» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8504 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698675 នាក់

បែក​រឿង​ឃុបឃិត​គ្នា​ពី​ថ្នាក់ឃុំ​រហូតដល់​ថ្នាក់​ខេត្ត​កឹ​ប​លុយ​គម្រោង​មូលនិធិ ឃុំ ឆ្នុកទ្រូ​!


ខេត្តកំពង់ឆ្នាំង​៖ គម្រោង​១​នៃ មូលនិធិ ឃុំ ឆ្នុកទ្រូ សម្រាប់ ការ ជួសជុល និង សាងសង់ ផ្លូវ ដែល បាន ដាក់ ឲ្យ ដេញ ថ្លៃ កាល ពី ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ ២០១៩ នៅ សាលា ឃុំ ឆ្នុកទ្រូ ស្រុក បរិបូរ​ណ៌ ខេត្ត កំពង់ឆ្នាំង ត្រូវ បាន គេ​រាយការណ៍ ថា មាន ការ ឃុបឃិត គ្នា រវាង គណៈ កម្ម​ការ ម្ចាស់ លទ្ធកម្ម និង ក្រុម ហ៊ុន​អ្នក ទទួល កឹ​បយក កញ្ចប់ ថវិកាជាតិ របស់ គម្រោង រាប់រយ​លាន ។​a bet chnok 

​ប្រភពពី​ក្រុមហ៊ុន​ចូលរួម​ដេញថ្លៃ​បាន ឲ្យ ដឹងថា គម្រោង ដែល បានដាក់ ឲ្យ ដេញ ថ្លៃ កាលពី ព្រឹក​ថ្ងៃ ទី ២៥ ខែ មករា​កន្លងមក នេះ គឺ មាន ចំនួន ១​ឃុំ ក្នុង នោះ មាន ឃុំ ឆ្នុកទ្រូ ១​គម្រោង មាន ការ សាងសង់ ផ្លូវ ចាក់​ដីសរ ១​ខ្សែ ប្រវែង ២.៣៤៨​ម​. តម្លៃ ប៉ាន់ស្មាន ១៨៧.៩៣៤.៩៦៥ មួយរយ​ប៉ែតសិប​ប្រាំ​ពីរលាន​.​ប្រាំបួន​រយ​សាមសិប​បួន​ម៉ឺន​.​ប្រាំបួន​រយ​ហុកសិប​ប្រាំ​រយ​រៀល​) ត្រូវបាន ក្រុមហ៊ុន យ៉េន​វៃ របស់ លោក ថូ សាម៉េន ចរចា ឃុបឃិត គ្នា​ក្នុង​លុយ​ទឹកតែ​ជាច្រើន​ពាន់​ដុល្លារ​អាមេរិក ។​

​ចឹ​ង​ការ ដាក់ ដេញ ថ្លៃ គម្រោង របៀប ចង​មុង ខាងលើ នេះ គឺ ម្ចាស់ គម្រោង ត្រូវ ចំណាយ លុយ ជាច្រើន​លាន​រៀល ក្នុង តម្លៃ គម្រោង ទាំង មូល មាន ន័យ ថា ក្នុង ១​គម្រោង ខាងលើ នេះ មាន ទឹក ប្រាក់ សរុប ជាង ១៨៧.៩៣៤.៩៦៥​លាន រៀល​។ អ៊ីចឹង ត្រូវ ដក ថ្លៃ ទឹក តែ​បាន ជាច្រើន​លាន រៀល ហើយ ប្រាក់ ទាំង នោះ ត្រូវ ធ្វើ ការ បែងចែក លើ ក្រុមហ៊ុន​ដេញថ្លៃ និង​បច្ចេកទេស ការ បែងចែក ទៅ ឲ្យ ក្រុម ហ៊ុន ដទៃ ដែល មាន វត្តមាន នៅ ទី នោះ តែ មិន បាន ដាក់ សំណើ ដេញ ថ្លៃ ទេ គឺ ពួកគាត់ គ្រាន់ តែ មក អង្គុយ ចាំ យក លុយ ទឹកតែ ។​

ព្រោះ មុន ពេល ធ្វើ ការ ប្រកាស ដាក់ ដេញ ថ្លៃ គឺ ពួកគាត់ បាន ឃុបឃិត គ្នា នៅ លើ សាលា ឃុំ និង​ខាងក្រោម​សាលាឃុំ​រួច ជាស្រេច ហើយ បើសិនជា មាន ក្រុមហ៊ុន ណា មួយ ដែរ នៅតែ​ចចេស មិន ព្រម ចុះ សម្រុង គឺ មាន បង ធំ ម្នាក់ ឈ្មោះ លី​សុភាព នឹង ចាប់​ទាញយក​បី​ត​ចេញពី​ក្នុង​ធុង​ចេញ​ក្រៅ មិនចាំបាច់​គណៈកម្មកា​រស​ម្រេច​ទេ​។​

