» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10355 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700526 នាក់

វៀតណាមតែងតាំងស្រី្តជាប្រមុខរដ្ឋស្តីទីបន្ទាប់ពីការលាលែងរបស់លោកលោក វ៉ូ វ៉ាន់​ធឿ​ងដែលឡើងបាន១ឆ្នាំ

វៀតណាម​៖ រដ្ឋសភា​វៀតណាម​រសៀល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៤​បាន ប្រកាស​តែងតាំង​លោកស្រី វ័រ ធិ​អា​ញ់​សួន (Vo Thi Anh Xuan) ជា​ប្រមុខរដ្ឋស្តីទី នា​វេលា ។ លោក ប៊ុ​យ វ៉ាន់​គឿង (Bui Van Cuong) អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​វៀតណាម បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយបាន​បញ្ជាក់ថា ក្រោយពេល​បិទ​សម័យប្រជុំ​វិសាមញ្ញ​លើក​ទៅ​៦ នៃ​រដ្ឋសភា​វៀតណាម​នីតិកាល​ទី​១៥ គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា បានប្រកាស​ជូនដំណឹង​ថា លោកស្រី វ័រ ធិ​អា​ញ់​សួន អនុប្រធាន​រដ្ឋ​វៀតណាម និង​ត្រូវ​ជ្រើសតាំង​ជា​ប្រធាន​រដ្ឋ​ស្តីទី​ជំនួស​លោក វ៉ូ វ៉ាន់​ធឿ​ង (Vo Van Thuong) ជា​អតីត​ប្រធាន​រដ្ឋ​ដែល​ត្រូវ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម សម្រេច​ឱ្យ​លាលែង​ពី​តំណែង​។a vn re 

​អ្នកស្រី វ័រ ធិ​អា​ញ់​សួន ត្រូវ​ចូលកាន់​តំណែង​ជា​ប្រធាន​រដ្ឋ​ស្តីទី ចាប់ពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៤ រហូតដល់​រដ្ឋសភា​អនុម័ត​ជ្រើសតាំង​ប្រធាន​រដ្ឋ​ថ្មី ។​អ្នកស្រី វ័រ ធិ​អា​ញ់​សួន ប្រធាន​រដ្ឋ​ស្តីទី អាយុ ៥៤ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឃុំ​ថៃ​សឺ​ង ស្រុក​ទិញ​បៀ​ន ខេត្ត​អាន​យ៉ាង (​ជាប់​ខេត្តតាកែវ ព្រះរាជាណាចក្រ​កម្ពុជា​) លោកស្រី​មាន​សញ្ញាបត្រ​បណ្ឌិត​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ និង​មាន​សញ្ញាបត្រ​ផ្នែក​មនុស្សសាស្ត្រ​គរុកោសល្យ​គីមីវិទ្យា ។​អ្នកស្រី​ជា​សមាជិក​បម្រុង​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម អាណត្តិ​ទី​១១, ១២ និង ទី​១៣ និង​ជា​សមាជិកសភា អាណត្តិ​ទី​១៤ និង​ទី​១៥ ។ អ្នកស្រី​ធ្លាប់ធ្វើ​កិច្ចការ​រដ្ឋការ និង​កាន់តំណែង​បក្ស​ខេត្ត​អាង​យ៉ាងនា​ស្រុកកំណើត​របស់លោក​ស្រី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។​ការតែងតាំង​អ្នកស្រី វ័រ ធិ​អា​ញ់​សួន​
​ជា ប្រធាន​រដ្ឋ​ស្តីទី​


​បាន​កើតឡើង​បន្ទាប់ លោក វ៉ូ វ៉ាន់​ធឿ​ង (Vo Van Thuong) បាន​លាលែង​ពី​តំណែង ពី​តួនាទី​ប្រមុខរដ្ឋ​ក្រោយ​បំពេញការងារ​ក្នុង​រយៈពេល​ជាង ១ ឆ្នាំ ។​​គណ​បក្សកុម្មុយនិស្ត​វៀ​ត​ណា​ម សរសេរ​ពី​មូលហេតុ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​លោក វ៉ូ វ៉ាន់​ធឿ​ង (Vo Van Thuong) មិនបាន​បំពេញ​តួនាទី​ត្រឹមត្រូវ និង​រំលោភបំពាន​លើ​លក្ខន្តិក​របស់​គណបក្ស​នៅក្នុងនាម​ជា​ប្រមុខរដ្ឋ ដូចនេះ លោក​បាន​បន្សល់ទុក​នូវ​សញ្ញាណ​មិនល្អ​សម្រាប់​កេរ្តិ៍ឈ្មោះ​របស់​បក្សកុម្មុយនិស្ត​វៀតណាម​” ។​

