» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6922 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671562 នាក់

លោក​ប្រធានាធិបតី ពូ​ទីន នឹង​ផ្ទេរអំណាច​១​រយៈ ដើម្បី​ព្យាបាល​ជំងឺមហារីក​

 

​ប្រទេស​រុស្ស៊ី​៖​ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀរ ពូ​ទីន នឹងត្រូវ​ទទួល​ការព្យាបាល​ជំងឺមហារីក ហើយ​អំណាច​គ្រប់គ្រង​ប្រទេស​ជា​បណ្ដោះអាសន្ន​នឹងត្រូវ​ផ្ទេរ​ទៅឱ្យ​អតីត​ប្រធាន​ប៉ូលិស​សហព័ន្ធ​មួយរូប​ផងដែរ​។ សារព័ត៌មាន New York Post ដែល​បាន​ស្រង់​ការលើកឡើង​ចេញពី​គណនី​មួយ​នៃ​ប្រព័ន្ធ​តេ​ឡេ​ក្រាម (Telegram)​បាន​ឲ្យ​ដឹងថា ការគ្រប់គ្រង​រដ្ឋាភិបាល​របស់​ប្រទេស​រុស្ស៊ី នឹងត្រូវ​ផ្ទេរ​ទៅកាន់​លេខាធិការ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី លោក Nikolai Patrushev​។​​តែ ការផ្ទេរអំណាច​នេះ​នឹងត្រូវ​ធ្វើឡើង​សម្រាប់​រយៈពេល​ខ្លី​តែប៉ុណ្ណោះ ពោលគឺ​ស្ថិតនៅ​ក្នុងអំឡុង​ពេលដែល​លោក ពូ​ទីន ព្យាបាល​ជំងឺ​។ នេះ​បើ​យោងតាម​ការ​បង្ហោះ​ដោយ​គណនី​មួយ​នៃ​ប្រព័ន្ធ​តេ​ឡេ​ក្រាម (Telegram) ដែល​ដាក់ឈ្មោះថា General SVR​។​a pUtin army 

​តេ​ឡេ​ក្រាម​របស់​អតីត​ឧត្ដមសេនីយ៍ឯក​មួយរូប​ផ្នែក​ចារកម្ម​របស់​ក្រសួងការបរទេស​រុស្ស៊ី បាន​រាយការណ៍​ថា លោក ពូ​ទីន ត្រូវតែ​ទទួល​ការវះកាត់​ជា​ចាំបាច់​ដែល​ណែនាំ​ដោយ​វេជ្ជបណ្ឌិត​។​​គួរ​បញ្ជាក់ថា សំណួរ​ទាក់ទង​នឹង​សុខភាព​របស់លោក​ប្រធានាធិបតី វ្លា​ឌី​មៀរ ពូ​ទីន ត្រូវបាន​ចោទសួរ​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ជាពិសេស​បន្ទាប់ពី​រូបលោក​ត្រូវបាន​គេ​សង្កេតឃើញថា​មាន​សភាព​ទ្រុឌទ្រោម ក្នុងអំឡុងពេល​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ លោក Sergei Shoigu កាលពី​ខែ​មុន​។​

​គិត​រហូតមក​ដល់ពេលនេះ ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​កំពុងតែ​ឈានចូល​មកដល់​សប្ដាហ៍​ទី​១០​ហើយ ដែល​បាន​បង្ក​ឱ្យ​ជន​ស៊ីវិល​រាប់ពាន់នាក់​បាន​ស្លាប់បាត់​បង់ជីវិត​និង​ជាច្រើន​លាន​នាក់​ភៀសខ្លួន​ចេញពី​ប្រ​ទេ​។​ទោះជា​យ៉ាងណា រុស្ស៊ី​ធ្លាប់​បានលើកឡើង​កាលពីពេល​កន្លងទៅ​ថា សកម្មភាព​របស់ខ្លួន​នេះ​គឺជា​ការអនុវត្ត «​ប្រតិបត្តិការ​យោធា​ពិសេស​មួយ​» ដើម្បី​បញ្ឈប់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ពី​ការប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ប្រជាជន​របស់ខ្លួន ខណៈដែល​ការចោទប្រកាន់​នេះ ត្រូវបាន​បណ្ដា​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ចាត់ទុកថា​ជាការ​លើកឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​៕

​