» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8548 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698719 នាក់

សកម្មជន​ប្រកាស​ចូល​គុក​ជាមួយ​លោក​សមរង្ស៊ី​បើ​ចាញ់ល្បែង​ភ្នាល់​


​ភ្នំពេញ​៖​សកម្មជន​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​ចាប់ផ្ដើម​បង្ហាញ​ការប្ដេជ្ញាចិត្ត ដើរចូល​គុក​កំដរ​លោក សម រង្ស៊ី ប្រសិនបើ​អតីត​ប្រធាន​គណបក្សប្រឆាំង​នេះ ចាញ់​ក្នុងការ​ភ្នាល់​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែនរ​ណី​លោក កឹម សុខា​។cnrp mo nhai

ល្បែង​នយោបាយ​ភ្នាល់​គ្នា​រវាង​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើ​ករណី​នៃ​ការដោះលែង​ឬ​មិន​ដោះលែង លោក កឹម សុខា​នេះ គឺមាន​រយៈពេល​ជិត​បួន​ខែ​។ ទុន​ដាក់​ភ្នាល់​សម្ដេច ហ៊ុន សែន គឺ​នឹង​ចុះចេញ​ពី​ដំ​ណែ​ជា​នាយករដ្ឋមន្ត្រី ចំណែកឯ​លោក សម រង្ស៊ី គឺ​នឹង​ដើរ​ចូលមក​កម្ពុជា​ដើម្បីឱ្យ​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​លោក​យកទៅ​ឃុំ​ក្នុង​ពន្ធនាគារ បើ​ភាគី​ណាមួយ​ចាញ់​នៅក្នុង​ល្បែងភ្នាល់​នេះ​។​

​ល្បែង​មួយ​នេះ​លោក​សមរង្ស៊ី​ជា​អ្នក​បបួល​សម្ដេច​ហ៊ុនសែន​មុន​។ លោក​សមរង្ស៊ី​សន្យា​ថាបើ​លោក​កឹម​សុខា​ត្រូវបាន​ដោះលែង​នៅពេល​យ៉ាងយូរ​គឺ​ត្រឹម​ថ្ងៃទី​៣ មិនា ២០១៩ គឺ លោក​ជា​អ្នកឈ្នះ​ក្នុងការ​ភ្នាល់​នេះ​។​តែបើ​សិន លោក​កឹម​សុខា​មិន​ត្រូវបាន​ដោះលែង​គឺ​លោក​គឺជា​អ្នកចាញ់ ។​

​លោក សម រង្ស៊ី អះអាងថា​នេះ ជា​យុទ្ធសាស្ត្រ​របស់លោក ព្រោះ​បើ​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​ចូលរួម​លេងល្បែង​ភ្នាល់​នេះ​គឺ​ចង់ ប្រាប់ថា​តុលាការ​នៅ​ប្រទេស​កម្ពុជា ជា​តុលា​ការមិន​ឯករាជ្យ ជា​ឧ​បក​ណ៍​យោ​បាយ​។​ប៉ុន្តែ​អ្នកគាំទ្រ​សម្តេច​ហ៊ុនសែន​បាន​ហៅថា​ជាល្បែង​គ្មាន​គុណ​ធ​ម៍​។​

​ទោះបីជា​មានការ​ថ្កោលទោស លោក សម រង្ស៊ី ពី​បណ្ដា​គណបក្សកាន់អំណាច រួមទាំង​អ្នកគាំទ្រ លោក កឹម សុខា ក្តី ក៏មាន​អ្នក​ស្មោះស្ម័គ្រ​ជាមួយ​លោក សម រង្ស៊ី​ខ្លះ ហ៊ាន​លះបង់​សិទ្ធិសេរីភាព​របស់ខ្លួន ដើម្បី​ចូលដេក​គុក​ជាមួយ​លោក សម រង្ស៊ី​ដែរ​បើ​ចាញ់​។​

​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្សេ​ត អតីត​ចៅសង្កាត់​អូ​ចារ សកម្មជន​គណបក្សប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព បានបង្ហាញ​ជំហរ​តាមរយៈ​វីដេអូ​នៅលើ​គណនី​ហ្វេ​ស​បុក​របស់ខ្លួន​ថា ខ្លួន​នឹងចូលរួម​ចូល​គុក ជាមួយ​លោក សម រង្ស៊ី​។ «​ហើយ​បើ​លោក​ប្រធាន សម រង្ស៊ី ចូលមក ភ្នាល់​ចាញ់ ដើរចូល​គុក រ៉ូ​ហ្សេ​ត ក៏​សុំចូល​រួមជាមួយ​លោក​ប្រធាន​ផងដែរ​។ ហើយ​ខ្ញុំ​នឹង​ជម្រាប​ម្ដាយ​របស់ខ្ញុំ ពីព្រោះ​យើង​ត្រូវ​ដឹងគុណ​អ្នក​ដែល​ហ៊ាន​លះបង់ ដើម្បី​ជា​មាតុភូមិ​ខ្លាច​អី​អ៊ំ​ពូ​មីង ព្រោះ​គាត់​សុខចិត្ត​លះបង់​សេរីភាព​ផ្ទាលខ្លួន ជីវិត​របស់ខ្លួន​ដើម្បី​ជីវិត​មួយ​នគរ ហេតុ​អី​ខ្ញុំ​រ៉ូ​ហ្សិត​លះបង់​ដើម្បី​អ្នកស្នេហាជាតិ​ម្នាក់​មិនបាន​»​។​
​

ហ្វេ​សបុ​កមួយ​ឈ្មោះថា Bongrithsmart Rithsmart Bong បាន​សរសេរ​លើ​ទំព័រ ថា «​បើ​លោក​ប្រធាន​ចាញ់ល្បែង​ភ្នាល់​សេរីភាព​ផ្ទាល់ខ្លួន​នេះ ហើយ​លោក​ត្រូវ​ចូល​គុក ខ្ញុំ​ក៏ត្រូវ​សុំ​ខ្លួន​ទៅជា​មួយ​លោក​ដែរ​ហើយ​បាទ​»​។​​ហ្វេ​ស​បុក​មួយទៀត​ដែលមាន​ឈ្មោះថា Sou Venir បាន​ចូល ខ​មិន​ថា​៖ «​ខ្ញុំ​ក៏​ទៅ​ដែរ​! តើ​សម្ដេច​ហ៊ុនសែន មាន​គុក​ដាក់​ពួកយើង​អត់​ទេ​»?

​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក គង់ សុភា ក៏​ប្រកាសថា​នឹងចូលរួម​កំដរ​លោក សម រង្ស៊ី​នៅក្នុង​គុក​ផងដែរ​៖​បើ​លោក​ប្រធាន សម រង្ស៊ី ចាញ់​ក្នុងការ​ភ្នាល់​នេះ ហើយ​ត្រូវ​ដើរចូល​គុក ខ្ញុំ​ក៌​ស្ម័គ្រចិត្ត​ដើ​ចូល​គុក​កំដរ​លោក​ប្រធាន សម រង្ស៊ី​ដែរ ហើយ​ខ្ញុំ​ជឿជាក់ថា​កូនចៅ​លោក​ប្រធាន​ក៌​ព្រម​លះបង់​ដូចគ្នា​។ ព្រោះ​ការ​ភ្នាល់​នេះ​គឺ​ដើម្បី​សេរីភាព​ខ្មែរ​ទាំងមូល​។​(​វិទ្យុ​សម្លេង​ស្ត្រី​)a kem sieng sok1 cnrp rozet1 

​