» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8287 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698458 នាក់

អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​ចោទ​គ្នាទ​ភៅវិញ​ទៅមក​បន្ទាប់ពី​ចាប់​ទូកល្បាត​អឺរ៉ុប​និង​អសប​ព្រួយ​


​រុស្ស៊ី​អ៊ុ​ក្រែ​ន​៖ លោក វ្ល៉ា​ឌី​មៀន ពូ​ទីន​ប្រធានាធិបតី​រុ​ស្ស៉ី បាន​បានចាត់ទុក ហេតុការណ៍​ប្រឈមមុខ​ដាក់គ្នា​យ៉ាង​តានតឹង​នៅឯ​ច្រក​សមុទ្រ Kerch នាពេល​ថ្មីៗ​នេះ គឺជា​ឆាកល្ខោន​ដែល​រៀបចំឡើង​របស់​ប្រធានាធិបតី​អ៊ុ​ក្រែ​ន ក្នុង​គោលបំណង ដើម្បី​អាច​ប្រើ​ច្បាប់អាជ្ញាសឹក​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។a russy kraen1

សារព័ត៌មាន​រុ​ស្ស៉ី Sputnik នៅ​យប់​ថ្ងៃ​ពុធ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹងថា​៖​លោក ពូ​ទីន បាន​និយាយ ថា «​មាន​សញ្ញា​យ៉ាង​ជាក់ច្បាស់​ថា វា​គឺជា​ការបង្ក​ហេតុដែល​មាន​ការរៀបចំ​ទុកជាមុន សម្រាប់​យក​លេស​ដើម្បី​ដាក់ចេញ​នូវ​ច្បាប់អាជ្ញាសឹក​នៅ​អ៊ុយ​ក្រែ​ន​»​។

លោក ពូ​ទីន បាន​កត់សម្គាល់ថា ស្ថានការណ៍​នៅ​ច្រក​សមុទ្រ Kerch គឺជា​ឧប្បត្តិហេតុ​តូចតាច​មួយ​នៅ​ព្រំដែន​ប៉ុណ្ណោះ​បើ ធៀប​ទៅនឹង​បញ្ហា​ជម្លោះ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ឬក៏​បញ្ហា​តំបន់​គ្រី​មៀ​កាលពី​ឆ្នាំ​២០១៤​ជាដើម​តែ​លោក Petro Poroshenko ដែលជា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ពុំមាន​ការដាក់ចេញ​នូវ​ច្បាប់អាជ្ញាសឹក​ឡើយ​នាពេល​នោះ​។​លោក​ប្រធានាធិបតី​រុ​ស្ស៉ី​បាន​វាយតម្លៃថា លោក​ប៉េ​ត្រូ​ប៉ូ​រ៉ូ​ស្សិន​កូ​( Petro Poroshenko )​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន កំពុង​ព្យាយាម​បង្ក​ឧបសគ្គ​សម្រាប់​គូប្រជែង​របស់ខ្លួន ដោយសារ​រូបលោក​មាន​កម្រិត​ប្រជាប្រិយភាព​ទាប​ខ្លាំង នៅមុន​ការបោះឆ្នោត​ដែល​រំកិល​ជិត​មកដល់​។​

​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia បាន​ផ្សព្វផ្សាយ​ព័ត៌មាន ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ថា​លោក​ប៉េ​ត្រូ​ប៉ូ​រ៉ូ​ស្សិន​កូ​( Petro Poroshenko )​បាន​ចុះហត្ថលេខា​ដាក់ចេញ​ច្បាប់អាជ្ញាសឹក​នៅតាម​តំបន់​មួយចំនួន​នៅជាប់​ព្រំដែន​ប្រទេស​រុ​ស្ស៉ី​សម្រាប់​រយៈពេល​៣០​ថ្ងៃ បន្ទាប់ពី​នាវា​អ៊ុយ​ក្រែ​ន​០៣​គ្រឿង​រួមទាំង​នាវិក​ជាង​២០​នាក់ ត្រូវបាន​រឹបអូស​និង​ចាប់ខ្លួន​ដោយ​កម្លាំងយោធា​រុ​ស្ស៉ី នៅ​ច្រក​សមុទ្រ Kerch ដោយ​ទីក្រុង​ម៉ូស្គូ​បាន​លើក​ហេតុផល​ថា ទូក​ទាំង​នោះបាន​ឆ្លង​ចូល​ព្រំដែន​របស់ខ្លួន​។​

