» តុលាការចោទប្រកាន់ឃុំខ្លួនអាជិវករលក់សាច់បង្កកម្នាក់ពីបទលួចនាំចូលសាច់នបង្កកពីថៃដោយពុំមានការអនុញ្ញាត! » សភាពាណិជ្ជកម្មកម្ពុជា ចេញញត្តិគាំទ្រអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការនាំចូលទំនិញតាមព្រំដែនគោកកម្ពុជា-ថៃបន្ទាប់ពីលោកចាងហ្វាងផេងវណ្ណៈរិះគន់! » ឃុំខ្លួនចិន០៤នាក់ ពាក់ព័ន្ធករណីសម្លាប់ចិន ០១នាក់ ដាក់សពក្នុងរថយន្តPrius » រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជម្រុញឲ្យគយនិងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC)បង្កើនកិច្ចសហការគ្នាជម្រុញការផលិត! » រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ » ឆែកឃ្លាំង៣ទីតាំងក្នុងខណ្ឌសែនសុខរកមិនឃើញទំនិញថៃ!ប្រាវ៉ូ » ១០ថ្ងៃ បណ្ដេញជនបរទេសខុសច្បាប់ជាង ២,២៧៨នាក់ ចេញពីស្រុកខ្មែរ » សម្តេចតេជោបកស្រាយបញ្ហាបង្ក្រាបទំនិញថៃក្នុងពេលរដ្ឋាភិបាលមិនប្រកាសបិទការនាំចូល! » អង្គការ WMF កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង » សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4095 នាក់

ម្សិលមិញ 5993 នាក់

សរុប 19468402 នាក់

លោក​អ៊ូច​ន្ទ័​រ​ត្ន័​និង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ​ការទិញ​ដូរ​និង​ទាមទារ​ឲ្យ​ដោះលែង​លោក​កឹម​សុខា​ស្តា​សង្គ្រោះ​ជាតិ​ឡើងវិញ​

 

​ភ្នំពេញ​៖ លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​និង​មន្ត្រី​អតីត​៤​រូប​ទៀត​ដែល​ទើប​ទទួលបាន​នីតិសម្បទា​នយោបាយ បាន​ចាត់ទុកថា ការចោទប្រកាន់​មកលើ​រូបលោក​ពី​សំណាង​ក្រុម​របស់លោក សម រ​ង្ស៉ី ថា លក់​ឧ​ត្ត​ម​គតិ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា កន្លងទៅនេះ​គឺជា​រឿង​លាប​ពណ៌​សុទ្ធសាធ ដែល​បង្កឱ្យមាន​ការឈឺ​ចាប់​នៅក្នុង​សង្គម​។​a cnrp ou 

នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​សណ្ឋាគារ​សាន់វេ នា​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៩​នេះ លោក អ៊ូ ច័ន្ទ​រ័ត្ន បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​វា​ជា​រឿង​លាប​ពណ៌ ដែល​ខ្ញុំ​ធ្លាប់បាន​បញ្ជាក់ប្រាប់​តាម​សារព័ត៌មាន​មួយចំនួន​ថា ការ​លាប​ពណ៌​នេះ មិនមាន​អ្វី​ចំណេញ​ដល់​សង្គមជាតិ​យើង​ទេ ក្រៅពី​បញ្ចូល​ការឈឺចាប់​នៅក្នុង​សង្គម ធ្វើឱ្យ​មានការ​បាក់បែក នៅក្នុង​សង្គម​។

សូមបញ្ជាក់ថា មកដល់​ថ្ងៃនេះ អត់​មាន​ពាក់ព័ន្ធ​នឹង​រឿង​ទិញដូរ​អ្វី​ទាំងអស់ ហើយ​ការ​លាប​ពណ៌​ទាំងអស់នេះ ខ្ញុំ​សូម​បំភ្លឺ​ឡើងវិញ​ថា សុំឱ្យ​បញ្ឈប់​»​។​ជាមួយគ្នា​នោះ លោក អ៊ូ ច័ន្ទ​រ័ត្ន ក៏បាន​បដិសេធថា​អ្នក​ទាំង​៥​ក៏​មិន​ទៅ​បង្កើត​គណបក្ស​ថ្មី​ឬ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ ពោលគឺ​ពួកគេ​គ្រាន់តែ​ប្រើ​សិទ្ធិ​ជា​អ្នកនយោបាយ​ចុះ​ជួប​សកម្មជន​នៅតាម​មូលដ្ឋាន​ដូច​ពីមុន​។​

​ជាមួយនិង​ការបដិសេធ​លោក​អ៊ូច​ន្ទ័​រត្ន​និង​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​៤​រូប​ទៀត​(​អត់​មាន​លោក​រៀល​ខេមរិន្ទ​ទេ​)​បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​មួយ​សុំ​ទាមទារ​ឲ្យ​ដោះលែង​លោក​កឹម​សុខា​និង​ស្តារ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ​ដែល​ដូចជា​ជំហរ​របស់លោក​សមរ​ង្ស៊ី​ផងដែរ​។​

លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​អះអាងថា គោលជំហរ​របស់​អ្នក​ទាំង​៥ ដែល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ គឺ​នៅតែ​បន្ត​ទាមទារ ឲ្យ​ដោះលែង លោក កឹម សុខា ដើម្បី​ឲ្យ​មានឱកាស​ដឹកនាំ​សកម្មភាព​នយោបាយ​ឡើងវិញ ហើយ​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ផ្តល់​តំណែង​ក្រុមប្រឹក្សាឃុំ សង្កាត់ ដល់​អតីត​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ចង់​ឲ្យ​មានការ​ផ្សះផ្សារ​ជាតិ ដោយ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ដែលជា​គំរូ​ដល់​អ្នកជំនាន់ក្រោយ​។​

​ឆ្លើយតប​នឹង​សំណួរ​អំពី​ការបែកបាក់​ផ្ទៃក្នុង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែខ្លាំង នៅពេល​អ្នក​ទាំង​៥​ទៅសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នេះ លោក អ៊ូ ច័ន្ទ​រ័ត្ន អះអាងថា បើសិនជា​លោក​មិន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ គឺ​មិនអាច​បង្រួបបង្រួម​ផ្ទៃក្នុង​គណបក្ស​នេះ​បានឡើយ​។ លោក សម រ​ង្ស៉ី​ប្រធានស្តីទី​គនបក្ស​ស​ង្គ្រើ​ជាំ​តិ​នៅក្រៅ​ប្រទេស បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម Facebook កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ក្រោម​សម្ពាធ​អន្តរជាតិ ហ៊ុន សែន ត្រូវ​បង្ខំចិត្ត​ដោះលែង​លោក កឹម សុខា និង​អនុញ្ញាតឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ​។ ដូច្នេះ​កុំ​ប្រ​ញ៉ាប់​ទៅ​លក់​ឧ​ត្ត​ម​គតិ​របស់ខ្លួន​ឲ្យ​ទៅ ហ៊ុន សែន ឆាប់​ពេក​»​។​


​សូមបញ្ជាក់ថា លោក អ៊ូ ច័ន្ទ​រ័ត្ន​, លោកស្រី ទេព សុ​ទ្ធី​, លោក កង គឹម​ហាក់​, លោក ជីវ កត្តា និង លោក ច័ន្ទ សិលា ត្រូវបាន​ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​នីតិសម្បទា​នយោបាយ​ឡើងវិញ កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ បន្ទាប់ពី​ពួកគេ បានដាក់​ពាក្យស្នើសុំ​សិទ្ធិ​ទៅកាន់​ក្រសួងមហាផ្ទៃ​។​

​គិត​រហូតដល់​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩​នេះ មាន​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៩​រូប​ហើយ ត្រូវបាន​ព្រះមហាក្សត្រ និង​ប្រមុខរដ្ឋស្តីទី ផ្តល់​នីតិសម្បទា​នយោបាយ​ឡើងវិញ​ក្នុងនោះ​រួមមាន

ទី​១៖ លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ទី​២៖ លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទី​៣៖ លោក ស៊ីម សុវណ្ណនី និង​ទី​៤៖ លោក រៀល ខេមរិន្ទ ដែលជា​អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​, ទី​៥៖ លោក អ៊ូ ច័ន្ទ​រ័ត្ន​, ទី​៦៖ លោកស្រី ទេព សុ​ទ្ធី​, ទី​៧៖ លោក កង គឹម​ហាក់ ទី​៨៖ លោក ជីវ កត្តា និង ទី​៩៖ លោក ច័ន្ទ សិលា ផងដែរ​។​

ព្រឹក​ថ្ងៃទី​២៥​មិនា​សម្តេច​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ក្នុង​ពិធី​ចែក​សញ្ញា​ប​ត្រ័​ជូន​និស្សិត​សកលវិទ្យា​ល័យ​ភ្នំពេញ​អន្តរជាតិ​បានប្រកាស​ឲ្យ​ដឹងថា​អ្នក​ដែល​ដាក់​ពាក្យសុំ​សិទ្ធ​ធ្វើ​នយោបាយ​អាច​ចុះ​ជួប​សកម្មជន​ខ្លួន​និង​ធ្វើ​សកម្មភាព​ផ្សេង​បាន​។​ឯ​អ្នក​ដែល​មិន​សុំ​គឹ​រង់ចាំ​ទាល់តែ​ឆ្នាំ​២០២២​ទ​បើ​អាចធ្វើ​សកម្មភាព​បាន​ចឹ​ង​ពួកគេ​មិនអាច​ចូលរួម​បោះឆ្នោត​ឃុំ​សង្កាត់​បានទេ​!៕a cnrp ou1 a cnrp ou2