរីកចម្រើនផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្នុងឆ្នាំ២០២៥ កម្ពុជាបានទទួលភ្ញៀវទេសចរវៀតណាមប្រមាណជាង ១ លាននាក់ ដែលធ្វើឱ្យវៀតណាមក្លាយជាទីផ្សារទេសចរណ៍ធំជាងគេរបស់កម្ពុជា។ ទន្ទឹមគ្នានេះ ប្រជាជនកម្ពុជាកាន់តែច្រើនក៏កំពុងជ្រើសរើស វៀតណាមជាគោលដៅសម្រាប់ទេសចរណ៍ និងសេវាសុខភាព ផងដែរ។ ក្នុងឆ្នាំ២០២៥ ភ្ញៀវទេសចរកម្ពុជាទៅវៀតណាមបានកើនឡើងប្រមាណ ៤៥% បើធៀបនឹងឆ្នាំ២០២៤។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ទេសចរណ៍រវាងកម្ពុជា និងវៀតណាមមានមូលដ្ឋានរឹងមាំរួចទៅហើយ ប៉ុន្តែសម្តេចយល់ថា យើងអាចធ្វើបានច្រើនជាងនេះ។ ជំហានបន្ទាប់ គឺត្រូវប្រែក្លាយរំហូរទេសចរណ៍ដែលមានស្រាប់ ទៅជាកិច្ចសហប្រតិបត្តិការទេសចរណ៍កាន់តែស៊ីជម្រៅ។ សូមលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន និងវិស័យឯកជននៃប្រទេសទាំងពីរ ជាពិសេសក្រុមហ៊ុនអាកាសចរណ៍, ក្រុមហ៊ុនទេសចរណ៍, សណ្ឋាគារ, និងអ្នកផ្តល់សេវាពាក់ព័ន្ធ ឱ្យបង្កើនការផ្សព្វផ្សាយរួមគ្នា និងអភិវឌ្ឍផលិតផល និងកញ្ចប់ទេសចរណ៍រួម កម្ពុជា-វៀតណាម ដែលភ្ជាប់គោលដៅទេសចរណ៍ធម្មជាតិ, វប្បធម៌ និងបេតិកភណ្ឌ, ទេសចរណ៍ទីក្រុង, ទេសចរណ៍ឆ្នេរ, ព្រមទាំងទេសចរណ៍សុខភាព។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា លើសពីការជំរុញការធ្វើដំណើររវាងប្រជាជននៃប្រទេសយើងទាំងពីរ យើងក៏គួរមើល កម្ពុជា និងវៀតណាម ជាគោលដៅទេសចរណ៍ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក សម្រាប់ទាក់ទាញភ្ញៀវ ពីទីផ្សារទីបី។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កម្ពុជា និងវៀតណាមមានមូលដ្ឋានដ៏រឹងមាំ សម្រាប់បន្តពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងធុរកិច្ច។ យើងមានព្រំដែនជាប់គ្នា និងវិស័យជាច្រើនដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក។ យើងត្រូវបន្តពង្រឹងការតភ្ជាប់, សម្រួលការវិនិយោគ, ធុរកិច្ច និងពាណិជ្ជកម្ម និងបង្កើតលក្ខខណ្ឌកាន់តែ អំណោយផល ដើម្បីឱ្យវិស័យឯកជននៃប្រទេសទាំងពីរ អាចធ្វើការជាមួយគ្នាបានកាន់តែងាយស្រួល និងបង្កើតតម្លៃបន្ថែមកាន់តែច្រើន។ប្រទេសវៀតណាមមានទុនវិនិយោគនៅកម្ពុជាចាប់ពីឆ្នាំ១៩៩៥ដល់២០២៦សរុប៣,៦ប៊ីលានដុល្លារអាមេរិកលើ១០៧គម្រោង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសូមលើកទឹកចិត្តដល់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ បន្តស្វែងរកកាលានុវត្តភាពថ្មីៗ និងពង្រីកកិច្ចសហការពីការធ្វើពាណិជ្ជកម្ម ទៅកាន់ការវិនិយោគ, ការផលិត, ការកែច្នៃ, និងការភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ឱ្យបានកាន់តែច្រើន។ ខ្ញុំសង្ឃឹមថា វេទិកានាថ្ងៃនេះ នឹងមិនបញ្ចប់ត្រឹមការផ្លាស់ប្តូរ យោបល់ និងនាមប័ណ្ណអាជីវកម្មនោះទេ។ សម្តេចចង់ឃើញការពិភាក្សា ប្រែក្លាយទៅជាដំណើរទស្សនកិច្ចសិក្សាដល់ទីតាំង, ភាពជាដៃគូ, កិច្ចព្រមព្រៀង, និងគម្រោងវិនិយោគជាក់ស្តែងនៅឆ្នាំ២០២៧ និងឆ្នាំបន្តបន្ទាប់.។a manet vna2