» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2709 នាក់

ម្សិលមិញ 4028 នាក់

សរុប 19006052 នាក់

លោក ពូ​ទីន​៖ ការចរចា​ជាមួយ​អ៊ុយ​ក្រែ​ន អាចទៅរួច ប៉ុន្តែ​មិនមែន​ជាមួយ​លោក ហ្សេ​លេន​ស្គី​តែ​អ៊ុ​ក្រែ​ន​ថា លោក ពូ​ទីន ខ្លាច​មិន​ហ៊ាន​ចរចា


​រុ​ស្ស៊ូ​អ៊ុយ​ក្រែ​ន​៖​កាលពី​ថ្ងៃ​អង្គារ ទី​២៨ ខែមករា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយ ថា ប្រធានាធិបតី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ភ័យខ្លាច​ចំពោះ​ការចរចា​ដើម្បី​បញ្ចប់ សង្គ្រាម​ឈ្លានពាន​នៅ​អ៊ុយ​ក្រែ​ន បន្ទាប់ពី​លោក ពូ​ទីន បាន​ច្រានចោល លទ្ធភាព​ជួប​និយាយ​គ្នា​ដោយផ្ទាល់ ជាមួយ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​។ ទីភ្នាក់ងារ​ព័ត៌មាន AFP​បាន​ផ្សាយ​ថា​៖​លោក ហ្សេ​លេន​ស្គី បាន​បង្ហោះ​សារ​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃនេះ លោក ពូ​ទីន បានបញ្ជាក់​ឱ្យឃើញ​ជាថ្មី​ម្តង​ទៀតថា រូបលោក​ភ័យខ្លាច ចំពោះ​ការចរចា​... ខ្លាច​មេដឹកនាំ​ដែល​រឹងមាំ ហើយ​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​អាចទៅរួច ដើម្បី​អូសបន្លាយ​សង្គ្រាម​»​។a PUtin uy

​កាលពី​ថ្ងៃ​អង្គារ ទី​២៨ ខែមករា ប្រធានាធិបតី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយថា ការចរចា​ជាមួយ​អ៊ុយ​ក្រែ​ន គឺអាច​ទៅរួច ប៉ុន្តែ​មិនមែន​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី នោះទេ​។ នេះ​បើតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​​លោក ពូ​ទីន បាន​និយាយថា ប្រសិនបើ​លោក ហ្សេ​លេន​ស្គី ចង់​ចូលរួម​ក្នុង​កិច្ចចរចា រូបលោក​ផ្ទាល់ នឹង​ចាត់​ឱ្យ​អ្នកតំណាង​ចូលរួម​ជំនួស ដោយ​លោក​ប្រធានាធិបតី​រុ​ស្ស៉ី បាន​សង្កត់ធ្ងន់ថា បើ​អ៊ុយ​ក្រែ​ន​ពិតជា​មានបំណង​ចង់​ចរចា​ស្វែងរក ការព្រមព្រៀង​គ្នា​ដោយ​ប្រាកដប្រជា​មែន​នោះ ចូរ​ឱ្យ​អ្នកផ្សេង​ដឹកនាំ​កិច្ចប្រឹងប្រែង​ចរចា ជំនួស​លោក ហ្សេ​លេន​ស្គី វិញ​ទៅ​។​

ផ្ទុយទៅវិញ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បែរជា​និយាយថា សង្គ្រាម​ដែល​កំពុង​បន្ត​អូស​ន្លា​យ នៅ​អ៊ុយ​ក្រែ​ន មុខជា​នឹង​ចប់​ក្នុង​រយៈពេល​ត្រឹម​២​ខែ ឬ​ឆាប់​ជាងនេះទៅទៀត ប្រសិនបើ​ក្រុម​លោកខាងលិច ឈប់​ផ្តល់​ការគាំទ្រ​ដល់ទី​ក្រុង​កៀវ តទៅទៀត​។ ដែល​ចង់​មានន័យថា​ត្រូវ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​ចាញ់​សង្គ្រាម​មិនមែន​តាម​ការ​ច​រា​ចារ​ទេ​។​​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន មកពី​ទូរទស្សន៍​រដ្ឋ​រុ​ស្ស៉ី លោក​ប្រធានាធិបតី​រុ​ស្ស៉ី បាន​លើកឡើងថា អ៊ុយ​ក្រែ​ន​នឹងមិន​មានលទ្ធភាព​តស៊ូ​ប្រយុទ្ធ បានយូរ​ទៀតឡើយ សូម្បី​តែត្រឹម​១​ខែ ប្រសិនបើ​លែង​ទទួលបាន​ការគាំទ្រ​ហិរញ្ញវត្ថុ និង​សព្វាវុធ​តទៅទៀត ពោលគឺ​អ្វីៗ​មុខជា​នឹង​បញ្ចប់​ទៅវិញ​មិន​ខាន ក្នុង​រយៈពេល​ត្រឹម​ប្រហែល ១​ខែ​កន្លះ ឬក៏​២​ខែ​តែប៉ុណ្ណោះ​។​

