» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7973 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698144 នាក់

នាយ អគ្គសេនាធិការ​កងទ័ព មី​យ៉ាន់​ម៉ា​មកដល់​កម្ពុជា​

​ភ្នំពេញ ៖ គណៈប្រតិភូ​កងទ័ព​មី​យ៉ាន់​ម៉ា ដឹកនាំ​ដោយ នាយ​ឧត្ដមសេនីយ៍ MAUNG MAUNG AYE អគ្គសេនាធិការ​កងទ័ព មី​យ៉ាន់​ម៉ា​បាន​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១៤ មីនា ដើម្បី​ចូលរួម​កិច្ចប្រជុំ​អគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន​លើក​ទី​១៩ (ACDFM-19) ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៦​ដល់​១៨ ខែមីនា ឆ្នាំ​២០២២ ខាងមុខ​។a army burma1

ហ្វេ​ស​ប៊ុ​ក​អគ្គបញ្ជាការដ្ឋាន កងយោធពល​ខេមរភូមិន្ទ នៅ​រសៀល​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២២​បាន​ឲ្យ​ដឹងថា​៖ តាម​ការអញ្ជើញ​របស់​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ គណៈប្រតិភូ​កងទ័ព​ហ្វីលីពីន ដឹកនាំ​ដោយ នាយ​ឧត្ដមសេនីយ៍ ANDRES C. CENTINO PA អគ្គមេបញ្ជាការ​កងទ័ព​ហ្វីលីពីន បាន​អញ្ជើញ​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៥ មីនា​នេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​អគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន​លើក​ទី​១៩ (ACDFM-19) ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៦​ដល់​១៨ ខែមីនា ឆ្នាំ​២០២២ ខាងមុខ​។

គណៈប្រតិភូ​យោធា​ប្រទេស​ម៉ាឡេស៊ី បាន​អញ្ជើញ​មកដល់​កម្ពុជា​! នៅ​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២២ គណៈប្រតិភូ​យោធា​ប្រទេស​ម៉ាឡេស៊ី បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា​ហើយ​ដើម​ប្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ចារកម្ម​យោធា​អាស៊ាន លើក​ទី​១៩ (AMIM-19 : 19th ASEAN MILITARY INTELLIGENCE MEETING ១៤-១៦ មីនា ២០២២) កិច្ចប្រជុំ​ប្រតិបត្តិការ​យោធា​អាស៊ាន លើក​ទី​១២(AMOM-12 : 12th ASEAN MILITARY OPERATION MEETING ១៤-១៨ មីនា ២០២២) និង​កិច្ចប្រជុំ​អគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន លើក​ទី​១៩(ACDFM-19 : 19th ASEAN CHIEF OF DEFENSE FORCES MEETING ១៦-១៨ មីនា ២០២២) ។

​សូមបញ្ជាក់ថា​សម្រាប់​ទិដ្ឋភាព​នយោបាយ​បណ្តា​ប្រទេស​អាស៊ាន​មិន​គា​ទ្រ​វត្តមាន​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល​យោធា​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​និង​កំពូល​អាស៊ាន​ដោយសារ​មេដឹកនាំ​របប​យោធា​ភូមា​មិន​អនុវត្តតាម​កិច្ចព្រមព្រៀង​៥​ចំនុច​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុងប្រទេស​ភូមា​របស់​អាស៊ាន​៕a army burma 

​