
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11951 នាក់
ម្សិលមិញ 9639 នាក់
សរុប 20702122 នាក់
វៀតណាម៖ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ប្រធានរដ្ឋវៀតណាម តូ ឡឹម (To Lam) ទទួលបានការតែងតាំងឱ្យធ្វើជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមដែល ជាតំណែងដ៏កំពូលជំនួសឱ្យលោក ង្វៀន ភូចុង (Nguyen Phu Trong) អគ្គលេខាបក្សដែលបានទទួលមរណភាពកាលពីពីរសប្តាហ៍មុន ។
លោក តូ ឡឹម អាយុ ៦៧ ឆ្នាំ បានចូលកាន់តំណែងជាប្រធានបក្សជាបណ្ដោះអាសន្នកាលពីថ្ងៃទី ១៨ ខែកក្កដា មួយថ្ងៃមុនពេលលោក Trong ទទួលមរណភាពបន្ទាប់ពីសុខភាពរបស់លោកស្ថិតនៅក្នុងស្ថានភាពយ៉ាប់យ៉ឺនអស់រយៈពេលជាយូរ ។នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្រុមមន្ត្រីវៀតណាមបានប្រាប់ថា គណៈប្រតិភូបក្ស គាំទ្រជាឯកច្ឆ័ន្ទចំពោះការតែងតាំងលោក Lam ឱ្យបម្រើតួនាទីកំពូលនេះ ។
ថ្លែងទៅកាន់គណៈប្រតិភូ លោក Lam បានប្ដេជ្ញាថានឹងស្នងមរតក និងលើកតម្កើងកេរ្តិ៍ដំណែលរបស់លោក Trong ដោយមិនផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់ប្រទេសឡើយ ហើយផ្តោតលើការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ និងបន្តយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយនៅវៀតណាម ។លោក តូ លិម មិនបានបញ្ជាក់ទេថាតើលោកនឹងបោះបង់ ឬបន្តស្ថិតនៅជាប្រធានាធិបតី ដែលលោកទើបបានទទួលការតែងតាំងកាលពីខែឧសភា២០២៤។ នៅវៀតណាម ប្រធានាធិបតី-ជាប្រមុខរដ្ឋ ជាតួនាទីកិត្តិយស តែគឺអគ្គលេខាបក្សកុម្មុយនិស្ត ជាអ្នកដឹកនាំពិតរបស់ប្រទេស។ ក្រៅអំពីគ្រប់គ្រងកិច្ចការក្នុងរង្វង់បក្សទោលនេះ អគ្គលេខាបក្សក៏មានតួនាទីជាប្រធានសភាជាតិនិងជាប្រមុខដឹកនាំរដ្ឋាភិបាលទៀត។
ជម្រើសតែងតាំងអតីតរដ្ឋមន្ត្រីក្រសួងសន្តិសុខជាប្រមុខបក្ស បន្តពី លោក ង្វៀង ហ្វូចុង អគ្គលេខាបក្ស (ពីឆ្នាំ២០១១-២០២៤)ដែលបានទទួលមរណភាពកាលពីពីរសប្តាហ៍មុន មិនមែនជាការភ្ញាក់ផ្អើលឡើងសម្រាប់ក្រសែភ្នែកអ្នកជំនាញ។ លោក តូលិម ក៏បានត្រួសត្រាយផ្លូវ និងកៀសគូប្រជែង ចេញពីការប្រកួតយកតំណែងប្រធានបក្ស តាំងពីជាច្រើនឆ្នាំមកហើយ។កើតនៅឆ្នាំ១៩៥៧ ក្នុងតំបន់កុម្មុយនិស្តភាគខាងជើងវៀតណាម លោក តូ លិម បានចូលបម្រើការងារក្នុងក្រសួងសន្តិសុខ ក្រោយបញ្ចប់ការសិក្សានៅរដ្ឋបណ្ឌិតសភានគរបាលភ្លាម រួចបានក្លាយជារដ្ឋមន្ត្រីនៃក្រសួងដដែលនេះ នៅឆ្នាំ២០១៦។ ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រី តូលិម អ្នកកាសែត អ្នកការពារបរិស្ថាន ឬអ្នកការពារសិទ្ធិមនុស្ស ព្រមទាំងក្រុមប្រឆាំង ស្ថិតក្រោមការតាមដាន និងចាប់ឃុំឃាំងដោយគ្មានឆ្លងកាត់តុលាការទេ។ ទន្ទឹមពេលជាមួយគ្នានោះ ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់អតីតអគ្គលេខាបក្ស ង្វៀង ភូចុង បាននាំមនុស្សរាប់ពាន់នាក់ចូលតុលាការ។
លោកតូលិមផ្ទាល់ ក៏ជាប់រឿងអាស្រូវដែរ តែរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនេះ អាចឈរជាប់និងបានប្រើការអង្កេតជាឧបករណ៍កម្ចាត់និងបំបិទសំឡេង ច្រានទម្លាក់ប្រធានាធិបតីពីររូប រដ្ឋមន្ត្រី មេដឹកនាំសេដ្ឋកិច្ចធំៗ និងឱ្យខ្ទាតចេញពីផ្លូវ ហើយនាំលោកឆ្ពោះទៅរកតំណែងកំពូល នាថ្ងៃនេះ។ប្រតិបត្តិការនេះបានក្រឡុកប្រទេសយ៉ាងខ្លាំងមិនធ្លាប់មានទេ តែអ្វីៗអាំចត្រលប់មកស្ងប់ស្ងាត់ដូចដើមវិញ។
នៅប្រទេសវៀតណាម សិទ្ធិសម្រេចនយោបាយចម្បងៗស្ថិតនៅក្នុងកណ្តាប់ដៃសមាជិកការិយាល័យនយោបាយបក្សដែលមាន១៦រូប។ តាំងពីឆ្នាំ២០២១មក ស្ថាប័ននេះបានរុះរើសមាជិកអស់១៨នាក់។ ប្រធានាធិបតី ជាតួនាទីកិត្តិយស-ជាប្រមុខរដ្ឋ និងជាតំណែងសំខាន់មួយ ក្នុងចំណោមតួនាទីចម្បងបួន របស់ប្រទេស គឺប្រធានបក្ស នាយករដ្ឋមន្ត្រី និងប្រធានសភា។