» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10479 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700650 នាក់

សម្តេចតេជោ ហ៊ុន សែនប្រកាសថាសម្តេចមានការទទួលខុសត្រូវរក្សានូវភាពស្អាតស្អំរបស់លោកថាក់ស៊ីន

 

 ភ្នំពេញ៖ បន្ទាប់ពីបានស្ងប់ស្ងាត់មួយរយៈទាក់ទងនិងត្រកូលថាក់ស៊ីនដែលជាឈ្នួនមួយនាំទៅរកការផ្ទុះសង្គ្រាមថ្ងៃ២៤កក្កដានៅថ្ងៃទី១៥កញ្ញានេះតាមរយៈហ្វេសប៊ុកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភាបានសសេរថា៖ «ខ្ញុំទើបឃើញសារព័ត៌មានចុះផ្សាយថា ឯកឧត្តម ថាក់ ស៊ីន មានទ្រព្យសម្បត្តិនៅកម្ពុជា និងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះ។ ទោះខ្ញុំ និងឯកឧត្តម ថាក់ ស៊ីន មានបញ្ហាជាមួយគ្នាក៏ដោយ ក៏ខ្ញុំត្រូវមានការទទួលខុសត្រូវរក្សានូវភាពស្អាតស្អំរបស់ ឯកឧត្តម ថាក់ ស៊ីន ផងដែរ។a hun thaksin 

មិនថា ឯកឧត្តម ថាក់ ស៊ីន ឬលោកជំទាវ យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៊ីណាមួយនៅកម្ពុជានោះទេ។ ពេលឯកឧត្តម ថាក់ ស៊ីន ឬ យ៉ីង ឡាក់ មកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់បង្ហាញថា ថាក់ ស៊ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ។ខ្ញុំគួរបញ្ជាក់បន្ថែមថា ឯកឧត្តម ថាក់ ស៊ីន និងខ្ញុំមិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គល ឬគ្រួសារនោះទេ។

ប្រសិនព័ត៌មានបែបនេះចេញពីកម្ពុជា ខ្ញុំស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ដែលជាតិសាសន៍របស់យើងត្រូវរក្សានូវភាពថ្លៃថ្នូរមិនកុហក ភូតភរមួលបង្កាច់ប្រឌិតរឿងខុសការពិត។ ប្រសិនបើរឿងនេះចេញពីប្រទេសថៃ ត្រូវទុកឲ្យអាជ្ញាធរថៃដោះស្រាយ».។

សូមបញ្ជាក់ថាថ្មីតាមបណ្តាញសង្គមបានលេចឡើងនូវពត៍មានស្តីការឆបោកមួយដែលលោកថាក់ស៊ីនធ្វើមកលើអតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោហ៊ុនសែនទៀបបានបង្កើតឲ្យមានរឿងជាមួយគ្នា។បន្ទាប់ពីរឿងនេះវាក៏លេចនៅពត៍័មានថាសម្តេចតេជោនឹងរឹបអូសទ្រព្យសម្បតិ្តលោកថាក់ស៊ីនដែលបោះទុនរកស៊ីនៅកម្ពុជា។ទោះជាយ៉ាងណាសាររបស់សម្តេចតេជោខាងលើបានបដេសធពត៍មានទាំងនេះ។

បើមិនច្រឡំទេ សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន បានរាប់អានគ្នាជាបងប្អូនធម៌ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ តាំងពីឆ្នាំ១៩៩២ មុនលោក ថាក់ស៊ីន ធ្វើជាជានាយករដ្ឋមន្ត្រីមកម៉្លេះ។

ក្រោយមានភាពតានតឹងក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២០មិថុនា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារសម្តេច និងគ្រួសារត្រកូល ថាក់ស៊ីន ត្រូវបានបំផ្លាញដោយការបែកធ្លាយនូវការសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះ។

