» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12094 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702265 នាក់

តុលាការ​ធម្មនុញ្ញ​ថៃ សម្រេច​រំលាយ គណបក្ស​ចលនា​ឆ្ពោះទៅមុខ​មន្ត្រី​បក្ស​ប្រកាស​បន្ត​តស៊ូ​នយោបាយ​កែ​ច្បាប់​ប្រមាថ​មហាក្សត្រ​

​ប្រទេស​ថៃ​៖​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​គណបក្ស ចលនា​ឆ្ពោះទៅមុខ (Move Forward Party) ត្រូវបាន​រំលាយ​ដោយ​តុលាការ​ធម្មនុញ្ញ​ថៃ​, អតីត​សមាជិក​សំខាន់ៗ​របស់ខ្លួន​បានប្រកាសថា ពួកគេ​នឹង​បង្កើត​គណបក្ស​ថ្មី ហើយ​នៅតែ​បញ្ចេញ​សំឡេង​តស៊ូ​ផ្នែក​នយោបាយ​បន្តទៅទៀត ទាមទា ឲ្យ​កែ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​។​a pita party3 

​តាម​កាសែត Thai PBS កាលពី​ថ្ងៃ​ពុធ​ទី​៧​ខែសីហា លោកស្រី​ស៊ិ​រិ​កា​យ៉ា​តាន់​សា​គុណ​( Sirikanya Tansakun) អតីត​អនុប្រធាន​បក្ស​ចលនា​ឆ្ពោះទៅមុខ បាន​បញ្ជាក់ថា គណបក្ស​ដែល​បង្កើត​ថ្មី​ក៏​ប្រហែលជា​មិន​ចុះចាញ់​និង​រាថយ​ពី​ការជំរុញ​ឲ្យ​កែប្រែ​មាត្រា​១១២​នៃ​ក្រមព្រហ្មទណ្ឌ​នោះទេ ត្បិត​មាត្រា​នេះ​ជា​ដើមចម នៃ​ការរំលាយ​គណបក្ស​ចលនា​ឆ្ពោះទៅមុខ​ក៏ដោយ​។​​ថ្លែង​ក្នុង​សន្និសីទកាសែត​ក្រោយ​សេចក្តីសម្រេច​របស់​តុលាការ​, លោកស្រី​កត់សម្គាល់ថា «​សេចក្តីសម្រេច​របស់​តុលាការ មិនបាន​ហាមប្រាម​ការធ្វើ​វិសោធនកម្ម​មាត្រា​នេះឡើយ​។ មនុស្ស​គ្រប់គ្នា​ជឿថា មាត្រា​នេះ​មាន​បញ្ហា ប៉ុន្តែ​យើង​ត្រូវតែ​ពិភាក្សា​លម្អិត​បន្ថែមទៀត នៅពេល​យើង​ផ្លាស់​ទៅផ្ទះ​ថ្មី​របស់​យើង​។ យើង​នឹង​បន្តដំណើរ​ទៅមុខ ហើយ​នឹងមិន​បោះបង់​បេសកកម្ម​ដែល​ប្រជាជន​បានប្រគល់​ឲ្យ​យើង​ទេ ដរាបណា​ប្រជាជន​នៅ​ខាងយើង​»​។​

