» មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3550 នាក់

ម្សិលមិញ 7143 នាក់

សរុប 20264660 នាក់

ក្រុម​ហា​ម៉ាស ថា​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​បទ​ឈប់​បាញ់​នៅ​ហ្កា​ហ្សា បន្ទាប់​ពីបទ​ឈប់​បាញ់​រវាង​លី​បង់​និង​អ៊ីស្រាអែល


​អ៊ីស្រាអែល​៖ មន្ត្រីជាន់ខ្ពស់​ម្នាក់​រប​ស់​ក្រុម​ហា​ម៉ាស បាន​និយាយថា ហា​ម៉ាស​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​សម្រេច​ឱ្យបាន​បទ​ឈប់​បាញ់ នៅ​តំបន់​ហ្កា​ហ្សា បន្ទាប់ពី​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា បាន​ចូល​ជា​ធរមាន​នៅឯ​ប្រទេស​លី​បង់ សម្រាប់​សង្គ្រាម​រវាង​អ៉ី​ស្រា​អែល និង​ក្រុម​ហេស​បូ​ឡា​។a israel libanon1

ទីភ្នាក់ងារ​ព័ត៌មាន AFP នា​ថ្ងៃ​ពុធ ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤​បាន​ឲ្យ​ដឹងថា​៖ មន្ត្រីជាន់ខ្ពស់​ក្រុម​ប៉ា​ឡេ​ស្ទី​ន បាន​និយាយថា ក្រុម​ហា​ម៉ាស បាន​ជូនដំណឹង​ទៅកាន់ ក្រុម​អ្នក​សម្រុះសម្រួល​នៅឯ​ប្រទេស​អេ​ហ្ស៉ី​ប កាតា និង​តួ​ក​គី ថា​ខ្លួន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ សម្រាប់​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​ប្រាកដប្រជា​មួយ ដើម្បី​ដោះដូរ​អ្នកទោស និង​ចំណាប់ខ្មាំង ។​ទោះបីយ៉ាងណា​មន្ត្រី​រូប​នោះបាន​ចោទប្រកាន់ថា អ៉ី​ស្រា​អែល គឺជា​អ្នក​ដែល​រារាំង​មិនឱ្យ​អាច​សម្រេចបាន​កិច្ចព្រមព្រៀង​។​

​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​មួយ​នេះ បាន​អះអាងថា ខ្លួន​ចង់បាន​បទ​ឈប់​បាញ់ ប៉ុន្តែ​បើតាម​អ៉ី​ស្រា​អែល គឺ​ហា​ម៉ាស​បន្ត​មិន​ព្រម​ទទួលយក ការទាមទារ​របស់​អ៉ី​ស្រា​អែល ជុំវិញ​ការដោះលែង​ចំណាប់ខ្មាំង​។ ដោយឡែក ក្រុម​អ្នក​ជួយ​សម្រុះសម្រួល​អន្តរជាតិ បាន​និយាយថា ការទាមទារ​របស់​អ៉ី​ស្រា​អែល ដែល​ចង់​រក្សាទុក​កងទ័ព​នៅ​ហ្កា​ហ្សា ក៏​ជា​ឧបសគ្គ​ចម្បង​មួយ​ផងដែរ ហើយ​បាន​ទម្លាក់កំហុស​លើ​ភាគី​ទាំងពីរ​តែម្តង សម្រាប់​ភាពជាប់គាំង​នៃ​កិច្ចចរចា​។​

​គួរ​បញ្ជាក់ថា បទ​ឈប់​បាញ់​រវាង​អ៉ី​ស្រា​អែល និង​ក្រុម​ហេស​បូ​ឡា បាន​ចូល​ជា​ធរមាន កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៧ ខែវិច្ឆិកា​នេះ ក្រោយ​មាន​ការជួយ​សម្រុះសម្រួល ពី​សហរដ្ឋអាមេរិក និង​បារាំង​។
​ប្រធានាធិបតី​បារាំង លោក Emmanuel Macron កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ បាន​និយាយថា កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា រវាង​អ៉ី​ស្រា​អែល និង​ក្រុម​ហេស​បូ​ឡា សម្រាប់​សង្គ្រាម​នៅ​ប្រទេស​លី​បង់ គួរតែ​អាច​បើកផ្លូវ​ដើម្បី​ឆ្ពោះទៅរក ការបិទ​បញ្ចប់​សម្រាប់​សង្គ្រាម​នៅឯ​តំបន់​ហ្កា​ហ្សា​។a macron

