» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11382 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701553 នាក់

បាតុកម្ម​ឡើង​កំដៅ​រដ្ឋាភិបាល​លោក​ប្រា​យុទ្ធ​ប្រកាស​ពី​បំណង​ចង់​ជួបចរចារ​!

 

​ថៃ​៖ អ្នក​នាំពា​ក្ស​នាយករដ្ឋមន្ត្រី​ថៃ​លោក អា​នុ​ចា ប៊ូ​រ៉ា​ប៉ា​ចា​ស្រ៊ី បាន​និយាយថា​រដ្ឋាភិបាល​ចង់​ជជែក​ពិភាក្សា ដើម្បី​រក​វិធី​ដោះស្រាយ​បញ្ហា​ជាមួយគ្នា​។​
​លោ​កថា​លោក ប្រយុទ្ធ ចាន់​អូ​ចា មានការ​ព្រួយបារម្ភ អំពី​ការ​ចេះតែ​រីកធំឡើង​នៃ​ទំហំ​បាតុកម្ម ដែល​វា​អាច​ឈានដល់​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​នូវ​អំពើហិង្សា​។ លោក អាចា​នុ បញ្ជាក់ថា ។​a brayut demo 

​គួរ​បញ្ជាក់ថា គិត​មកដល់​ថ្ងៃ​អា​ទឹ​ត្យ​ទី​១៨​តុលា បាតុកម្ម​បាន​ឈានដល់​ថ្ងៃទី​៥​ហើយ ជាពិសេស​នៅលើ​ដងផ្លូវ​សំខាន់ៗ​ក្បែរ​ទីក្រុង​បាងកក ដោយ​ទាមទារ​ឲ្យ​លោក ប្រា​យុទ្ធ ចុះ​ចេញពី​តំណែង កាត់បន្ថយ​អំណាច​ព្រះរាជា រំលាយ​រដ្ឋធម្មនុញ្ញ និង​ការដោះលែង​សម​មិត្ត​របស់​ពួកគេ ដែល​ត្រូវ​ប៉ូលីស​ចាប់ខ្លួន​។​
​ទាក់ទង​ការចង់​ជួបចរចារ​នេះដែរ​មន្ត្រីជាន់ខ្ពស់​រដ្ឋា​ភិ​បាល​ថៃ លោក ជួន លី​ផៃ (Chuan Leekpai)ដែលធ្លាប់ធ្វើនាយករដ្ឋមន្ត្រីក្នុងបក្សប្រជាធិបតេយ្យ បានកំណត់​ពេលវេលា​មួយ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ ជួប​ជាមួយ​តំណាង​គណបក្សប្រឆាំង ដើម្បី​ពិភាក្សា​ពី​លទ្ធភាព​ដែល​រដ្ឋ​ស ភា​អាច​បើក​កិច្ច​ប្រ ជុំរក​ផ្លូវ​ដោះស្រាយបាន ដោយសារតែ​ការតវ៉ា​បាន​បន្ត​កើតឡើង ដល់ យប់​ថ្ងៃអាទិត្យ​ទី​១៨​តុលា​។​

​លោក​ឈួន បាន​និយាយថា ភាគី​ទាំងសងខាង បាន​ព្រមព្រៀង​ពិភាក្សាគ្នា​ដោយ លើក​ពីអ្វី​ដែល​នឹងត្រូវ​ដោះស្រាយ អំពី​ស្ថាន​ការ​នយោបាយ មុនពេល​កិច្ចប្រជុំសភា​នៅ​ថ្ងៃទី ១ ដើមខែ​ក្រោយ​។​​លោក​ឈួន​ថា​៖​គាត់​បានស្នើ​ទៅ​មន្ត្រីសភា​រួចហើយ ដើម្បី​ត្រៀម​រៀបចំ​ការជួបប្រជុំ តាម​ការអំពាវនាវ​ពី​គណបក្ស​ភឿ​ថៃ (Pheu Thai) បន្ទាប់ពី​មាន​បាតុកម្ម​តវ៉ា​។ ក្នុងនោះដែរ​ក៏មាន​តំណាងរាស្ត្រ​ប្រមាណ ៣ ទៅ ៤​រូប មកពី​គណបក្ស​ផ្សេង​ផងដែរ ក៏​ចូលរួម​ពិភាក្សា​អំពី​លទ្ធភាព ក្នុង​ការបើក​កិច្ចប្រជុំ​ពិសេស​មួយ ប៉ុន្តែ​មិនទាន់មាន​ក្រុម​ណាមួយ​ដាក់​ញ្ញត្តិ​មក​រដ្ឋាភិបាល​នៅឡើយ​។​

