» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31463 នាក់

ម្សិលមិញ 11636 នាក់

សរុប 20598882 នាក់

​រុស្ស៊ី​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ លើ​បណ្តាញ​អគ្គិសនី​អ៊ុយ​ក្រែ​ន ក្នុងពេលដែល​ប្រធានាធិបតី​ជាប់ឆ្នោត​ថា​បញ្ចប់​ក្នុង​១​ថ្ងៃ


​អ៊ុយ​ក្រែ​ន​៖ រុស្ស៊ី នៅ​ថ្ងៃអាទិត្យ​នេះ​បាន​បើក​ការវាយប្រហារ​តាម​អាកាស​ទ្រង់ទ្រាយ​ធំ ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​បាញ់​មី​ស៊ី​ល​និង​យន្តហោះ​ដ្រូ​ន​រាប់រយ​គ្រាប់​និង​គ្រឿង ដែល​បណ្តាលឱ្យ​មនុស្ស​យ៉ាងហោចណាស់ ៧​នាក់​ស្លាប់ និង​បំផ្លាញ​ប្រព័ន្ធ​ថាមពល​អ៊ុយ​ក្រែ​ន​យ៉ាងធ្ងន់ធ្ងរ​។a uy russy1

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៤​បាន​ឲ្យឹ​ង​ថា​៖​ជាការ​វាយប្រហារ​តាម​អាកាស​ដ៏​ធំ​បំផុត​របស់​រុស្ស៊ី​មកលើ​អ៊ុយ​ក្រែ​ន ក្នុង​រយៈពេល ៣​ខែ​ចុង​ក្រោយនេះ​។ ការវាយប្រហារ​នេះ កើតឡើង​ស្រប​ពេលដែល​អ៊ុយ​ក្រែ​ន​កំពុង​ត្រៀមខ្លួន​សម្រាប់​រដូវរ​ងា និង​បន្ទាប់ពី​មាន​ការទទួល​ជ័យជម្នះ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​សន្យាថា​នឹង​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​

​អ៊ុយ​ក្រែ​ន​អះអាងថា ខ្លួន​បាន​បាញ់​ទម្លាក់​មី​ស៊ី​ល និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ភាគច្រើន ប៉ុន្តែ​ការវាយប្រហារ​នេះ​នៅតែ​បណ្តាលឱ្យមាន​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ដល់​ប្រព័ន្ធ​ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​។​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​បញ្ជាក់ថា ការវាយប្រហារ​របស់​ខ្លួន​គឺ​ផ្តោតលើ​កន្លែង​ផលិត​ថាមពល​ដែល​ផ្គត់ផ្គង់​ដល់​រោងចក្រ​យោធា និង​ឧស្សាហកម្ម​របស់​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​។​
​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល DTEK របស់​អ៊ុយ​ក្រែ​ន បាន​រាយការណ៍​ពី​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ថាមពល និង​ស្ថានីយ​ផលិត​ថាមពល​របស់ខ្លួន​។ ហើយ​មន្ត្រី​អ៊ុយ​ក្រែ​ន​បានបញ្ជាក់​ពី​ការខូចខាត និង​ការ​ដាច់​ចរន្តអគ្គិសនី​នៅក្នុង​តំបន់​ជាច្រើន​នៅ​ទូទាំងប្រទេស​។​

​សូមបញ្ជាក់ថា​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelensky បាន​មានប្រសាសន៍​សម្តែង​ការ​ជឿជាក់ថា "​បញ្ហា​សង្គ្រាម​រវាង​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​អាច​នឹង​បញ្ចប់​ក្នុងពេល​ឆាប់ៗ​ខាងមុខ​" ក្រោម​រដ្ឋបាល​ដឹកនាំ​ថ្មី​សហរដ្ឋ​អាម៉េរិក​របស់លោក​ដូ​ណា​ល់​ត្រាំ​ដែល​ទើបបាន​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​។​​លោក Zelensky លើកឡើង​ដូច្នេះ ក្រោយពី​លោក​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​ដូ​ណា​ល់​ត្រាំ ដោយបាន​ធើ្វ​ការផ្តោះប្តូរ​ទស្សនៈ​គ្នា​ក្នុងន័យ​ស្ថាបនា​លើ​កិច្ចខិតខំ​ស្វែងរក​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​​តែ​យ៉ាងណាក្តី លោក Zelensky មិនបាន​បញ្ជាក់​អំពី​ការកំណត់​លក្ខខណ្ឌ​ររ​បស់​លោក​ដូ​ណា​ល់​ត្រាំ ដើម្បី​ជា​ថ្នូរ​នឹង​ការបញ្ចប់​សង្គ្រាម​ជាមួយ​រុស្ស៊ី​នៅក្នុង​កិច្ចសន្ទនា​នោះឡើយ ប៉ុន្តែ​លោក​បាន​អះអាងថា លោក​ត្រាំ​មិនបាន​ធើ្វ​ការទាមទារ​អ្វីដែល​ផ្ទុយទៅនឹង​ជំហរ​របស់​អ៊ុយ​ក្រែ​ន​នោះឡើយ​។​

