» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11810 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701981 នាក់

កម្ពុជា​វៀតណាម​ចុះ​អនុស្សារណៈ​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​និងអនុស្សរណៈ៥ទៀត

 

វៀតណាម​៖ កម្ពុជា និង​វៀតណាម នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​ការចរចា​បញ្ចប់​កិច្ចព្រមព្រៀង​ស្ដីពី​ពាណិជ្ជកម្ម​តាម​ព្រំដែន​នៃ​ប្រទេស​ក្រោម​អធិបតីភាព​នាយករដ្ឋមន្ត្រី​ទាំងពីរ​គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក ង្វៀង សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយករដ្ឋមន្ដ្រី​វៀតណាម​។​a hun vna 

​អនុស្សរណៈ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោក ត្រាន់ ទួន​អា​ញ (Tran Tuan Anh) រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម ។​
​អនុស្សរណៈ​យោគយល់ មាន​ចំណុច​សំខាន់ៗ​ចំនួន​០២ ដែល​ប្រទេស​ហត្ថលេខី​ទាំងពីរ មានកា​ត្វ​កិច្ច​ចូលរួម​អនុវត្តន៍​គឺ​៖ ចំណុច​ទី​១ ភាគី​ទាំងពីរ​នឹង​គោរព​តាមច្បាប់ និង​បទ​ប​ញ្ញ​តិ្ត​នៃ​ប្រទេស​រៀងៗ​ខ្លួន ទាក់ទង​បញ្ហា​កាន់​សាច់ប្រាក់​ឆ្លងកាត់​ព្រំដែន ហើយ​ចំណុច​ទី​២ ភាគី​ទាំងពីរ​ត្រូវ​បន្ត​ពិភាក្សា និង​ដោះស្រាយ​បញ្ហា​សេសសល់ ដែល​មិនទាន់បាន​ឯកភាពគ្នា ទាក់ទង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន ឱ្យបាន​ឆាប់​បំផុត​។​

​ប្រទេស​កម្ពុជា និង​វៀតណាម ធ្លាប់បាន​កំណត់​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ឱ្យបាន​ដល់ ៥​ប៊ី​លាន​ដុល្លារ នៅត្រឹម​ឆ្នាំ​២០១៥ ប៉ុន្តែ​រហូតមកដល់​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ សម្រេចបាន​ត្រឹមតែ ៣,៨​ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ​។ សម្រាប់​រយៈពេល ៧​ខែ ឆ្នាំ​២០១៨​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម សម្រេចបាន​ទឹកប្រាក់ ២,៧​ប៊ី​លាន​ដុល្លារ កើនឡើង​១៨,៧% ប្រៀបធៀប​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ ២០១៧​។​

​មុខទំនិញ​សំខាន់ៗ​របស់​វៀតណាម នាំ​ចូលមក​កម្ពុជា កាលពី​ឆ្នាំ​២០១៧ មានដូចជា ដែកថែប និង​ដែក​ដែលមាន​តម្លៃ ៥២១​លាន​ដុល្លារ ប្រេងឥន្ធនៈ​តម្លៃ ៣៧៥​លាន​ដុល្លារ ជី​កសិកម្ម សម្លៀកបំពាក់ គ្រឿង​ម៉ាស៊ីន និង​ផលិតផល​ប្លា​ស្ទិ​ក រីឯ​មុខទំនិញ​សំខាន់ៗ​របស់​កម្ពុជា ដែល​នាំ​ចេញទៅ​វៀតណាម ភាគច្រើន ជា​ឈើហុប និង​ផលិតផល​ធ្វើ​ពី​ឈើ ដែលមាន​តម្លៃ ២១៤​លាន​ដុល្លារ ស្វាយចន្ទី តម្លៃ ១៦៨​លាន​ដុល្លារ និង​កៅស៊ូ​តម្លៃ ១៣៨​លាន​ដុល្លារ​។​a hun vn 

​ក្រៅពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម តាម​ព្រំដែន​កម្ពុជា វៀតណាម​ខាងលើ​ក្នុង​ដំណើរ​ទស្ស​និច្ច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ភាគី​ទាំងពីរ​ក៏ បាន​ព្រមព្រៀងគ្នា​ចុះ​ហស្ត​ថ​លេខា​លើ​អនុស្សារណៈ និង​កិច្ចព្រមព្រៀង​សំខាន់ៗ ចំនួន​៥​ផ្សេងទៀត រួមមាន​៖

អនុស្សារណៈ នៃ​ការយោគយល់​គ្នា ស្តីពី​យុទ្ធ​សហប្រតិបត្តិការ លើ​វិស័យ​ដឹកជញ្ជូន សម្រាប់​រយៈពេល​៧​ឆ្នាំ​ពី​ឆ្នាំ​២០១៨-២០២៥​។​
- វិសោធនកម្ម​ពិធីសារ (​ឆ្នាំ​២០០៥) សម្រាប់​ការអនុវត្ត​កិច្ចព្រមព្រៀង នៃ​ការដឹកជញ្ជូន​តាមផ្លូវ​គោក (​ឆ្នាំ​១៩៩៨)-​វិសោធនកម្ម កិច្ចព្រមព្រៀង ស្តីពី​ការដឹកជញ្ជូន​ផ្លូវទឹក​(២០០៩)

-​កិច្ចសម្របសម្រួល​ជំរុញ ពាណិជ​កម្ម​ទ្វេភាគី កម្ពុជា​-​វៀតណាម សម្រាប់​ឆ្នាំ​២០១៨-២០១៩ ស្តីពី​ការអនុគ្រោះ លើ​ពន្ធ​បន្ទាត់​ពន្ធគយ​ឲ្យ​គ្នា​ទៅវិញទៅមក​
-​កិច្ចព្រមព្រៀង​ស្តីពី​ការទប់ស្កាត់​ការជួញដូរ ការជីក​កកាយ​ដោយ​ខុសច្បាប់ និង​ការនាំ​ត្រឡប់មកវិញ នូវ​សម្បត្តិ​បេតិកភណ្ឌ នៃ​ប្រទេស​ទាំងពីរ​កម្ពុជា វៀតណាម​៕a hun vn 


​