» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11887 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702058 នាក់

ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន​តែងតាំង​មេ​ថ្មី​ដែលជា​អ្នកប្រឆាំង​អ៊ីស្រាអែល​តែ​អាមេរិក​ថា​ស្ថានការណ៍​ស្ងប់​តិច​វិញ​ហើយ​!


​ប៉ា​ឡេ​ស្ទី​ន​៖​លោក​យ៉ា​យ៉ា ស៊ីន​វ៉ា ត្រូវ​ចលនា​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន ប្រកាស​តែងតាំង​នៅ​ថ្ងៃទី​៧​សីហា ជា​មេដឹកនាំ​ចលនានយោបាយ​របស់​ហា​ម៉ាស បន្ត​ពី​អ៊ី​ស្មា​យ ហា​នី​យ៉េ ដែល​ត្រូវគេ​សម្លាប់​នៅ​តេ​អេ​រ៉ង់ កាលពី​ថ្ងៃទី​៣១​កក្កដា​។​រឿងនេះ លោក Israel Katz រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ីស្រាអែល បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​X ភ្លាម​ថា ការតែងតាំង យ៉ា​ហ​យ៉ា ស៊ីន​វ៉ា មក​ជំនួស អ៊ី​ស្មា​យ ហា​នី​យ៉េ គឺជា​ហេតុផល​មួយ​បន្ថែមទៀត ដែល​បញ្ជាក់ថា អ៊ីស្រាអែល​ត្រូវតែ​តាម​សម្លាប់​ជននេះ​ឲ្យ​ខាងតែបាន ដើម្បី​កំទេច​ក្រុម​ភេរវកម្ម​ហា​ម៉ាស​ដ៏​ថោកទាប​នេះ ឲ្យ​វិនាស​រលាយ​សូន្យ​បង់​។​a yasin hamas2 

កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ ប្រមុខ​កងទ័ព​អ៉ី​ស្រា​អែល​ក៏ បាន​ប្តេជ្ញា​ថា នឹង​តាម​ប្រមាញ់​ហើយ​កម្ចាត់ លោក Yahya Sinwar បន្ទាប់ពី​រូបលោក​ត្រូវបានតែងតាំង​ជា មេដឹកនាំ​ថ្មី​របស់​ក្រុម​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន ផងដែរ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែកក្កដា ឆ្នាំ​២០២៤​។​​អ្នកនាំពាក្យ​របស់លោក Herzi Halevi ដែលជា​ប្រមុខ​យោធា​អ៊ីស្រាអែល បានឱ្យដឹងថា លោក Halevi បាន​ប្រាប់​កងទ័ព​ដូច្នេះ​ថា «​យើង​នឹង​ខិតខំ​ប្រឹងប្រែង​ស្វែងរក​លោក Yahya Sinwar រួច​វាយប្រហារ​លើ​រូបលោក ហើយនឹង​ធ្វើឱ្យ​ក្រុម​ហា​ម៉ាស ត្រូវ​ផ្លាស់ប្តូរ​មេដឹកនាំ​នយោបាយ​របស់​ពួកគេ ជាថ្មី​ម្តងទៀត​។ លោក Halevi បាន​បន្តថា «​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ យើង​បានធ្វើ​ប្រតិបត្តិ​ការសំខាន់ៗ​បំផុត ដោយ​យើង​បានសម្លាប់​បណ្តា​មេដឹកនាំ​ជាន់ខ្ពស់ នៃ​សត្រូវ​ដ៏​គ្រោះថ្នាក់​របស់​យើង ហើយ​ពួកយើង​នឹងមិន​ទាន់​ឈប់​ឡើយ​»​។

