» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10198 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700369 នាក់

មន្ត្រីនគរបាល​អន្តោប្រវេសន៍​ម្នាក់​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​អស់​រយ​:​ពេល​ជាង​៣​ឆ្នាំ ទទួលបាន​លោក ស្រេង ធា​រី នាយប៉ុស្តិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជួយឧបត្ថម្ភ​ថវិកា​


​ខេត្ត​ឧ​ត្ត​រ​មានជ័យ​: នៅ​ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២៤ នេះ លោក​វរសេនីយ៍ឯក សុ​ត សា​នេ​ត មន្ត្រី​នគរបាលជាតិ បំរើ​ការងារ​នៅក្នុង​អង្គភាព នគរបាល​អន្តោប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ស្ថិតក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​យូរ​មកហើយ ។a police ill

ប៉ុន្តែ​ដោយសារ​រូបលោក​មាន​ជម្ងឺលើសឈាម​ប្រចាំកាយ បាន​ដើរ​ដួល ក្នុងពេល​ចុះ​បំពេញការងារ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ បណ្តាលអោយ​ដាច់​សរសៃ​ឈាម​ខួរក្បាល​រងគ្រោះថ្នាក់​ធ្ងន់ ត្រូវបាន​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ហើយ​ក្រោយមក ក៏​សំរាក​ព្យាបាល​នៅផ្ទះ​អស់​រយ​: ពេល​ជាង​៣​ឆ្នាំ​ហើយ ។ ការ​សំរាក​ព្យាបាល​នៅផ្ទះ​យូរពេក រូបលោក​នឹក​មិត្តភក្តិ និង​កន្លែងធ្វើការ​ងារ​ជាមួយគ្នា ទើប នៅ​ព្រឹក​ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៤​នេះ លោក​បានអោយ គេ​ដឹក​តាម​រថយន្ត មកលេង​និង បាន​ជួប​មិត្តភក្តិ​រួមការ​ងារ​ជាមួយ គ្នា​កាលពី​លោក​នៅ​មិនទាន់មាន គ្រោះថ្នាក់ ដោយ​សេចក្តី​នឹក រលឹក និង​បាន​សាកសួរ​សុខទុក្ខ គ្នា​ទៅវិញទៅមក ដោយ​ទឹកចិត្ត សោមនស្ស​រីករាយ គោរព​រាប់អាន​ស្រលាញ់គ្នា​ដូច​បងប្អូន ។

ក្នុងឱកាស​នោះដែរ លោក​វរ​:​សេនីយ៍​ឯក ស្រេង ធា​រី នាយ ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍ ច្រកទ្វារព្រំដែន​អន្តរជាតិ អូរ​ស្មាច់ ព្រមទាំង​មន្ត្រីក្រោមឱវាទ​បានទទួល​រាក់ទាក់ ចំពោះ​លោក សុ​ត មេ​ត ប្រកបដោយ​ការគោរព​ស្រលាញ់​រាប់អាន និង​យកចិត្តទុកដាក់​បំផុត ។ លោក វរ​:​សេនីយ៍​ឯក ស្រេង ធា​រី បាន មានប្រសាសន៍ថា​: ក្នុងនាម​ជា​ប្រធាន​អង្គភាព និង ក្នុងនាម​លោក​ផ្ទាល់ ក៏ដូចជា​មន្ត្រី​ក្រោម ឱវាទ​ទាំងអស់​នៅតែ​គោរព​ស្រលាញ់​រាប់អាន នឹករលឹក​រូបលោក ( សុ​ត សា​នេ​ត ) ជានិច្ច មិនបាន​បំភ្លេច​រូបលោក​ម្តងណា​ទេ ដូច្នេះ​សូម​លោក ខិតខំ មើលថែ​ខ្លួន​អោយ​ឆាប់​បានជា​សះស្បើយ​ហើយ​អាច​បន្តម​កបំ​ការងារ​ឡើងវិញ ខណ​: នោះដែរ​លោក ស្រេង ធា​រី ក៏បាន​ជួយឧបត្ថម្ភ ថវិកា​មួយចំនួន​ដល់ដៃ​លោក សុ​ត សា​នេ​ត ផងដែរ​ទុក​សំរាប់​យកទៅ​ដោះ ស្រាយ​ជីវភាព​ក្នុង​គ្រួសារ​បន្ថែម​ពីលើ​ប្រាក់​បៀរ​វត្ស​របស់លោក ។ ជា​កិច្ច​តបស្នង លោក សុ​ត សា​នេ​ត ក៏បាន​អរគុណ​ដល់​បងប្អូន មិត្តភក្តិ​រួមការ​ងារ និង​គោរព​ជូនពរ ចំពោះ​លោក​វរ​:​សេនីយ៍​ឯក ស្រេង ធា​រី នាយប៉ុស្តិ៍​អន្តោ ប្រវេសន៍​ច្រក​អូរ​ស្មាច់ អោយ​ជួប តែ​សេចក្តីសុខ​ចំរើន និង ជោគ ជ័យ​ជានិច្ច​ផង ៕ ដោយ : ពិ​ទូ​a police ill1 

​