សម្តេចតេជោ ហ៊ុន​ សែន នៅរសៀលថ្ងៃទី ២០ ខែមិថុនានេះ បានបង្ហោះសារអមដោយរូបថតរបស់ក្រុមគ្រួសារសម្តេច និងក្រុមគ្រួសារនាយករដ្ឋមន្រ្តីថៃ ឱ្យដឹងថា នៅពេលទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) មកកាន់កម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្រៅពីកម្មវិធីផ្លូវការ ក៏មានកម្មវិធីគ្រួសារដោយ នាយករដ្ឋមន្ត្រីថៃ និងស្វាមីបានមកទទួលទានអាហារនៅផ្ទះរបស់សម្តេច។

សម្តេចបន្តថា មុនពេលចាកចេញនាយករដ្ឋមន្ត្រីថៃ បានសុំមើលបន្ទប់ដែលឪពុករបស់គាត់ និងម្តាយមីងរបស់គាត់សម្រាក ព្រោះផ្ទះរបស់សម្តេចបានរក្សាបន្ទប់ពីរជូនបងប្អូនទាំងពីរនាក់។ បន្ទប់មួយសម្តេចដាក់ឈ្មោះថា បន្ទប់ ថាក់ស៊ីន និងបន្ទប់មួយទៀតមានឈ្មោះថា បន្ទប់ យ៉ីងឡាក់។ នាពេលនោះ ស្វាមីនាយករដ្ឋមន្ត្រីថៃ បានថត និងថតជាវីដេអូនៅបន្ទប់ទាំងពីរនេះ។

 

យ៉ាងណាមិញសម្តេចបានសរសេរថា៖«មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារទាំងពីរ ត្រូវបានបំផ្លាញដោយការបែកធ្លាយនូវការសន្ទនាតាមទូរស័ព្ទដោយមន្ត្រីកម្ពុជាណាមួយដែលមានកំហឹងចំពោះការប្រមាថមកលើរូបខ្ញុំ និងនាយករដ្ឋមន្ត្រីកម្ពុជាថាគ្មានវិជ្ជាជីវះ»។

ការលើកឡើងនេះ បន្ទាប់ពីកិច្ចសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងនាយករដ្ឋមន្រ្តីលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានបែកធ្លាយជាសាធារណៈ កាលពីថ្ងៃទី​១៨ ខែមិថុនា ដែលធ្វើឱ្យសង្គមថៃមានភាពរង្គោះរង្គើរ ខណៈពលរដ្ឋខ្មែរវិញក៏មានការជជែកវែកញែកទៅលើរឿងនេះ។ ក្រោយការបែកធ្លាយនេះសម្តេចតេជោ និងនាយករដ្ឋមន្រ្តីថៃ បានចេញមកទទួលស្គាល់ថាជាសំឡេងរបស់ខ្លួននៅក្នុងកិច្ចសន្ទនានោះ។

បើតាមសារសម្លេងបែកទម្លាយគោលបំណងនៃកិច្ចសន្ទនានោះ ដើម្បីឈានទៅរកភាពប្រក្រតីឡើងវិញ ដោយនាយករដ្ឋមន្រ្តីថៃ ចង់ឱ្យភាគីកម្ពុជាមានការចរចាគ្នាតិចដើម្បីបើកច្រកព្រំដែនឡើងវិញ។ យ៉ាងណាមិញ សម្តេចតេជោ បានឆ្លើយតបដោយទាមទារឱ្យភាគីថៃបើកច្រកទ្វារព្រំដែនជាប្រក្រតីឡើងវិញទាំងអស់ ព្រោះថៃជាអ្នកបិទច្រកព្រំដែនជាឯកតោភាគីមុន។ទោះបីយ៉ាងណាព្រឺត្តិការណ៍បានកើនកំដៅឈានដល់ការផ្ទុះអាវុធនៅថ្ងៃទី២៤កក្កដាបន្ទាប់ពីសម្តេចតេជោនៅថ្ងៃទី២៦មិថុនាបានទៅព្រលះលោកថាក់ស៊ីនអស់ប្រមាណ៣ម៉ោងពេលទៅជួបសំណេះសំណាលជាមួយកងទព័នៅជួរមុខក្នុងខេត្តព្រោះវិហ៊ារ។a hun thaksin1 a hun thaksin2 a hun thaka