​មុន​ការរំលាយ គណបក្ស​ចលនា​ឆ្ពោះទៅមុខ មាន​សមាជិកសភា​ចំនួន​១៤៨​រូប ហើយ​៥​រូប​ក្នុងចំណោម​នោះ គឺជា​សមាជិក​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​របស់ខ្លួន ដែល​ត្រូវបាន​ដកហូត​ឋានៈ​ក្នុង​សេចក្តីសម្រេច​របស់​តុលាការ​។ គេ​នៅតែ​មិន​ប្រាកដថា​តើ នៅ​សេសសល់​សមាជិកសភា​ប៉ុន្មាន​រូប ដែល​នឹង​សុខចិត្ត​ផ្លាស់​ទៅ​ចូលរួម​គណបក្ស​ថ្មី​។​សូមបញ្ជាក់ថា​នៅ​ស្រុកថៃ​មាន​ប្រព​ន្ធ័​បោះឆ្នោត​ពីរបែប​។​ទី​១​ប្រព​ន្ធ័​ឯកត្តនាម​និង​ទី​២​ប្រព​ន្ធ័​យ​សមាមាត្រ​ដូច​ស្រុក​ខ្មែរ​ដែរ​។​វា​ខុសពី​ស្រុក​ខ្មែរ​ដោយសារ​ការបោះឆ្នោត​មានតែ​ប្រព​ន្ធ័​សមាមាត្រ​ប្រសិនបើ​រំលាយ​គណបក្ស​តួនាទី​តំណាងរាស្ត្រ​ត្រូវ​ចប់​ជា​ស្ថាពរ​។​
​សម្រាប់​លោក Pita Limjaroenrat វិញ​, ត្បិត​លោក​ជាប់​បម្រាម​មិន​ឲ្យ​ប្រឡូក​ក្នុង​ឆាកនយោបាយ​រយៈពេល​១០​ឆ្នាំ​ក៏ពិតមែន ប៉ុន្តែ​លោក​ប្រកាសថា នឹង​បន្តធ្វើ​សកម្មភាព​នយោបាយ​ក្នុងនាម​ជា​ពលរដ្ឋ​ធម្មតា​។​

​សូមបញ្ជាក់ថា ក្នុងការ​បោះឆ្នោត​សកល​ខែឧសភា​ឆ្នាំ​២០២៣ ចលនា​ឆ្ពោះទៅមុខ បានឈ្នះ​១៥១​អាសនៈ ក្លាយជា​គណបក្ស​ធំ​តែមួយគត់ នៅក្នុង​សភា​ជាន់​ទាប​ដែលមាន​៥០០​អាសនៈ​។​
​ទោះបីជា​យ៉ាងណាក៏ដោយ ដៃគូ​ចម្រុះ​របស់​ចលនា​ឆ្ពោះទៅមុខ គឺ​គណបក្ស​ភឿ​ថៃ ដែល​ជាប់​លេខ​២​ក្នុងការ​បោះឆ្នោត បាន​និយាយថា ខ្លួន​មិន​យល់ស្រប​នឹង​គោលនយោបាយ​របស់ ចលនា​ឆ្ពោះទៅមុខ ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ទេ រួច​ក៏​កាត់ផ្តាច់​សម្ព័ន្ធភាព​នេះ​ទៅ​។​​បន្ទាប់មក ភឿ​ថៃ​បាន​រួបរួម ជាមួយ​គណបក្ស​ផ្សេង ដើម្បី​បង្កើត​សម្ព័ន្ធ​ថ្មី នាំ​ឲ្យ​រដ្ឋាភិបាល​មួយ​លេចចេញ​ជា​រូបរាង ដោយមាន​មហាសេដ្ឋី​អចលនទ្រព្យ​លោក សេដ្ឋា ថា​វី​ស៊ីន កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​។​

​តុលាការ​ធម្មនុញ្ញ​រប​ស់​ប្រទេស​ថៃ នៅ​ថ្ងៃ​ពុធ​ទី​៧​ខែសីហា បាន​បញ្ជា​ឲ្យ​រំលាយ​គណបក្សប្រឆាំង​ធំ​បំផុត គឺ​គណបក្ស​ចលនា​ឆ្ពោះទៅមុខ (Move Forward Party) ជុំវិញ​ការប៉ុនប៉ង​កែប្រែ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​។​​តាម​ការចុះផ្សាយ​របស់ Nikkei Asia, ក្រោ​ពី​ការរំលាយ តុលាការ​ក៏​ហាមឃាត់​សមាជិក​ប្រតិបត្តិ​របស់​គណបក្ស​នេះ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​១០​ឆ្នាំ​ផងដែរ​។ បម្រាម​នេះ​គឺ​អនុវត្ត​ចំពោះ​អតីត​មេបក្ស​លោក Pita Limjaroenrat និង Chaithawat Tulaton ដែលជា​មេបក្ស​បច្ចុប្បន្ន​។​​រឿង​ធំ គឺពាក់ព័ន្ធ​នឹង​គោលនយោបាយ​សំខាន់​របស់​បក្ស​ចលនា​ឆ្ពោះទៅមុខ ដោយ​ពួកគេ​ចង់​កែប្រែ​មាត្រា​១១២​នៃ​ក្រមព្រហ្មទណ្ឌ ដែល​ផ្ដន្ទាទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​ឲ្យ​ជាប់ពន្ធនាគារ​អតិបរមា ១៥​ឆ្នាំ​។​