​គួរ​ជម្រាប​ថា នៅក្នុង​សារ​នយោបាយ​របស់លោក​ដូ​ណា​ល់​ត្រាំ​នាពេល​កន្លងមក លោក​តែង​បង្ហាញ​ជំហរ​ចង់​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ឱ្យបាន​ឆាប់ៗ និង​ប្រកាស​ចាត់ទុក​រឿងនេះ​ជា​កិច្ចការ​អាទិភាព​របស់​លោក ប្រសិនបើ​លោក​មានឱកាស​ក្លាយ​ប្រធានាធិបតី​អាម៉េរិក​ជា​លើក​ទី​ពីរ ដើម្បី​បញ្ឈប់​នូវ​អ្វីដែល​លោក​ហៅថា ជាការ​បង្ហិន​ធនធាន​ដ៏​ច្រើន​សម្បើម​របស់​សហរដ្ឋ​អាម៉េរិក​ក្នុង​ការជួយ​គាំទ្រ​អ៊ុយ​ក្រែ​ន​នៅក្នុង​សង្គ្រាម​រយៈពេល​ជិត ៣​ឆ្នាំ​មកនេះ​។​កាលពីដើមឆ្នាំ ២០២៤​កន្លង​តៅ សភា​អាម៉េរិក​សម័យ​រដ្ឋបាល​លោក​ចូ​បៃ​ដឹ​ន​បាន​បោះឆ្នោត​អនុម័ត​កញ្ចប់​ជំនួយ​យោធា​យ៉ាងច្រើន​លើសលុប​សរុប​ជា​ទឹកប្រាក់ ៦១​ពាន់​លាន​ដុល្លារ​ទៅឱ្យ​អ៊ុយ​ក្រែ​ន​។​បើ​គិត​ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម​នេះ​មក អាម៉េរិក​បានផ្តល់​ជំនួយ​ឱ្យ​អ៊ុយ​ក្រែ​ន​សរុប​ជា​ទឹកប្រាក់​ជាង ៥៥​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​វិទ្យាស្ថាន​សិក្សា​ផ្នែក​សេដ្ឋកិច្ច​មួយ​របស់​ប្រទេស​អាល្លឺម៉ង់​។​


​ក្រៅពី​ការវាយប្រហារ​រុ​ស្ស៉ី​បាន​ប្រាប់​ប្រទេស​អូទ្រីស​ថា ខ្លួន​នឹង​បញ្ឈប់​ការចែក​ចាយ​ឧស្ម័ន​កាត់​តាម​អ៊ុយ​ក្រែ​ន ចាប់ពី​ថ្ងៃ​សៅរ៍ ទី​១៦ ខែវិច្ឆិកា​នេះ​តទៅ ។​ការបញ្ឈប់​វា​ក៏​ជា​សញ្ញា​បង្ហាញថា លំហូរ​ចុងក្រោយ​នៃ​ឧស្ម័ន​របស់​ទីក្រុង​មូ​ស្គូ ទៅកាន់​អឺរ៉ុប​កាន់តែ​ជិត​ដល់ពេល​បញ្ចប់​ដែរ​។ ទីភ្នាក់ងារសារព័ត៌មាន Reuters​បាន​ផ្សាយ​ថា​អធិការបតី​អូទ្រីស លោក Karl Nehammer បាន​និយាយថា ការជូនដំណឹង​របស់​ក្រុមហ៊ុន Gazprom របស់​រុ​ស្ស៉ី​អំពី​ការបញ្ចប់​ការផ្គត់ផ្គង់​ត្រូវបាន​រំពឹង​ទុកជា​យូរ​មកហើយ ហើយ​អូទ្រីស ក៏បាន​ត្រៀមលក្ខណៈ​រួចរាល់​ដែរ​។ លោក​Nehammer បាន​ប្រាប់​អ្នកយកព័ត៌មាន​ដូច្នេះ​ថា គ្មាន​គ្រួសារ​ណាមួយ​ត្រូវ​រងា​នោះទេ កន្លែង​ស្តុក គឺមាន​ហ្គាស​គ្រប់គ្រាន់​។​

​ផ្លូវ​នាំចេញ​ឧស្ម័ន​ដ៏​ចំណាស់​បំផុត​របស់​រុ​ស្ស៉ី​ទៅកាន់​អឺរ៉ុប គឺ​បំពង់​បង្ហូរ​ប្រេង​មាន​អាយុកាល​តាំងពី​សម័យ​សូ​វៀត ឆ្លងកាត់​អ៊ុយ​ក្រែ​ន ក៏​នឹងត្រូវ​បិទ​នៅ​ចុងឆ្នាំ​ផងដែរ​។ រុ​ស្ស៉ី នឹង​នៅតែ​ផ្គត់ផ្គង់​ឧស្ម័ន​ឱ្យតែ​ហុង​គ្រី ស្លូ​វ៉ា​គី​ប៉ុណ្ណោះ ដោយ​ហុង​គ្រី​ទទួលបាន​ឧស្ម័ន​តាមរយៈ​បំពង់​បង្ហូរ​ប្រេង ដែល​ភាគច្រើន​ឆ្លងកាត់​តួ​ក​គី​។​​គួរ​បញ្ជាក់ថា មុន​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ផ្ទុះ​ឡេ​ី​ង រុ​ស្ស៉ី​បាន​បំពេញតម្រូវការ​ឧស្ម័ន ៤០​ភាគរយ​របស់​សហភាព​អឺរ៉ុប​។ ទាក់ទង​ហ្កា​ស​នេះ​អ៊ុយ​ក្រែ​ន​និយាយថា ខ្លួន​នឹងមិន​បន្ត​កិច្ចព្រមព្រៀង​បញ្ជូន​ឧស្ម័ន​ឆ្លងកាត់​ជាមួយ​ក្រុមហ៊ុន Gazprom គ្រប់គ្រង​ដោយ​រដ្ឋ​រុ​ស្ស៉ី​ទៀត​នោះទេ ដេ​ី​ម្បី​ដកហូត​ប្រាក់ចំណេញ​ដែល​ជួយផ្តល់​ហិរញ្ញប្បទាន​ដល់​សង្គ្រាម ប្រឆាំងនឹង​ប្រទេស​ខ្លួន​៕a gas russy a uy zelensky 
​