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP នា​ថ្ងៃ​ពុធ ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤​បាន​ឲ្យ​ដឹងថា​លោក Macron បាន​និយាយ​ដូច្នេះ​ថា «​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នេះ គួរតែ​បើកផ្លូវ​សម្រាប់​បទ​ឈប់​បាញ់ ដែល​ត្រូវបាន​រង់ចាំ​យូរពេក​ណាស់​មកហើយ ចំពោះមុខ​ភាព​រងទុក្ខវេទនា ដែល​មិនអាច​ប្រៀបធៀប​បាន របស់​ប្រជាជន​នៅក្នុង​តំបន់​ហ្កា​ហ្សា​»​។ លោក​ប្រធានាធិបតី​បារាំង បាន​បន្ថែមទៀតថា បទ​ឈប់​បាញ់​នៅ​លី​បង់ ស្តែង​ឱ្យឃើញថា មានតែ​ដំណោះស្រាយ​ផ្នែក​នយោបាយ​ប៉ុណ្ណោះ ដែល​អាច​ផ្តល់​សន្តិភាព និង​ស្ថិរភាព ឱ្យ​មនុស្ស​គ្រប់គ្នា​នៅ​តំបន់​មជ្ឈិមបូព៌ា​បាន​។​

​ជម្លោះ​រវាង​អ៉ី​ស្រា​អែល និង​ហេស​បូ​ឡា បាន​ផ្ទុះ​ជា​សង្គ្រាម​ពេញទំហឹង កាលពី​ខែកញ្ញា​កន្លងទៅ បន្ទាប់ពី​ការបាញ់​ផ្លោង​ដាក់គ្នា​ឆ្លង​ព្រំដែន រវាង​ភាគី​ទាំងពីរ​អស់​រយៈពេល​១​ឆ្នាំ​។ ហេស​បូ​ឡា បានចាប់ផ្តើម​បាញ់​រ៉ុក្កែត​លើ​អ៉ី​ស្រា​អែល កាលពី​ខែតុលា ឆ្នាំ​២០២៣ ដើម្បី​គាំទ្រ​ដល់​សម្ព័ន្ធមិត្ត​របស់ខ្លួន ក្រុម​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន ដែល​ស្ថិតក្នុង​សង្គ្រាម​ជាមួយ​អ៉ី​ស្រា​អែល នៅ​តំបន់​ហ្កា​ហ្សា​។​​គិត​ចាប់តាំងពី​ខែតុលា ឆ្នាំមុន ជម្លោះ​រវាង​អ៉ី​ស្រា​អែល និង​ហេស​បូ​ឡា បានសម្លាប់​មនុស្ស​យ៉ាងហោច ៣ ៧៦៩​នាក់ នៅ​លី​បង់ ប៉ុន្តែ​ភាគច្រើន​នៃ​ចំនួន​អ្នកស្លាប់​ទាំងនោះ គឺ​ចាប់តាំងពី​ខែកញ្ញា ឆ្នាំនេះ​។ ដោយឡែក សម្រាប់​សង្គ្រាម​នៅ​ហ្កា​ហ្សា​វិញ គឺ​គិត​តាំងពី​ខែតុលា ឆ្នាំ​២០២៣ បាន​បង្កឱ្យមាន​មនុស្ស​បាត់បង់​ជីវិត លើស ៤៤ ០០០​នាក់ នៅ​ទីនោះ​។​

