» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4650 នាក់

ម្សិលមិញ 5544 នាក់

សរុប 13945747 នាក់

ខ្មែរ​និង​បរ​ទេស​ប្រតិកម្ម​ករណី​យ៍​កាត់ទោស​និង​ចាប់ខ្លួន​ខ្មែរ​អាមេរិកាំង​ក​ញ្ញ​សេង​ធា​រី​

 

​ភ្នំពេញ​៖​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសរសេរថា​៖ «​ដូច​បាន​និយាយ​ពីមុន​អញ្ចឹង ! គ្រាន់តែ​តុលាការ​កម្ពុជា​កាត់ទោស​កូនជឹង​គេ​ភ្លាម លោក​ច្រមុះ​ស្រួច អង្គការ​ច្រមុះ​ស្រួច និង អង្គការ​សុ​ី​លុយ​ពី​ច្រមុះ​ស្រួច ស្រែក​ខ្ទរខ្ទារ​ពី​រឿង​«​សេរីភាព​នៃ​ការបញ្ចេញមតិ​»​។ តែ​ពួកគាត់​ធ្វើ​មិនដឹង​ពី​សំនួរ​ដែល​ខ្ញុំ​សួរ​កាលពី​ជាង ៩០ ថ្ងៃមុន ដែលថា «​ហេតុ​អី​»​គាត់​បិទ Russia Today, Sputnik និង ដាក់​សារ​ព្រមាន​លើ​រាល់​ការផ្សាយ​នានា​របស់​រុ​ស្សុ​ី ចាប់តាំងពី​មាន​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន មក​?»​។​a seng theary1 

​សម្រាប់​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា ការប្រឆាំង​ការវាយលុក​របស់​រុស្ស៊ី​ទៅលើ​អ៊ុយ​ក្រែ​ន គឺ​ឈរលើ​គោលការណ៍​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​លើក​ហើយ គឺ​កម្ពុជា​ប្រឆាំង​រាល់​ការ​គំរាម​ប្រើ​កម្លាំង និង​ការប្រើ​កម្លាំង​ក្នុង​រាល់​ដំណោះស្រាយ​រវាង​ប្រទេសមួយ​និង​ប្រទេសមួយ​។ ប៉ុន្តែ លោក​ខៀវ កាញារីទ្ធ បាន​ចោទសួរ​ចង់ដឹងថា តើ​ពួកគាត់​(​អាមេរិក និង​អឺរ៉ុប​) ប្រើ​ជញ្ជីង​តែមួយ​ក្នុង​រឿង​«​សេរីភាព​នៃ​ការបញ្ចេញមតិ​»​នេះ ឬ យ៉ាងណា​?

​ប្រតិកម្ម​ពី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នេះ គឺ​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ បាន​កាត់ទោស​កញ្ញា សេង ធា​រី ដាក់ពន្ធនាគារ ៦​ឆ្នាំ និង​បង្គាប់​ឲ្យ​នគរបាល​ចាប់ខ្លួន​ជនជាប់ចោទ​យកទៅដាក់​គុក​ភ្លាមៗ​តែម្តង​។ ជាមួយគ្នា​ក្រមុំចាស់​សេង​ធា​រី​អតីត​ថ្នាក់ដឹកនាំ និង​សកម្មជន​មួយចំនួនទៀត​នៃ​អតីត​គណបក្សប្រឆាំង ក៏ត្រូវ​បានប្រកាស​សាលក្រម​ផ្ដន្ទាទោស​ដូចគ្នា​ដែរ​។ ការផ្ដន្ទាទោស​ខាងលើនេះ ក្រោម​ការចោទប្រកាន់​ពីបទ រួមគំនិត​ក្បត់ និង​ញុះញង់ បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម តាមរយៈ​ផែនការ ៩ វិច្ឆិកា របស់លោក សម រង្ស៊ី ដែលជា​ទណ្ឌិត​រត់គេច​ខ្លួន​នៅក្រៅ​ប្រទេស​។​
​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួនទៀត បាន​បញ្ចេញ​ប្រតិកម្ម ដោយ​សម្តែង​ការព្រួយបារម្ភ​ជាថ្មី និង​ជា​ទម្លាប់​របស់​ពួកគេ​អំពី​សេរីភាព​នៃ​ការបញ្ចេញមតិ និង​បានទាមទារ​ឲ្យ​ដោះលែង​កញ្ញា សេង ធា​រី និង​អ្នក​ផ្សេងទៀត​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។​