​កាលពី​ខែមករា តុលាការ​ធម្មនុញ្ញ​ប្រកាសថា នោះ​គឺជា​គោលនយោបាយ​ដ៏​ប្រថុយប្រថាន ដែល​នឹង​បំពាន​រដ្ឋធម្មនុញ្ញ ហើយ​បញ្ជា​ឲ្យ​គណបក្ស​នេះ​ឈប់​តស៊ូ​មតិ​ទាមទារ​កែ​ច្បាប់​នេះ​តទៅទៀត​។ លុះ​មកដល់​ខែមីនា គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត ក៏បាន​ដាក់​ញត្តិ ដោយ​ស្នើ​ឲ្យ​តុលាការ រំលាយ​គណបក្ស​នេះ​ចោល​តែម្តង ដោយ​សំអាងថា ខ្លួន​រកឃើញ​ព័ស្តុតាង​សម​ហេតុផល​ថា គណបក្ស​នេះ​ព្យាយាម​ផ្តួលរំលំ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​រប​ស់​ប្រទេស​ថៃ​។​​ជាមួយនឹង​សេចក្តីសម្រេច​ខាងលើ គណបក្ស​ចលនា​ឆ្ពោះទៅមុខ បាន​ក្លាយជា​ក្រុម​នយោបាយ​ចុងក្រោយបង្អស់ ដែល​ត្រូវ​បញ្ជា​ឲ្យ​រំសាយ​។ ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​កន្លងមកនេះ គណបក្ស​ផ្សេងទៀត​ជាច្រើន ត្រូវបាន​រំលាយ ក្នុងនោះ​ក៏​រួមមាន​ទាំង​គណបក្ស​មុន​របស់ ចលនា​ឆ្ពោះទៅមុខ គឺ​គណបក្ស​អនាគត​ឆ្ពោះទៅមុខ ដែល​ត្រូវ​តុលាការ​ធម្មនុញ​ថៃ បញ្ជា​ឲ្យ​រំលាយ​ក្នុង​ឆ្នាំ​២០២០​ផងដែរ​។​

​សូមបញ្ជាក់ថា ក្នុងការ​បោះឆ្នោត​សកល​ខែឧសភា​ឆ្នាំ​២០២៣ ចលនា​ឆ្ពោះទៅមុខ បានឈ្នះ​១៥១​អាសនៈ ក្លាយជា​គណបក្ស​ធំ​តែមួយគត់ នៅក្នុង​សភា​ជាន់​ទាប​ដែលមាន​៥០០​អាសនៈ​។​
​តាម​ការចុះផ្សាយ​របស់ Thai PBS កាលពី​ថ្ងៃអាទិត្យ​ទី​៤​ខែសីហា ប្រធាន​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក លោក​ប៊ិន​កា​ឌី​ន​(Ben Cardin )​បាន​សម្តែង​ក្តីបារម្ភ​ជា​ពន់ពេក​ចំពោះ​ការរំលាយ​គណបក្ស ចលនា​ឆ្ពោះទៅមុខ ដែល​ជាប់​ពាក់ព័ន្ធ​ការចោទប្រកាន់​ពីបទ​ប៉ុនប៉ង​ផ្តួលរំលំ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​របស់​ប្រទេស​ថៃ ក្រោម​របបរាជានិយម​។​