​ការប្រកាស​ពី​ការតែងតាំង​លោក Yahya Sinwar កើតមានឡើង ចំពេល​តំបន់​មជ្ឈិមបូព៌ា កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​ផ្ទុះ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ ខណៈ​អ៊ីង់​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន បាន​សន្យា​សងសឹក​អ៉ី​ស្រា​អែល ជុំវិញ​ការសម្លាប់​លោក Haniyeh​។ អ៊ីរ៉ង់ និង​ហា​ម៉ាស​បាន​ចោទប្រកាន់ថា អ៉ី​ស្រា​អែល​ជា​អ្នក​សម្លាប់​លោក Haniyeh រីឯ​ក្រុម​ហេស​បូ​ឡា​វិញ​ក៏បាន ប្ដេជ្ញា​សងសឹក​ផងដែរ​។​​សម្រាប់​មេ​ហា​ម៉ា​ថ្មី​វិញ​បច្ចុប្បន្ន​មាន​អាយុ​៦១​ឆ្នាំ យ៉ា​ហ​យ៉ា ស៊ីន​វ៉ា (Yahya Sinwar) កើត​នៅ​តំបន់​Khan Younès គឺជា​សមាជិក​ក្រុម​ភេរវកម្ម​ហា​ម៉ាស ដ៏​ប្តូរផ្តាច់​ម្នាក់ តាំងតែ​ពី​វ័យក្មេង មុននឹង​ត្រូវ​អ៊ីស្រាអែល​ចាប់​ដាក់​ឃុំ​នៅ​ឆ្នាំ​១៩៨៨​។ ជាប់ឃុំ​អស់​២៣​ឆ្នាំ យ៉ា​ហ​យ៉ា ស៊ីន​វ៉ា ត្រូវបាន​ដោះលែង​មកវិញ​នៅ​ឆ្នាំ​២០១១ តាមរយៈ​កិច្ចព្រមព្រៀង​ដោះលែង​អ្នកទោស​។ ត្រឡប់​ទៅ​ហ្កា​ហ្សា​វិញ យ៉ា​ហ​យ៉ា ស៊ីន​វ៉ា បាន​ឡើងបុណ្យស័ក្តិ​បន្តិច​ម្តងៗ រហូត​ក្លាយជា​មេ​ចលនា​ហា​ម៉ាស​ប្រចាំ​តំបន់​ហ្កា​ហ្សា នៅ​ឆ្នាំ​២០១៧​។​

​យ៉ា​ហ​យ៉ា ស៊ីន​វ៉ា ត្រូវគេ​ស្គាល់​ថា​គឺជា​មនុស្ស​ម្នាក់ ដែល​ងប់​ដោយ​គំនិត​ស្អប់​អ៊ីស្រាអែល ចង់​កំទេច​អ៊ីស្រាអែល​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ បាតដៃ​របស់ យ៉ា​ហ​យ៉ា ស៊ីន​វ៉ា ប្រឡាក់​ដោយ​ឈាម​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ព្រោះ​ជននេះ បានសម្លាប់​ជន​ប៉ា​ឡេ​ស្ទី​ន​ច្រើន​នាក់​ណាស់ ដោយ​ចោទថា​ពួកគេ​បាន​ឃុបឃិត​ជាមួយ​ចារកិច្ច​អ៊ីស្រាអែល​។ កាលពី​ខែធ្នូ​ឆ្នាំ​២០២២ ក្នុង​កម្មវិធី​ជួបជុំ​មួយ​នៅ​តំបន់​ហ្កា​ហ្សា យ៉ា​ហ​យ៉ា ស៊ីន​វ៉ា ធ្លាប់បាន​ប្រកាសថា ក្រុម​ហា​ម៉ា​សនឹង​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន អ៊ីស្រាអែល​ចាំតែ​មើលចុះ​! មិនបាន​១​ឆ្នាំ​ក្រោយមក គឺ​នៅ​ថ្ងៃទី​៧​តុលា​២០២៣ ក្រុម​ហា​ម៉ា​សបាន​សំរុកចូល​ដី​អ៊ីស្រាអែល សម្លាប់​មនុស្ស​យ៉ាង​សាហាវព្រៃផ្សៃ​ចំនួន​ប្រមាណ​១២០០​នាក់​។​