​មន្ត្រី​លទ្ធកម្ម​ឃុំ​ឆ្នុកទ្រូ​និង​សាលាខេត្ត​កំពង់ឆ្នាំង លោក ហង្ស​ពិសី​​ដែលជា​អ្នកគ្រប់គ្រង​គំរោងការ​ដេញថ្លៃ​នេះ សារ​ពត៍​មាន​យើង​មិនអាច​សុំ​ការពន្យល់​បានទេ ពីភាពមិន​ប្រក​តី​របស់​មន្ត្រី​លទ្ធកម្ម​ឃុំ​ឆ្នុកទ្រូ​និង​មន្ត្រី​សាលាខេត្ត​កំពង់ឆ្នាំង​លោក​ហង្ស​ពិសី​​ដែល​តែងតែ​ឃុបឃិត​គ្នា​ជាមួយនិង​ក្រុម​ឈ្មួញ​ដេញថ្លៃ​នេះ ។

ដើម្បី​ឲ្យ​ការ សាងសង់ ផ្លូវ ឲ្យ មាន គុណភាព ត្រូវ តាម ស្តង់ដារ និង ការ ដាក់ ដេញ ថ្លៃ សេរី យុត្តិធម៌​តម្លាភាព ប្រជាពលរដ្ឋ ក្នុង ឃុំ​ឆ្នុកទ្រូ បាន សំណូមពរ ដល់ ឯកឧត្ដម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​គួរ ចាត់តាំង មន្ត្រី ជំនាញ ចុះ ត្រួតពិនិត្យ ពេល ប្រកាស ដេញ ថ្លៃ និង ពេល ចាប់ផ្ដើម សាងសង់ ផ្លូវ​នោះ ផង​។​ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សុំ​មក​ស្រាវជ្រាវ​ផង​ទាន​ដើម្បី​ថវិកាជាតិ​ដែល​បានមកពី​ការបង់ពន្ធ​របស់​ប្រជាពលរដ្ឋ​។​
​សូមបញ្ជាក់​ផងដែរ​.​គណៈកម្មការ​លទ្ធកម្ម​ពិនិត្យ​សុពលភាព​លើ​ក្រុមហ៊ុន​ដេញថ្លៃ​៤​ចំណុច​៖
១.​លិខិតធានា​ប្រាក់​កក់​ក្នុងការ​ដេញថ្លៃ​។២.​អ្នកដេញថ្លៃ​ដែលមាន​សិទ្ធ​ក្នុង​ការចូលរួម​ដេញថ្លៃ​ដែរឬទេ​?​គឺ​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​រដ្ឋបាលខេត្ត​ឬទេ​?
៣.​ប​ណ្ណ័​ប៉ាតង់​ឆ្នាំ​២០១៩។៤.​ពិនិត្យ​ទៅលើ​សំណើរ​ដេញថ្លៃ​មាន​ចុះហត្ថលេខា​ត្រឹមត្រូវ​ដែល​ឬទេ​?

​ក្រុមហ៊ុន​យ៉េន​វ៉ៃ​ដែលមាន​លោក​ថូ​សាម៉េន​ជា​ប្រធាន​ក្រុមហ៊ុន​ដេញថ្លៃ​បាន​ក្នុង​ទឹកប្រាក់​ចំនួន​១៨០,៩៩៦,០០០៛(​មួយរយ​ប៉ែត​សឹ​ប​លាន​រៀល​ជាង​)​។​
​ក្នុងចំណោម​៤​ចំណុច​ខាងលើ​បើ​ខ្វះ​ចំណុច​ណាមួយ​ក្រុមហ៊ុន​នោះ​គ្មាន​សុពលភាព​ទេ​(​ហៅ​កាត់​ថា​មិនបានការ​)​។​

​ក្រុមហ៊ុន​បាន​ចុះ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្នុង​ខែកុម្ភៈ​ឆ្នាំ​២០១៩​ត្រូវបាន​ក្រុមប្រឹក្សាឃុំ​ឆ្នុកទ្រូ​ប្រជុំ​វាយតម្លៃ​៥០%​នៅក្នុង​ខែ​មិនា​ឆ្នាំ​២០១៩​។​តែ​បែរជា​ក្រុមហ៊ុន​គ្មាន​ប​ណ្ណ័​ប៉ាតង់​សំរាប់​បើកប្រាក់​ទៅវិញ​!?​។​ដូចនេះ​ក្រុមហ៊ុន​យ៉េន​វ៉ៃ​គឺ​គ្មាន​សុពលភាព​ចាប់ពី​ថ្ងៃ​សំណើរ​ដេញថ្លៃ​មកម្ល៉េះ​។​ក្រុមហ៊ុន​បាន​ផ្អាក​ការសាងសង់​ផ្លូវ​នេះ​អស់​រយះពេល​ជិត​២​ខែ​មកហើយ​តែ​ក្នុង​ខែឧសភា​កន្លងមកនេះ​ក្រុមហ៊ុន​បាន​ដំណើរ​ការបន្ត​។​

ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​រាប់រយ​គ្រួសារ​ក្ដៅក្រហាយ​រអ៊ូរទាំ​ថា​ផ្លូវ​នេះ​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុន្មាន​ខែ​ទៅបើយក​(​ដីខ្សាច់​ចាក់​ពីក្រោម​)(​ដីកា​ដេ​ង​ឈូស​លប់​ពីលើ​)​គ្មាន​រូ​ឡូ​កិន​ឲ្យ​ហាប់​នោះទេ​។​a bet chnok1 a bet chnok2 a bet chnok3 a bet chnoktrou 

​