​លោក Petro Poroshenko ប្រធានាធិបតី​អ៊ុយ​ក្រែ បាន​ព្រមាន​អំពី​ការគំរាមកំហែង​នៃ “​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​” ហើយ​បាន​ថ្លែងថា ប្រទេស​រុស្ស៊ី​បាន​បង្កើន​វត្តមាន​យោធា របស់ខ្លួន​លើ​ព្រំដែន​រួម​របស់​ពួកគេ ខណៈដែល​ភាព​តានតឹង​កើនឡើង រវាង​ប្រទេសជិតខាង ដែលជា​អតីត​សូ​វៀត​មួយ​នេះ ។​​នៅក្នុង​បទសម្ភាសន៍​ជាមួយ ទូរទស្សន៍​ជាតិ​លោក​ប៉េ​ត្រូ​ប៉ូ​រ៉ូ​ស្សិន​កូ​ថា “​ខ្ញុំ​មិន​ចង់ឱ្យ​នរណាម្នាក់​គិតថា នេះ​ជាការ​សប្បាយ​និង​ល្បែង​នោះទេ​។ អ៊ុយ​ក្រែ​ន​កំពុង ស្ថិតក្រោម​ការគំរាមកំហែង នៃ​សង្គ្រាម​ពេញ ទំហឹង​ជាមួយនឹង​ប្រទេស​រុស្ស៊ី​” ។​

​នៅក្នុង​សុន្ទរកថា​មួយ ថ្លែង​ទៅកាន់​សមាជិក​រដ្ឋសភា​នៃ​គណបក្ស​របស់លោក បន្ទាប់ពី​អ៊ុយ​ក្រែ​ន បានដាក់​ប្រើ​ច្បាប់អាជ្ញាសឹក ក្នុង​ផ្នែក​ខ្លះ​នៃ​ប្រទេស ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ទង្វើ​របស់​ប្រទេស​រុស្ស៊ី នាពេល​ថ្មីៗ​នេះ​ប្រធានាធិបតី​តួ​ក​គី កាលពី​ថ្ងៃទី​២៧​វិច្ឆិកា បាន​និយាយថា ប្រទេស​រុស្ស៊ី​និង​តួ​ក​គី គួរតែ​ដោះស្រាយ​បញ្ហា រវាង​ប្រទេស​ទាំងពីរ តាមរយៈ​កិច្ចពិភាក្សា​ចរចា​គ្នា ដោយ​និយាយថា ទីក្រុង​អង់កា​រ៉ា ចង់​ឲ្យ​សមុទ្រ​ខ្មៅ​ក្លាយជា​សមុទ្រ​សន្តិភាព ។​សូមបញ្ជាក់ថា​នៅ​ថ្ងៃទី​២៦​ខែវិច្ឆិកា​ក្រោយពី​រុស្ស៊ី​ចាប់​នាវា​អ៊ុយ​ក្រែ​ន​ក្រុម​ស្នេហា​ជាតិ​ជ្រុលនិយម អ៊ុយ​ក្រែ​ន​មួយក្រុម បាន​គប់​គ្រាប់បែក ចូលទៅ​ស្ថានទូត រុស្ស៊ី ប្រចាំ​នៅ​ទីក្រុង Kieu ប្រទេស​អ៊ុយ​ក្រែ​ន បង្ករ​ឲ្យ​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ផ្សាយ​ថា ក្រុម​ជនដៃដល់​បាន​គប់​គ្រាប់បែក​ផ្សេង និង កាំជ្រួច ផ្កាភ្លើង​ចូលទៅ​ស្ថានទូត​រុស្ស៊ី ។អសបនិងប្រទេសអ៉ឺរ៉ុបមានការព្រួយបារម្ភអំ ពីស្ថានការណ៍មួយនេះ៕a russy kraen (1) a russy kraen1 (1) a russy kraen 

​