​សម្រាប់​អ៊ីស្រាអែល យ៉ា​ហ​យ៉ា ស៊ីន​វ៉ា និង​មេបញ្ជាការ​ប្រដាប់អាវុធ​ហា​ម៉ាស ឈ្មោះ Mohammed Deif គឺជា​មេគំនិត ដែល​រៀបចំ​ការវាយប្រហារ​ថ្ងៃទី​៧​តុលា បង្ក​ឲ្យ​ឆេះ​ក្លាយជា​សង្គ្រាម​នៅ​ហ្កា​ហ្សា​។ ជន​ទាំង​២​នេះ ត្រូវបាន​កងទ័ព​អ៊ីស្រាអែល ដាក់​កម្មវត្ថុ​តាម​សម្លាប់​ឲ្យ​បាន​។ កាលពី​ពាក់កណ្តាល​ខែកក្កដា Mohammed Deif ត្រូវ​កងទ័ព​អ៊ីស្រាអែល​បាញ់​ប្លោង​គ្រាប់​សម្លាប់​បាន​។ តែ យ៉ា​ហ​យ៉ា ស៊ីន​វ៉ា វិញ បាត់​ដំណឹង​សូន្យឈឹង មិនដឹង​លាក់ខ្លួន​នៅទីណា​ឡើយ គិត​ត្រឹម​ពេលនេះ​។​​ក្រោយ​បាន​ដំណឹង​នៃ​ការតែងតាំង យ៉ា​ហ​យ៉ា ស៊ីន​វ៉ា ជា​មេដឹកនាំ​ធំ​បំផុត​នៃ​ក្រុម​ហា​ម៉ាស លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក អង់​តូ​នី ប្លិ​ង​កិន បាន​លើកឡើងថា វាសនា​អនគ​តនៃ​កិច្ចព្រមព្រៀង​ឈប់​បាញ់​នៅ​ហ្កា​ហ្សា ព្រមទាំង​ការដោះលែង​ចំណាប់ខ្មាំង គឺ​វា​ស្ថិតនៅលើ​ការសម្រេចចិត្ត​របស់ យ៉ា​ហ​យ៉ា ស៊ីន​វ៉ា ទាំងស្រុង​។

​គួរ​បញ្ជាក់ថា អស់​រយៈពេល​១០​ខែ​ហើយ ដែល​សង្គ្រាម​នៅ​ហ្កា​ហ្សា​បាន​ផ្ទុះឡើង និង​បាន​ផ្តាច់ជីវិត​ជន​ប៉ា​ឡេ​ស្ទី​ន ជាង​៣៩៦០០​នាក់​។ ការចរចា​ដើម្បី​ឈានទៅ​មាន​បទ​ឈប់​បាញ់ ដែល​កាតា អេ​ហ្ស៊ី​ប​និង​អាមេរិក​ជា​អ្នកសម្របសម្រួល បាន​ត្រឡប់​ទៅដល់​ចំណុចសូន្យ​វិញ បន្ទាប់ពី​មេ​ធំ​របស់​ក្រុម​ហា​ម៉ាស អ៊ី​ស្មា​យ ហា​នី​យ៉េ ត្រូវគេ​សម្លាប់​នៅ​តេ​អេ​រ៉ង់ ថ្ងៃទី​៣១​កក្កដា​។ ១​សប្តាហ៍​មកនេះ មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើងៗ ថា​ជម្លោះ​នេះ​អាច​នឹង​ឆាបឆេះ ក្លាយជា​សង្គ្រាម​ពេញ​តំបន់​ដើម​បូព៌ា ប្រសិនបើ​អ៊ីរ៉ង់ និង​កូនចៅ ដែលមាន​ក្រុម​ហេស​បូ​ឡា​លី​បង់ និង​ក្រុម​ហ៊ូ​ទី​យេ​ម៉ែន បើក​សមរភូមិ​រួមគ្នា​វាយ​សង្គ្រប់​មកលើ​អ៊ីស្រាអែល​។​

​ប្រឈម​នឹង​ការព្រួយបារម្ភ​នេះ មន្ត្រីការទូត​នៃ​បណ្តា​ប្រទេស​ធំៗ ជាពិសេស​សហរដ្ឋអាមេរិក កំពុងតែ​ប្រឹងប្រែង​ទប់​ភាគី​ជម្លោះ​។ កាលពី​ថ្ងៃ​អង្គារ​ទី​៦​សីហា លោក​ចូ បៃ​ដិ​ន បាន​ទូរស័ព្ទ​ទៅ​និយាយ​ជាមួយ​មេដឹកនាំ​អេ​ហ្ស៊ី​ប និង​កាតា​។ គេ​កំពុង​រងចាំ​ស្តាប់​លទ្ធផល នៃ​ការប្រជុំ​របស់​អង្គការ​សហប្រតិបត្តិកា​រ​អ៊ីស្លាម ដែល​ត្រូវធ្វើ​នៅ​ថ្ងៃ​ពុធ​ទី​៧​សីហា​។​​ទោះបីយ៉ាងណា​ក៏ដោយ​ជម្លោះ​ពាក្យសម្តី​ស្ទើរ​ផ្ទុះ​សង្គ្រាម​នៅ​ទូទាំង​តំបន់​មជ្ឈិមបូព៌ា​បាន​បន្ថយកម្តៅ​បន្តិច បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​បាន​និយាយថា សហរដ្ឋអាមេរិក​បាន​ទាក់ទង​ដោយផ្ទាល់​ទៅកាន់​ប្រទេស​អ៊ីរ៉ង់ និង​អ៊ីស្រាអែល​ដែលជា​គូសត្រូវ​ធំ​ផុត​ក្នុង​តំបន់​។​ប្រមុខ​ការទូត​សហរដ្ឋអាមេរិក​បាន​ព្រមាន ស្ថានភាព​នៅ​មជ្ឈិមបូព៌ា​ហាក់​ប្រែ​ក្លាយទៅជា​ស្ងប់ស្ងាត់​បន្តិច​វិញ ហើយ​ប្រមុខ​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​ដដែល​បាន​ព្រលយ​ថា ខ្លួន​បាន​ប្រឹងប្រែង​ទំនាក់ទំនង​ផ្ទាល់​ទៅកាន់​ភាគី​ជម្លោះ​ដើម្បី​កុំឱ្យ​បង្កើន​ភាព​តានតឹង​នាំទៅរក​សង្គ្រាម​។​