​គួរ​រំ​ឮ​កថា លោក ធឿ​ង អាយុ ៥៤ ឆ្នាំ​មកពី​ខេត្ត Vinh Long ភាគខាងត្បូង​វៀតណាម បាន​ក្លាយជា​ប្រធានាធិបតី​នៅ​ខែមីនា ឆ្នាំ ២០២៣ ពីរ​ខែ​បន្ទាប់ពី​អ្នក​កាន់តំណែង​មុន គឺ​លោក ង្វៀន ស៊ាន់​ហ្វុ​ក (Nguyen Xuan Phuc) បាន​លាលែង​ពី​តំណែង​ដើម្បី​ទទួលខុសត្រូវ​ក្នុង​ផ្នែក​នយោបាយ ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ​អំឡុង​ជំងឺ​រាតត្បាត​កូ​វីដ​១៩​។ លោក ធឿ​ង ជា​ប្រធានាធិបតី​ក្មេង​ជាងគេ​បំផុត ចាប់តាំងពី​វៀតណាម​បាន​ងើប​ចេញពី​សង្គ្រាម​នៅ​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ ១៩៧០ ។​

មានសញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​ទស្សនវិជ្ជា លោក Thuong បានចាប់ផ្តើម​អាជីព​នយោបាយ​របស់គាត់​ក្នុងតួនាទី​ជា​អ្នកដឹកនាំ​នៅ​គណៈកម្មាធិការ​មជ្ឈិម​សហភាព​យុវជន​ទីក្រុង​ហូជីមិញ រហូតដល់​ក្លាយជា​លេខា​បក្ស​នៃ​ខេត្ត Quang Ngai ភាគ​កណ្តាល​កាលពី​ខែសីហា ឆ្នាំ ២០១១ ។​បន្ទាប់មក​លោក​ប្រធាន​ក្លាយជា​អនុ​លេខា​បក្ស​អចិន្ត្រៃយ៍​នៃ​ទីក្រុង​ហូជីមិញ​ក្នុង​ឆ្នាំ ២០១៤ ហើយ​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៦ លោក​បាន​ក្លាយជា​ប្រធាន​គណៈកម្មការ​ព័ត៌មាន និង​អប់រំ ខណៈ​ជា​បន្ត​បន្ទាប់មក លោក​ក្លាយជា​សមាជិក​អចិន្ត្រៃយ៍​នៃ​លេខាធិការដ្ឋាន ចាប់ពី​ខែកុម្ភៈ​ឆ្នាំ​២០២១ ដល់​ខែមីនា​ឆ្នាំ ២០២៣ ។​​គួរ​បញ្ជាក់ថា ក្នុងអំឡុងពេល​កាន់តំណែង​ជា​ប្រធានាធិបតី លោក Thuong បានធ្វើ​ដំណើរ និង​ទស្សនកិច្ច​ជាង ១០ ដង​ជាមួយ​ថ្នាក់ដឹកនាំ​អន្តរជាតិ ខណៈ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ជប៉ុន​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន វៀតណាម និង​ជប៉ុន​បាន​បង្កើន​ទំនាក់ទំនង​ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ .​។​


​ការប្រកាស​នេះ បាន​ធ្វើឡើង​មួយថ្ងៃ​មុនពេល​សភា​វៀតណាម​ជួបប្រជុំ​សម្រាប់​សម័យប្រជុំ​ពិសេស​នៅ​រដ្ឋធានី​ហាណូយ ដែល​ទំនងជា​អនុម័ត​លើ​សេចក្តីសម្រេច​របស់​បក្ស​។​​មានការ​កត់សម្គាល់ថា​ការលាលែង​ពី​តំណែង​របស់លោក ធឿ​ង បានធ្វើ​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​សមត្ថកិច្ច​វៀ​ត​ណា​ម រាយការណ៍​ថា កងកម្លាំង​បាន​ចាប់​ឃាត់ខ្លួន​អតីត​អភិបាលខេត្ត​ក្វាង​ង៉ៃ (Quang Ngai) (​ភាគ​កណ្តាល​ប្រទេស​វៀតណាម​) ពីបទ​ពុករលួយ ខណៈដែល​លោក​ធឿ​ង​ជា​ប្រធាន​គណបក្ស​ខេត្ត​នាពេលនោះ ។​​ប្រភព​៖ Reuters/ AP/ VOV/ VN Expressa president vn1 a president vna3 a vn resigne1 
​