» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7025 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697196 នាក់

ប្រជាពលរដ្ឋ​ដែល​ប្រកប​រប​រកស៊ី​ដឹកទំនិញ​តាម​ម៉ូតូ ពី​ច្រកព្រំដែន​ព្រែក​ចាក ត្រូវ​គយ​ចល័ត​.​លក ប្រើជន​ស៊ីវិល​ទារលុយ​តាម​អំពើ​ចិត្ត​..


​កំពត​៖ ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត ដែល​ប្រកប​របរ​ដឹក​ទំ​ទិញ​តាម​ម៉ូតូ​បន្តិចបន្តួច បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​មន្ត្រី​គយ​ចល័ត​.​លក ដែល​បាន​ប្រើ​ជន​ស៊ីវិល​ទារលុយ ខ្ពស់​ខុសពី​ធម្មតា ធ្វើឱ្យប៉ះពាល់​ដល់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។a custom jak1 

ពលរដ្ឋ​បានស្នើ​ដល់​អាជ្ញាធរខេត្ត និង​លោក ជួប ចំរើន ប្រធាន​សាខាគយ និង​រដ្ឋ​ករ​ខេត្ត ជួយ​ពិនិត្យ និង​ដោះស្រាយ ធ្វើយ៉ាងណា​ឱ្យ​គយ​ចល័ត​.​លក បន្ធូរបន្ថយ​ការទារលុយ ដល់​ពូក​គាត់​ផង​។ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុ​កំពង់ត្រាច ខេត្តកំពត បានឱ្យដឹងថា សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​ព្រំដែន សេដ្ឋកិច្ច​គ្រួសារ​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ការងារ​ដឹកទំនិញ​លក់​ដូរ​ទំនិញ​បន្តិចបន្តួច​ពី​ប្រទេស​វៀតណាម មានដូចជា ដឹក​អយ​ស្ទ័​រ បង្គារ និង​មឹក ជាដើម យកទៅលក់​នៅ​ខេត្ត​កែប និង​ខេត្តកំពត ហើយ​អ្នក​ខ្លះទៀត​ពឹង​លើ​ការងារ​ស៊ីឈ្នួល​ដឹកជញ្ជូន​ទំនិញ​ឱ្យគេ​។

​ជាទូទៅ​មួយថ្ងៃ​អាច​ដឹក​បាន ១​ជើង ឬ​២​ជើង​ប៉ុណ្ណោះ ទៅតាម​ការ​គុម្ម​ង់រ​បស់​ម៉ូយ (​តិច ឬ​ច្រើន​)​។ កាលពីមុន ការដឹក​ទំនិញ​ពី​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក មេ​គយ​ចល័ត​លក​ចាស់ មិនបាន​យកពន្ធ​លើ​ទំនិញ​ដឹក​តាម​ម៉ូតូ​នោះទេ ពេលនោះ​ក្នុង​មួយថ្ងៃ​ពលរដ្ឋ​ស៊ីឈ្នួល​ដឹកទំនិញ​តាម​ម៉ូតូ​អា​ចរក​កម្រៃ​ឈ្នួល​បាន​ចន្លោះ​ពី ៥​ម៉ឺន​រៀល ទៅ ៧​ម៉ឺន​រៀល ខណៈដែល​អ្នក​ដឹកទំនិញ​យកមក​លក់​ប​ន្ត បាន​ចំណេញ​ច្រើនជាង​នេះ​។ ប៉ុន្តែ​រយៈពេល​ពីរ​បី​ខែ​កន្លងមកនេះ ក្រោយពេល​មានការ​ផ្លាស់ប្តូរ​មេ​គយ​ចល័ត មន្ត្រី​គយ​ចល័ត​.​លក បានចាប់ផ្តើម​យកលុយ​ខ្ពស់​តែម្តង ដោយ​រាប់​កេស​យកលុយ ក្នុង​១​កេស​ធំ ១​ម៉ឺន​រៀល កេស​តូច ៥​ពាន់​រៀល ដែល​បានធ្វើឱ្យ​ចំណូល​ពួកគាត់​បាន​ធ្លាក់ចុះ សល់​ត្រឹមតែ​២ ទៅ ៣​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ ដែល​បង្ក​ផល​ពិបាក​ដល់​ការផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ពិសេស​ការចំណាយ​ទៅលើ​ការសិក្សា​រៀនសូត្រ​របស់​កូនៗ​។