​ក្នុង​សន្និសីទ​មួយ​នៅ​រដ្ឋ​ម៉ា​រី​ឡែ​ន​ដ៍ (Maryland) ក្រោយ​ជំនួប​ទ្វេភាគី​ជាមួយ​សម​ភាគី​អូស្ត្រាលី​លើ​បញ្ហា​សន្តិសុខ​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Antony Blinken បាន​និយាយថា​៖«​គ្មាន​នរណាម្នាក់​គួរ​បង្កើន​» ជម្លោះ​នៅ​មជ្ឈិមបូព៌ា ហើយ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ទំនាក់ទំនង​សារ​នោះ​ដោយផ្ទាល់​ទៅកាន់​អ៊ីរ៉ង់ និង​អ៊ីស្រាអែល​។​​ដោយ​ទើប​អះអាង​ពី​ការវាយប្រហារ​របស់​ប្រទេស​អ៊ីរ៉ង់​ដែល​អាម៉ាស់មុខ​ដោយសារ​ការស្លាប់​របស់​មេដឹកនាំ​ហា​ម៉ាស​ក្នុងប្រទេស​អ៊ីរ៉ង់​នោះ លោក Blinken បាន​លើកឡើងថា​៖«​គ្មាន​នរណាម្នាក់​គួរតែ​បង្កើន​ជម្លោះ​នេះ​ទេ​។

យើង​បាន​ចូលរួម​ក្នុង​ការទូត​ដ៏​ខ្លាំងក្លា​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ ដោយបាន​ទំនាក់ទំនង​សារ​នោះ​ដោយផ្ទាល់​ទៅកាន់​អ៊ីរ៉ង់​។ យើង​ក៏បាន​ទាក់ទង​សារ​នោះ​ដោយផ្ទាល់​ទៅកាន់​អ៊ីស្រាអែល​»​។​​ទីភ្នាក់ងារ​ព័ត៌មាន Anadolu របស់​តួ​ក​គី បាន​ផ្សាយ​ថា លោក Blinken បានបញ្ជាក់​សារជាថ្មី​នូវ​ការប្តេជ្ញាចិត្ត «​រឹង​ដូច​ដែក (ironclad) របស់​សហរដ្ឋអាមេរិក​ចំពោះ​សន្តិសុខ​របស់​អ៊ីស្រាអែល ដោយ​បន្ថែមថា ខ្លួន​នឹង​បន្ត​ការពារ​អ៊ីស្រាអែល និង​កងទ័ព​របស់ខ្លួន​ប្រឆាំងនឹង​ការវាយប្រហារ​។​​តាម​ការចុះផ្សាយ​ដដែល លោក Blinken ត្រូវបាន​ស្រង់​សម្តី​ដូច​និយាយថា​៖«​ប៉ុន្តែ​អ្នក​គ្រប់គ្នា​នៅក្នុង​តំបន់​គួរតែ​យល់ថា ការវាយប្រហារ​បន្ថែម​ទៀត​គ្រាន់តែ​បន្ត​កើតមាន​ជម្លោះ​ប៉ុណ្ណោះ​» ដោយ​បន្ថែមថា នេះ​អាច​នាំឱ្យមាន «​លទ្ធផល​ដ៏​គ្រោះថ្នាក់​ដែល​គ្មាន​នរណាម្នាក់​អាច​ទស្សន៍ទាយ​បាន ហើយ​គ្មាន​នរណាម្នាក់​អាច​គ្រប់គ្រង​បាន​ពេញលេញ​នោះទេ​»​។​a hamas bling ken a yasin hamas 


​