​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​មួយរូប​ទៀត គឺ​លោក (Somboon Uthaiwiankul) បាន​និយាយថា កិច្ចប្រជុំ​អាច​កើតឡើង​ទៅបាន ដោយសារតែ​ការស្វែងរក​ពី​គណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី ឬក៏​សមាជិក​ព្រឹទ្ធសភា​។ គណៈរដ្ឋមន្ត្រី​អាច​សុំឱ្យ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជ​ក្រិ​ត្យ ដើម្បី​កំណត់​ពេលវេលា​ប្រជុំ​ជាក់លាក់​។​
​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ គណបក្ស​ចម្រុះ​ធំៗ នៅក្នុង​សភា​បានចេញ​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក ពាក់ព័ន្ធ​នឹង​ការតវ៉ា ដោយ​ពួកគេ​ក៏​គាំទ្រ ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្នុងប្រទេស​។​
​

គណបក្ស​ភឿ​ថៃ​ក៏បាន​អំពាវនាវ​ឱ្យ​លុបចោល ក្រិត​ដាក់​បម្រាម​ក្នុង​គ្រាអាសន្ន​នៅក្នុង​ទីក្រុង​បាងកក និង​ដោះលែង​ក្រុមអ្នកតវ៉ា ប្រមាណ ៤០ នាក់ ដែល​ប៉ូលិស​បាន​ចាប់ខ្លួន​កន្លងមក រួមទាំង អតីត​នាយករដ្ឋមន្ត្រី​មកពី​គណបក្ស​ភឿ​ថៃ លោក ទ​ស្សពាន់ សឺ​រី​រ៉ា​ក់ (Tossaporn Serirak) ដែល​រង​ការ​ចោទថា​បំពាន​លើ​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​។​​សូម​ជំរាប​ថា នៅ​ម៉ោង ៣ រសៀល​ថ្ងៃអាទិត្យ​ម្សិលមិញ ក្រុមយុវជន បាន​បន្តធ្វើ​បាតុកម្ម​នៅក្នុង​ទីក្រុង​បាងកក​ដោយ​យក​វិមាន​ជ័យជម្នះ ធ្វើជា​ទីតាំង​តវ៉ា ដើម្បី​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​របស់លោក ប្រា​យុទ្ធ ចាន់​អ៊ូ​ចា ធ្វើ​កំណែ​ទម្រ​ង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ក្នុងប្រទេស​។​

សម្រាប់់​លោក​សមរង្ស៊ី​អ្នកនយោបាយ​ខ្មែរ​ដែល​ត្រូវបាន​រដ្ឋាភិបាល​លោក​ប្រា​យុទ្ធ​រាំងខ្ទប់​មិន​ឲ្យ​ចូល​ស្រុក​ខ្មែរ​វិញ​តាមរយៈ​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​៩​វិច្ឆិកា​ឆ្នាំ​២០១៩​កាលពី​ថ្ងៃអាទិត្យ​ទី​១៨​តុលា​បាន​បង្ហោះ​សារ​និ​ត​រូបភាព​លើក​ម្រាមដៃ​២​បង្ហាញ​ពី​ការគាំទ្រ​ប្រជាពលរដ្ឋ​ថៃ​ដែល​ធ្វើបាតុកម្ម​ទាមទារ​ប្រជាធិបតេយ្យ​ផងដែរ​៕a brayut demo3 a brayut demo1 a brayut demo4 a brayut demoa 

​