» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9584 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699755 នាក់

ជប៉ុន​ត្រៀម​បាញ់​ទម្លាក់​បំណែក​កាំជ្រួច​កូរ៉េខាងជើង​ដែល​បាញ់​បង្ហោះ​ផ្កាយរណប​

​ប្រទេស​ជប៉ុន​៖​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន បានចេញ​បញ្ជា​ឲ្យ​កងទ័ព​ស្វ័យការពារ​ត្រៀមខ្លួន​បាញ់​កម្ទេច បំណែក​មី​ស៊ី​ល​បាលី​ស្ទិ​ករ​បស់​កូរ៉េខាងជើង ដែល​អាច​ធ្លា​ក់នៅ​ទៅលើ​ទឹកដី​ជប៉ុន​។​នៅក្នុង​សេចក្តីថ្លែងការណ៍ ចេញ​កាលពី​ថ្ងៃ​សៅរ៍​ទី​២២​មេសា រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោក Yasukazu Hamada បាន​និយាយប្រាប់​កងទ័ព​ឲ្យ​ចាត់វិធានការ​ចាំបាច់​បំផុត​ដើម្បី​កាត់បន្ថយ​ការខូចខាត​ឲ្យ​បាន​ច្រើន​បំផុត ក្នុងករណី​ដែល​កម្ទេច​មី​ស៊ី​ល​បាលី​ស្ទិ​ករ​បស់​កូរ៉េខាងជើង អាច​ធ្លាក់​លើទឹក​ដី​ជប៉ុន​។​a army japon  

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃ​ពុធ​ទី​១៩​មេសា មេដឹកនាំ​កូរ៉េខាងជើង​បានប្រកាស​គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប​ស៊ើបការណ៍​យោធា ប៉ុន្តែ មិនបាន​បញ្ជាក់​ថ្ងៃ​ណា​ច្បាស់​នោះទេ​។ ដើម្បី​បាញ់​បង្ហោះ នាំយក​ផ្កាយរណប​ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី កូរ៉េ​ខាង​ត​ជើង​ត្រូវការ​ប្រើ​មី​ស៊ី​ល​បាលី​ស្ទិ​ក ដែល​ផ្ទុយ​នឹង​សេចក្តីសម្រេច​ហាម​របស់​អង្គការសហប្រជាជាតិ​។​​រដ្ឋបាល​កុំមុយនិស្តកូរ៉េខាងជើង ធ្លាប់បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក នៅ​ឆ្នាំ ២០១២ និង​ឆ្នាំ ២០១៦ ដើម្បី​នាំយក​ផ្កាយរណប​ទៅក្នុង​តារាវិថី​។ មី​ស៊ី​ល​បាលី​ស្ទិ​ក​ទាំង​ពីរលើក​របស់​កូរ៉េខាងជើង​បាន​ហោះ​រំលង​តំបន់​ភាគខាងត្បូង​ប្រទេស​ជប៉ុន នៅត្រង់​កោះ​អូ​គី​ណា​ម៉ា​។​

​នៅលើ​កោះ​អូ​គី​ណា​វ៉ា និង​កោះ​ជុំវិញ ដែល​ស្ថិតក្នុង​គន្លង​ហោះ​របស់​មី​ស៊ី​ល​បាលី​ស្ទិ​ករ​បស់​កូរ៉េខាងជើង ដែល​រដ្ឋមន្ត្រី​ការពារជាតិ​បញ្ជា​ឲ្យ​កងទ័ព​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី​ល ប្រភេទ PAC-3 ដើម្បី​ត្រៀម​បាញ់​ទម្លាក់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង ដែល​អាច​ធ្លាក់​នៅលើ​ទឹកដី​ជប៉ុន​។ ក្រៅពីនោះ ប្រមុខ​ការពារជាតិ​ជប៉ុន​បាន​បញ្ជា​ឲ្យ​គេ​បញ្ជូន​នាវាចម្បាំង​ដែលមាន​បំពាក់​រ៉ា​ដា និង​មី​ស៊ី​ល​សម្រាប់​បាញ់​ស្ទា​ក់មី​ស៊ី​ល ឲ្យ​ទៅ​ប្រចាំការ​នៅក្បែរ​ឆ្នេរសមុទ្រ​។​កាសែត​ក្នុងស្រុក​ជប៉ុន បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ជប៉ុន​ធ្លាប់បាន​ចាត់វិធានការ ពង្រាយ​កងទ័ព និង​ប្រព័ន្ធ​ខែល​មី​ស៊ី​ល ម្តង​ហើយ នៅ​ឆ្នាំ ២០១២​នៅពេល​កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក ដើម្បី​បាញ់​បង្ហោះ​ផ្កាយរណប ហើយ​គ្រាប់​មី​ស៊ី​ល​ហោះ​រំលង​ទឹកដី​ជប៉ុន​។​

​បើ​គិត​ចាប់តាំងពី​ដើមឆ្នាំ ២០២២ ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ជាង​១០០​ដើម ដើម្បី​ផ្គើន​នឹង​សមយុទ្ធ​យោធា​រួមគ្នា​របស់​កូរ៉េខាងត្បូង និង​អាមេរិក ដែល​របប​ក្រុង​ព្យុងយ៉ាង ចាត់ទុកជា​សមយុទ្ធ​ដើម្បី​ត្រៀម​វាយលុក​ចូល​ឈ្លានពាន​កូរ៉េខាងជើង​។ រាល់​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង បាន​បង្ក​ឲ្យ​មានប្រតិកម្ម​ថ្កោលទោស និង​ការភ័យព្រួយ​បារម្ភ​រប​ស់​រដ្ឋាភិបាល​ជប៉ុន ដែល​ត្រូវ​ប្រកាសអាសន្ន​ឲ្យ​ប្រជាជន​រត់​ជ្រក​កន្លែង​មាន​សុវត្ថិភាព នៅ​រាល់​ពេលដែល​មី​ស៊ី​ល​កូរ៉េខាងជើង​អាច​ហោះ​រំលង​ទឹកដី​ជប៉ុន​៕a kim dauhgter 
​

​