​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា បានប្រកាស​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២​នេះ ដោយ​អំពាវនាវ​ឱ្យមាន​ការគោរព​សេរីភាព​នៃ​ការបញ្ចេញមតិ​និង​ការប្រមូលផ្តុំ​ដោយ​សន្តិវិធី ក្រោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានប្រកាស​សាលក្រម​លើ​សមាជិក​បក្សប្រឆាំង ថា​មានទោស​ពីបទ «​ញុះញង់​» និង «​រួមគំនិត​ក្បត់​» កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ កន្លងទៅនេះ​។​
​ស្ថានទូត​អាល្លឺម៉ង់​បញ្ជាក់ថា​៖ «​នៅ​ថ្ងៃ​អង្គារ ទី​១៤ ខែមិថុនា ឆ្នាំ​២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ​បានប្រកាស​សាលក្រម​លើ​សមាជិក​បក្សប្រឆាំង​ថា​មានទោស​ពីបទ “​ញុះញង់ និង​រួមគំនិត​ក្បត់​”​។ អាល្លឺម៉ង់​អំពាវនាវ​ឱ្យមាន​ការគោរព​សេរីភាព​នៃ​ការបញ្ចេញមតិ និង​ការប្រមូលផ្តុំ​ដោយ​សន្តិវិធី​»​។​

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​ចាត់ទុក​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​អ្នកនយោបាយ​ប្រឆាំង និង​កញ្ញា សេង ធា​រី ដែលមាន​សញ្ជាតិ​អាមេរិកាំង ព្រមទាំង​ជា​អ្នកច្បាប់ និង​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ថា​ជាការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើ​អ្នកនយោបាយ និង​ក្រុមមនុស្ស​ដែល​ប្រឆាំងនឹង​លោក​។​​ចំណែក អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អះអាងថា ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​នូវ​ការកាត់ទោស​ទ្រង់ទ្រាយ​ធំ​នេះ ដើម្បី​ធានា​ការកាត់ក្ដី​ប្រព្រឹត្ត​ទៅដោយ​យុត្តិធម៌​និង​ស្របតាម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​។​

​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ចាត់ទុក​សាលក្រម​កាត់ទោស​កញ្ញា សេង ធា​រី និង​ក្រុម​បក្សប្រឆាំង​ផ្សេងទៀត ជា​រឿង​អយុត្តិធម៌​។ ការប្រកាស​នេះ ធ្វើឡើង​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២​នេះ​។​​ស្ថានទូត​បញ្ជាក់ថា សេរីភាព​ក្នុងការ​បញ្ចេញមតិ ការ​ចងក្រង​គ្នា​ជា​ក្រុម និង​ការអត់ឱន​ចំពោះ​ទស្សនៈ​ផ្ទុយ គឺជា​ផ្នែក​ដ៏​សំខាន់បំផុត​នៃ​លទ្ធិប្រជាធិបតេយ្យ​។ សហរដ្ឋអាមេរិក ស្នើឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​កញ្ញា សេង ធា​រី ហើយ​និង​សកម្មជន​សិទ្ធិមនុស្ស​ដទៃទៀត​ពី​សាលក្រម​ដ៏​អយុត្តិធម៌​នេះ​។​

​សម្រាប់​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និង​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា​វិញ បាន​ឆ្លើយតប​ទៅវិញ​ថា ការសម្រេច​របស់​តុលាការ​ផ្ដន្ទាទោស​កញ្ញា សេង ធា​រី និង​សកម្មជន​អតីត​គណបក្សប្រឆាំង​មួយចំនួនទៀត​នោះ គឺជា​ការអនុវត្ត​នីតិ​វិធី​ច្បាប់​របស់​កម្ពុជា ដែលជា​រដ្ឋ​អធិបតេយ្យ ហើយ​អ្នក​មិន​សុខចិត្ត ឬ​ចង់​ជួយ​ជនជាប់ចោទ​ទាំងនោះ អាច​ចូលរួម​ដំណើរការ​នីតិវិធី​របស់​តុលាការ​បាន​។​