» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1247 នាក់

ម្សិលមិញ 6359 នាក់

សរុប 14087880 នាក់

ព្រះមហាក្សត្រ​ស​សើរ​សម្តេច​តេ​ជោ​និង​ឧទ្ទិស​រុក្ខទិវា​ជាការ​នាំគ្នា​ដាំ​និង​ការពារ​ដើមឈើ​និង​សត្វព្រៃ​


​បាត់ដំបង​៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងឱកាស​ដែល​ព្រះអង្គ​សព្វព្រះរាជហឫទ័យ​យាង​ជា​ព្រះរាជាធិបតី​ប្រារព្ធ​ព្រះរាជ​ពិធី «​រុក្ខទិវា ៩ កក្កដា​» ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​នៅ​ភូមិ​សំបួរមាស ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង​ព្រះអង្គ​បាន​កោតសរសើរ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស​ប្រកបដោយ​ភាព​ឆ្លាត​វៃ ធ្វើឱ្យ​កម្ពុជា​ទទួលជោគជ័យ​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។ «​ខ្ញុំព្រះករុណា ខ្ញុំ ពិត​ជាមាន​សេចក្តី​រីករាយ និង​សូម​កោតសរសើរ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តាំងពី​ប្រទេស​កម្ពុជា​យើង​ទទួលរង​នូវ​បរិបទ​ជំងឺ​កូ​វីដ​-១៩ បាន​ដឹកនាំ​ដ៏​វៃឆ្លាត​ប៉ិនប្រសប់ និង​គ្រប់គ្រង​ដោះស្រាយបាន​នូវ​ជ័យជម្នះ​យ៉ាង​ត្រចះត្រចង់​ក្នុងការ​ប្រយុទ្ធ​ទប់ទល់​ដោយ​ជោគជ័យ​ប្រឆាំង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ នៅក្នុង​សង្គមជាតិ​កម្ពុ​ជា​»​។​a king tree6 

​ព្រះមហាក្សត្រ​មាន​ព្រះបន្ទូល​បន្តថា «​អាស្រ័យ​ដោយ​ជ័យជម្នះ​ដ៏​ប្រសើរ​នេះ រាល់​សកម្មភាព​នៃ​សង្គម​បាន​ងើប ឡើងវិញ ហើយ​បាន​ចាប់ដំណើរការ​ការងារ​ជា​បណ្តើរៗ​លើ​គ្រប់​វិស័យ ។ ជាពិសេស​នៅពេលនេះ យើង​បាន​ប្រារព្ធ​ពិធី រុក្ខទិវា ឡើងវិញ បន្ទាប់ពី​អាក់ខាន​អស់​រយៈពេល​ពីរ​ឆ្នាំ​កន្លងទៅ​» ។​ជាមួយបន្ទូលថ្លែងអំណរគុណ​ព្រះមហាក្សត្រ​ព្រះអង្គ​បាន​ឧ​ទ្ទឹ​ស​ព្រះរាជ​ពិធី «​រុក្ខទិវា​»​សម្រាប់​ប្រជាពលរដ្ឋ​រួមគ្នា​ដាំ​ដើមឈើ​ការពារ​ព្រៃឈើ​និង​សត្វព្រៃ​ផងដែរ​។​

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​បញ្ញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្នុង​ខេត្តបាត់ដំបង​ផងដែរ​បាន​ចូលរួម​ក្នុង​ព្រះ​រាជពិធី «​រុក្ខទិវា​»​នៅ​ស្រុក​បាណន់​ក្រោម​ព្រះរាជធិបតី​ព្រះមហាក្សត្រ​ផងដែរ​។​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ការ​ប្រារព្ធ​ពិធី «​រុក្ខទិវា​» ឆ្នាំ​២០២២​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ និង​អាជ្ញាធរខេត្ត​បាត់ដំបង ដោយបាន​ជ្រើស​រើសយក​ទីតាំង​ប្រារព្ធ​ពិធី​នៅ​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​នៅ​ភូមិ​សំបួរមាស ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង​។