​ប្រជាពលរដ្ឋ​បានធ្វើ​ស្នើ​ដល់​អាជ្ញាធរខេត្ត ពិសេស​ប្រធាន​សាខាគយ និង​រដ្ឋ​ករ​ខេត្តកំពត ជួយ​ពិនិត្យ និង​ដោះស្រាយ​ធ្វើយ៉ាងណា​ឱ្យ​គយ​ចល័ត​.​លក បន្ធូរបន្ថយ​ការយកពន្ធ កុំឱ្យ​ខ្ពស់​ហួសហេតុ​ពេក​។ ប្រជាពលរដ្ឋ​បាន​បន្ថែម​ដែរ​ថា បច្ចុប្បន្ន អ្នក​ដឹកទំនិញ​តាម​ម៉ូតូ ទាំង​យកទៅលក់​បន្ត និង​ស៊ីឈ្នួល​ដឹក​ឱ្យគេ​។ ពេល​ដឹក​មួយ​ជើង ត្រូវ​បង់ពន្ធ​ឱ្យ​គយ​ចល័ត​.​លក ១​ជើង ការបង់ពន្ធ​នោះ មិនមាន​ចេញ​លិខិតស្នាម​បញ្ជាក់​ទេ ហើយក៏​គ្មាន​ការកត់ត្រា​បរិមាណ​ទំនិញ​ជាក់លាក់​ដែរ​។

​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ដឹក​ទំ​ទិញ​តាម​ម៉ូតូ បាន​បញ្ជាក់ថា ចំពោះ​នគរបាល និង​សមត្ថកិច្ច​គយ​ដែល​ប្រចាំការ​នៅ​ច្រកទ្វា​អន្តរជាតិ​ព្រែក​ចាក ពុំដែល​ទាមទារ​ឱ្យ​បង់ពន្ធ​សម្រាប់​ពួកគាត់​ដែល​ដឹក​ន​តាម​ម៉ូតូ​នោះទេ​មានតែ​ការជួយ​សម្រួល ហើយ​អ្វីដែល​ពិបាក​នោះ​គឺ គយ​ចល័ត​.​លក​។ ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​អំពី​ការយកពន្ធ​របស់​មន្ត្រី​គយ​ច​ល័យ​.​លក នេះ អ្នកយកព័ត៌មាន​យើង មិនអាច​សុំ​ការអត្ថាធិប្បាយ​ណាមួយ​ឱ្យបាន​ច្បាស់លាស់​នៅឡើយ​ទេ ដោយសារ​ប្រធាន​គយ​ច​ល័យ​.​លក មិនអាច​ទំនាក់ទំនង​បាន​។ ទន្ទឹមនេះ មន្ត្រី​ប្រចាំការ​នៅ​ប៉ុស្តិ៍​គយ​ចល័ត​.​លក ដែល​កំពុង​ប្រចាំការ​នៅ​ទី​នោះបាន​បដិសេធ​មិន​ធ្វើការ​បកស្រាយ ដោយ​អះអាងថា លើសពី​តួនាទី​ខ្លួន និង​បាន​រុញ​ឱ្យទៅ​សួរ​ថ្នាក់លើ​ដោយផ្ទាល់ ៕ ទំនាក់ទំនង​Tel:012953824/0885534100/016953222a custom jak a custom jak2 a custom jak4 a custom jak5 
​