​លោក Cardin ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល​របស់លោក សេដ្ឋា ថា​វី​ស៊ីន ឲ្យ​រក្សា​តម្លៃ​រួម​របស់​ប្រទេស​ទាំងពីរ ជាមួយ​ការប្តេជ្ញាចិត្ត​ចំពោះ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ផងដែរ​។​​លោក Cardin បាន​សរសេរ​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​ថៃ Maris Sangiampongsa ថា «​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២៣ មាន​អ្នក​ចេញទៅ​បោះឆ្នោត​ក្នុង​ចំនួន​យ៉ាងច្រើន​ដែល​មិន​ធ្លាប់មាន​ពីមុនមក ពោល​គឺមាន​ពលរដ្ឋ​ថៃ​ជាង​៣៩​លាន​នាក់ បាននាំគ្នា​ទៅ​បោះឆ្នោត ក្នុងការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​របស់​អ្នក​។ បក្ស​ចលនា​ឆ្ពោះទៅមុខ ទទួលបាន​ជ័យជម្នះ​យ៉ាងសំខាន់ ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ និង​សំឡេង​របស់​ប្រជាជន​ថៃ​ជាង​១៤​លាន​នាក់​។ ត្បិត​អាណត្តិ​បង្ហាញ​ច្បាស់​បែបនេះ​ក៏ដោយ ក៏​គណបក្ស​ចលនា​ឆ្ពោះទៅមុខ នៅតែ​មិនអាច​បង្កើត​រដ្ឋាភិបាល​បាន ហើយ​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត ថែមទាំង​ដាក់​ញត្តិ​រំលាយ​គណបក្ស​នេះ​ចោល​ទៅទៀត​»​។​

​លោក​បន្តថា «​ប្រសិនបើ​បក្ស​ចលនា​ឆ្ពោះ​មុខ​ត្រូវបាន​រំលាយ​ពិតមែន ការសម្រេចចិត្ត​នេះ​នឹង​ជាការ​ប្រឆាំង​ចំពោះ​អ្នកបោះឆ្នោត​រាប់លាន​នាក់ ដែល​ចង់បាន​ការផ្លាស់ប្តូរ និង​កំណែទម្រង់​លទ្ធិប្រជាធិបតេយ្យ​។ សកម្មភាព​បែ​បន​នេះ ជាការ​គំរាមកំហែង​បំផ្លាញ​ដល់​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​ថៃ​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស ដែលជា​តម្លៃ​រួម​នៃ​ដៃគូ​ទ្វេភាគី​របស់​យើង​អស់​រយៈពេល​ជាង​១៩០​ឆ្នាំ​មកហើយ​»​។​​ស្របពេល​ជាមួយគ្នា​នោះ លោក​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថៃ គោរព​ឆន្ទៈ​ប្រជាជន និង​ប្រកាន់ខ្ជាប់​នូវ​តម្លៃ​លទ្ធិប្រជាធិបតេយ្យ ដែលជា​មូលដ្ឋានគ្រឹះ​នៃ​សម្ព័ន្ធភាព​អាមេរិក​-​ថៃ​ដ៏​ស្ថិត​ស្ថិរ​។​​ទោះបីយ៉ាងណា តុលាការ​ធម្មនុញ្ញ​ថៃ​ដែលមាន​គ្នា​តែ​ប៉ុន្មាន​នាក់​មិន​ស្តាប់​ឡើយ នៅ​ថ្ងៃទី​៧​ខែសីហា​បានសម្រេច​រំលាយ គណបក្ស ចលនា​ឆ្ពោះទៅមុខ ចោល ហើយ​ថ្នាក់ដឹកនាំ​បក្ស​នេះ​នឹងត្រូវ​ហាមឃាត់​ពី​ការធ្វើ​នយោបាយ​រហូតដល់​ទៅ​១០​ឆ្នាំ​៕a pita party1 a pita party2 a pita party4 
​