​ស្ថានីយ​ដាំ​កូនឈើ​នេះ ត្រូវបាន​បង្កើតឡើង​តាមរយៈ​ប្រកាស​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លេខ​២៦៧ ប្រក​.​កសក ចុះ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៧ ក្នុង​គោលបំណង​ដាំ​ស្តារ​ព្រៃឈើ​ឡើងវិញ អភិវឌ្ឍន៍​ជីវៈចម្រុះ រួមចំណែក​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​លើ​ភពផែនដី ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ និង​ទ្រទ្រង់​សកម្មភាព​ផ្សេងៗ​ជាច្រើន​ទៀត សម្រាប់​ផលប្រយោជន៍​របស់​ប្រជា​សហគមន៍​។​
​ផ្ទៃដី​ប្រារព្ធ «​រុក្ខទិវា​» នាពេលនេះ មាន​ទំហំ ១០​ហិកតា នៃ​ផ្ទៃដី​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​សំបួរមាស​ទំហំ ២៦.១៣​ហិកតា ហើយ​កូនឈើ​ដែល​ត្រូវ​យកមក​ដាំ​មាន​ដើម​ធ្នង់ ច្រេស គីនីន គ្រញូង ឈើទាល និង​ម៉ៃសាក់ សរុប​ទាំងអស់​ចំនួន ១៣,៩៤០​ដើម និង​បាន​ត្រៀម​កូនឈើ​សម្រាប់​ដាំ​ជួស​មួយចំនួនទៀត​។​

«​រុក្ខទិវា​» ជា​ទិវា​មួយ​ដែល​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង ដើម្បី​ជំរុញ​ចលនា​ដាំ​ដុះ​ឡើងវិញ​នូវ​កូនឈើ និង​បំផុសស្មារតី​ស្រឡាញ់​ព្រៃឈើ ធនធានធម្មជាតិ​ក្នុងសង្គម ឈានទៅ​ការចូលរួម​ថែរក្សា ការពារ និង​បញ្ចប់​ការកាប់បំផ្លាញ​ព្រៃឈើ និង​ធនធានធម្មជាតិ ត្រូវបាន​បង្កើតឡើង​តាម​ព្រះរាជក្រឹត្យ​លេខ​៧៣៨ នស​.​រកត ចុះ​ថ្ងៃទី​០៨ ខែ​សីះ​ា ឆ្នាំ​១៩៥២ ក្រោម​ព្រះរាជ​ត​ម្រេះ​របស់​សម្តេច នរោត្តម សីហនុ ព្រះវររាជបិតា ព្រះ​បរម​រតន​កោដ្ឋ និង​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​។​​ទិវា​នេះ ត្រូវបាន​ខកខាន​ក្នុងការ​ប្រារព្ធ​បន្ទាប់ពី​ប្រទេស​កម្ពុជា បាន​ជួប​នូវ​វិបត្តិ​នយោបាយ និង​សង្គ្រាម ក្រោយ​ថ្ងៃ​រដ្ឋប្រហារ ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០​។ រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​បង្កើតឡើង​វិញ​នូវ «​រុក្ខទិវា​» តាម​សេចក្តីសម្រេច​លេខ​០៨ ស​.​ស​.​រ ចុះ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​១៩៩០ របស់​ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែល​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​០៩ ខែកក្កដា ហើយ​ច្បាប់​ស្តីពី​ព្រៃឈើ​ឆ្នាំ​២០០២ បានកំណត់​ទិវា​ពលកម្ម​ដាំ​ដើមឈើ​ជា​ប្រពៃណីជាតិ ហៅ «​រុក្ខទិវា​» នេះ​នៅ​ថ្ងៃទី​០៩ ខែកក្កដា ជា​រៀងរាល់ឆ្នាំ​។​a king tree3 a king tree4 a king tree5