​ករណី​យ៍​នេះ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក​ប៊ែ​ន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ (Benjamin Netanyahu) បានប្រកាសថា អ៊ីស្រាអែល នឹង​អនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដើម្បី​បញ្ចប់​ជម្លោះ​របស់ខ្លួន​ជាមួយ​ក្រុម​ហេស​បូ​ឡា​ហ៍ (Hezbollah) នៅក្នុង​ប្រទេស​លី​បង់ ប៉ុន្តែ​ខ្លួន​នឹង​បង្ខំចិត្ត​ឆ្លើយតប ប្រសិនបើ​មានការ​រំលោភបំពាន​លើ​កិច្ចព្រមព្រៀង ។

​លោក ណេ​តាន់​យ៉ា​ហ៊ូ (Netanyahu) បានធ្វើការ​អត្ថាធិប្បាយ​ទាំងអស់នេះ ក្នុងអំឡុង​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍ កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​គណៈរដ្ឋមន្ត្រី​សន្តិសុខ​របស់​អ៊ីស្រាអែល បានអនុម័ត​នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​។​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ជាមួយ​លី​បង់ លោក ណេ​តាន់​យ៉ា​ហ៊ូ (Netanyahu) បាន​ពន្យល់ថា នឹង​អនុញ្ញាតឱ្យ​អ៊ីស្រាអែល អាច​ពិនិត្យ​និង​ផ្ដោតលើ​ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​អ៊ីរ៉ង់ ក៏ដូចជា​ការពង្រឹង​ក​ង​កម្លាំងយោធា​ឡើងវិញ និង​បង្កើន​សមត្ថភាព​អាវុធ​ជាដើម​។ លោក​ក៏បាន​កត់សម្គាល់​ផងដែរ​ថា អ៊ីស្រាអែល នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​រារាំង​អ៊ីរ៉ង់​ពី​ការអភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ ។a netan yahoo 

​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ឱ្យដឹងថា គណៈរដ្ឋមន្ត្រី​សន្តិសុខ បានអនុម័ត​បទ​ឈប់​បាញ់​នេះ ដោយមាន​សំឡេងគាំទ្រ​១០​សំឡេង និង​មួយ​សំឡេង​ប្រឆាំង ធ្វើឡើង​ដោយ​រដ្ឋមន្ត្រី​សន្តិសុខ​ជាតិ​ស្តាំនិយម លោក អ៊ី​តា​ម៉ារ ប៊ែ​ន ហ្គា​វ័រ (Itamar Ben-Gvir) ដែល​បាន​បោះឆ្នោត​មិន​គាំទ្រ ។​នៅក្នុង​ថ្ងៃ​តែមួយ​នេះ បានធ្វើការ​វាយប្រហារ​តាម​អាកាស​នៅ​កណ្តាល​រដ្ឋធានី​បេ​រូត និង​ជាយក្រុង​ភាគខាងត្បូង រហូត​បណ្តាលឱ្យ​មនុស្ស ៧​នាក់​ស្លាប់ និង ៣៧ នាក់​ផ្សេងទៀត​ទទួលរង​របួស ។

​ទូរទស្សន៍ប៉ុស្តិ៍​លេខ ១២ របស់​អ៊ីស្រាអែល បាន​រាយការណ៍​ថា កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​អ៊ីស្រាអែល​-​លី​បង់ បាន​ចូល​ជាធរ​មាននៅ​ម៉ោង ១០​ព្រឹក​ថ្ងៃ​ពុធ (​ម៉ោង ៣​រសៀល​នៅ​កម្ពុជា​)​។ ក្នុងពេល​ដំណាលគ្នា នាយករដ្ឋមន្ត្រី​ចាំផ្ទះ​របស់​លី​បង់ លោក ណា​ជីប មី​កា​ទិ (Najib Mikati) បានប្រកាសថា រដ្ឋាភិបាល​លី​បង់ បាន​ជួបប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ពុធ ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​បច្ចុប្បន្ន និង​ការវិវត្ត​លើ​បញ្ហា​ជម្លោះ​រវាង​ក្រុម​ហេស​បូ​ឡា​ហ៍ និង​អ៊ីស្រាអែល ៕a israel hamas a israel libanon