» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7986 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698157 នាក់

អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ណែនាំ​មន្ទីរ​ព័ត៌មាន​ត្រូវ​សហការ​សម្របសម្រួល​ជាមួយ​អ្នកសារព័ត៌មាន​ទាំងអស់​ឱ្យបាន​ល្អ ពិសេស​ត្រូវ​ពង្រឹង​លើ​ការងារ​ការផ្សព្វផ្សាយ​ព័ត៌មាន​


​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖​ឯកឧត្តម មាន ចាន់​យ៉ា​ដា អភិបាល ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ថ្លែង​ណែនាំ​ដល់​មន្ទីរ​ព័ត៌មាន​ខេត្ត ត្រូវ​គ្រប់គ្រង​សម្របសម្រួល សហការ​ជាមួយ​អ្នក​សារ​ព័​ត៍​មាន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ដែល​ចុះមក​ប្រតិបត្តិការ បំពេញ ការងារ​យក​ព័ត៌មាន​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឱ្យបាន​ល្អ ពិសេស​ត្រូវ​ពង្រឹង​លើ​ការងារ​ផ្សព្វផ្សាយ​ព័​ត៍​មាន​។​a udor 

​ការ​ថ្លែង​បែបនេះ របស់លោក​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​មន្ទីរ​ព័​ត៍​មាន​ខេត្ត និង​អ្នក​សារ​ព័​ត៍​មាន​ប្រចាំខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៥ នេះ ។ ឯកឧត្តម មាន ចាន់​យ៉ា​ដា បាន​ថ្លែងថា​៖ វិស័យ​ព័ត៌មាន​ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍ​សហគមន៍ អភិវឌ្ឍន៍​ខេត្ត ក៏ដូចជា​សង្គមជាតិ​ទាំងមូល ហើយ​ព័ត៌មាន គឺជា​ឆ្មាំ​ដ៏​ល្អ ដ៏​ស្មោះត្រង់​ជាមួយនឹង​សង្គម បង្ហាញ​ពី​គ្រប់​ជ្រុងជ្រោយ និង​ផ្សាយ​នូវ​អ្វី​ដែលជា​ពុទ្ធិ​ជា​ចំណេះដឹង ហើយ​យក​អ្វី​ដែលជា​ភាពខ្វះ​ចន្លោះ​របស់​សង្គម ដើម្បី​ដាស់ តឿន និង​ធ្វើការ​កែតម្រូវ ។

ឯកឧត្តម​អភិបាលខេត្ត​ឧ​ត្ត​រ មានជ័យ បាន​ថ្លែងបន្តថា​៖​បច្ចុប្បន្ននេះ​វិស័យ​ព័ត៌មាន កាន់តែ​វិវឌ្ឍន៍​ទៅ​មុខជា​លំដាប់ ទាំង​ប្រព័ន្ធ​ឌីជីថល បណ្ដាញ​សង្គម ហើយ​ឈានទៅដល់​បញ្ញា​សុ​ប្ប​និម្មិត AI ផងដែរ ដែល​ត្រូវ​រត់​ឲ្យ​ទាន់សភាពការណ៍​សកល ដែល​តែងតែ​មានការ​វិវឌ្ឍន៍​ឥតឈប់ឈរ ។ ឯកឧត្តម​ក៏បាន​ថ្លែង​កោតសរសើរ​ដល់​ថ្នាក់​ដឹក នាំ មន្ដ្រីរាជការ​ទាំងអស់​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត ដែល​បាន​ខិតខំ​ធ្វើ​កិច្ចការ​នេះ​ដោយ​ទទួលបាន​នូវ​លទ្ធផល​ដ៏​ល្អប្រសើរ ដែល​ក្នុងនោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​បាន​កើតឡើង ការធ្វើ​ប្រតិកម្ម​រហ័ស ការ​បន្សាប​នូវ​ព័ត៌មាន​លាប​ពណ៌ និង​ឆ្លើយ តប​ទៅនឹង​បញ្ហា​ដែល​កើតមានឡើង​មិន​ប្រក្រតី ជាពិសេស​ការផ្សព្វផ្សាយ​ពី​សមិទ្ធផល​រីកចម្រើន​របស់​ខេត្ត​ជាដើម ។​

​ឯកឧត្តម មាន ចាន់​យ៉ា​ដា បាន​ណែនាំ​ទៅដល់​មន្ទីរ​ព័ត៌មាន​ខេត្ត ត្រូវខិតខំ​បន្ថែមទៀត​ទៅលើ​អ្វីដែល​បាន​ខិតខំ​រួចមកហើយ ក្នុង​ការងារ​ផ្សព្វផ្សាយ​នូវ​សមិទ្ធផល​ដែល​ខេត្ត ក្រុង​- ស្រុក សហគមន៍ និង​មន្ទីរ​-​អង្គភាព សម្រេចបាន និង​ត្រូវ​ខិត ខំ​កែលម្អ​នូវ​ចំណុច​ខ្វះខាត ពង្រឹង​ការផ្សព្វផ្សាយ​ព័​ត៍​មាន និង​អភិវឌ្ឍន៍​សមត្ថភាពរ​បស់​ខ្លួន​បន្ថែមទៀត ដោយ​ដើរ​ឲ្យ​ទាន់​សង្គម ឲ្យ​ទាន់​ប្រព័ន្ធ​ឌីជីថល ព័ត៌មាន​ដែល​ផ្សព្វផ្សាយ ត្រូវជា​ព័ត៌មាន​ទាន់​ហេតុការណ៍ លឿន ពិតប្រាកដ​ដែល​ធ្វើ​ឲ្យ​មហា ជន​ជឿ​ទុកចិត្តបាន ។ ជាមួយគ្នានេះ​ត្រូវ​សហការ​ជាមួយ​អ្នក​សារ​ព័​ត៍​មាន​ទាំង​ក្នុង​ខេត្ត និង​បងប្អូន​អ្នក​សារ​ព័​ត៍​មាន​ដែល​មក​ក្រៅ​ខេត្ត​ឱ្យបាន​ល្អ ពិសេស​ក្តាប់​ព័​ត៍​មាន​ដែល​កើតមាន​ក្នុង​ខេត្ត​ឱ្យបាន ត្រូវ​ធ្វើជា​សេនាធិការ​របស់​រដ្ឋបាល​ខេត្ត រាល់​ការផ្សព្វផ្សាយ​ព័​ត៍​មាន លោក​អភិបាលខេត្ត​ក៏បាន​ណែនាំ​ដល់​បងប្អូន​អ្នក​សារ​ព័​ត៍​មាន​យើង​ទាំងអស់ ត្រូវ​សិក្សា​ឆ្វេងយល់​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​មុននឹង​ចេញ ផ្សាយ ចៀសវាង​ផ្សាយ​ហើយ​មានការ​កែតម្រូវ​ជា​ក្រោយ ៕a udor1 a udor2 a udor3 

​