​ការឆ្លើយ​ឆ្លង​សម្តី​គ្នា​នេះ​គឺ​បន្ទាប់ពី ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានដាក់​សម្ពាធ​ឱ្យ​ភាគី​ទាំងពីរ ស្វែងរក​ទីបញ្ចប់​សម្រាប់​សង្គ្រាម ដែល​អូស​បន្លាយពេល​ជិត​៣​ឆ្នាំ​មកហើយ​។ លោក​ត្រាំ​ក៏បាន​តែងតាំង​ប្រេ​សិទ្ធ​ពិសេស​សម្រាប់​ការចរចារ​នេះ​ផងដែរ​។​ទោះបីយ៉ាងណា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy ជំ​រុញឱ្យ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ឈរ​នៅ​ខាង​អ៊ុយ​ក្រែ​ន ដោយ​លើកឡើង​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Fox News ថា ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន «​មិន​ខ្លាច​អឺរ៉ុប​នោះទេ​»​។​«​យើង​ចង់ឱ្យ​គាត់ (​ដូ​ណា​ល់ ត្រាំ​) នៅ​ខាង​យុត្តិធម៌ គឺ​នៅ​ខាង​អ៊ុយ​ក្រែ​ន​» លោក Zelenskiy បាន​ថ្លែង ដោយ​បញ្ជាក់ថា អ៊ុយ​ក្រែ​ន​ត្រូវការ​ការធានា​សន្តិសុខ​កាន់តែ​ទូលំទូលាយ​។​

​ការណ៍​នេះ​កើតឡើង​ស្រប​ពេលដែល​ប្រធានាធិបតី​អាមេរិក ដែល​ធ្លាប់​សន្យា​បញ្ចប់សង្គ្រាម រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​យ៉ាង​ឆាប់រហ័ស ថ្មីៗ​នេះ​បានបង្ហាញ​ពី​ឆន្ទៈ​ជួបពិភាក្សា​ជាមួយ​លោក ពូ​ទីន​។ ជំហាន​នេះ​ផ្ទុយ​ពី​គោលនយោបាយ​របស់ អតីត​ប្រធានាធិបតី Biden ដែល​ជៀសវាង​ការទាក់ទង​ដោយផ្ទាល់​ជាមួយ​មេដឹកនាំ​រុស្ស៊ី​។​​គួរ​បញ្ជាក់ថា សង្គ្រាម​អ៊ុយ​ក្រែ​ន បាន​ផ្ទុះឡើង តាំងតែ​ពីថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ ដែល​គិត​មកទល់ពេលនេះ មាន​រយៈពេល​ជិត ៣​ឆ្នាំ​មកហើយ និង​ហាក់​នៅតែ​មិនទាន់មាន​សញ្ញា​ថា នឹង​ថមថយ​ឡើយ បើទោះបីជា​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ដែល​ទើប​ត្រឡប់មក​កាន់អំណាច​សាជាថ្មី បាន​ប្តេជ្ញា​ង​ជួយ​ស្វែងរក​ទីបញ្ចប់​ឱ្យបាន​ឆាប់ សម្រាប់​ជម្លោះ​នេះ​ក៏ដោយ​។​ជាងនេះទៅទៀត​ប្រទេស​អឺរ៉ុប​ដែលជា​ម្ចាស់ជំនួយ​ដ៏​ធំ​មួយ​ដល់​អ៊ុយ​ក្រែ​ន​បន្ទាបពី​អាមេរិក​នោះ​ក៏បាន​ប្រតិកម្ម​ថា​គេ​ត្រូវបាន​ចំណែក​ក្នុងការ​ចរចារ​បញ្ចប់​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​ផងដែរ​មិនមែន​ឲ្យ​អាមេរិក​មក​បោះ​មេ​តែឯង​នោះទេ​៕a putin uy1