» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8604 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698775 នាក់

ដក​តួនាទី​លោក​ហូ​ចំរើន​ពី​ទីប្រឹក្សា​តេ​ជោ​និង​ដេញ​ចេញពី​ក្រ​មខ​ណ្ឌ័​ទា​ហ៊ាន​!



​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឧកញ៉ា ហូ ចំរើន ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ម​១ ហៅ​ព្រៃ​ស​ក្រោម​បទ​គម្រាម​ជិវិត​(​បាញ់​សេរី​) ត្រូវបាន​ព្រះមហាក្សត្រ សម្រេច​បញ្ចប់​ទាំងមុខ​តំណែង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ថែមទាំង​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ នៃ​កងយោធពល​ខេមរភូមិន្ទ តែ​មិនឃើញ​ការ​លុប​គោ​រម្យ​ងារ​ឧកញ៉ា​នៅឡើយ​។ យោងតាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ចុះហត្ថលេខា​ចម្លង​ដោយ​លោក

a_ho3

 

 

សយ សុខា​អគ្គលេខា​ធ​ការ​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា “​មាត្រា​១ ៖ បញ្ចប់​មុខតំណែង​ឯកឧត្តម ហូ ចំរើន ពី​ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​” និង “​មាត្រា​២ ៖ លុបឈ្មោះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហូ ចំរើន អត្តលេខ ០០២៩៥៨ នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ នៃ​កងយោធពល​ខេមរភូមិន្ទ ចេញពី​ក្របខ័ណ្ឌ នៃ​កងយោធពល​ខេមរភូមិន្ទ​”​។​

a_ho2

​តាម​ប្រភពព័ត៌មាន​មួយ បង្ហើប​ប្រាប់​អង្គភាព​សារព័ត៌មាន ថា លោក​ឧកញ៉ា ហូ ចំរើន បច្ចុប្បន្នកំពុង​រង​ការស៊ើបអង្កេត​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ផងដែរ​ព្រោះ​ទ្រព្យសម្បត្តិ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់លោក​មិនដឹង​បាន​ពី​ណា​រកស៊ី​អី អាច​នឹងត្រូវ​រឹបអូស​ជា​ព្រ​ទ្យ​សម្បត្តិ​រដ្ឋ​។​

a_ho

​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣​ឧកញ៉ា ហូ ចំរើន ត្រូវ​ព្រះរាជ​អា​ជា្ញ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ សម្រេច​ចោទប្រកាន់​ពីបទ គំរាមកំហែង​ថា​នឹង​សម្លាប់ តាម​មាត្រា​២៣៣ នៃ​ក្រមព្រហ្មទណ្ឌ កាលពី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨ ហើយ​បញ្ជូន​សំណុំរឿង​ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់​។ រហូតមក​ទល់នឹង​ល្ងាច​ថ្ងៃទី​១៧ ខែឧសភា​ដដែល ចៅក្រម​ស៊ើបសួរ លោក កូយ សៅ បានសម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​លើ​ឧកញ៉ា ហូ ចំរើន នៅ​មណ្ឌល​កែប្រែ​ម​១ ហៅ​ព្រៃ​ស ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​។​

​ឧកញ៉ា​ផ្កាយ​៣​រូបនេះ ត្រូវ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ក្រសួងមហាផ្ទៃ ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៨ ពាក់​ពន្ធ​ករណី​បាញ់បោះ​គំរាម​ភរិយា និង​ឪពុក​ម្ដាយក្មេក កាលពី​ពាក់កណ្ដាល​ខែមេសា​កន្លង​ទៅ​។ ការឃាត់ខ្លួន​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល និង​សេដ្ឋកិច្ច​រូបនេះ គឺធ្វើឡើង​ដោយមាន​បញ្ជា​ពី​ព្រះឥន្ទ​បន្ទាប់ពី​មានកា​រិះគន់ថា​ចាប់​លោក​ឧកញ៉ា​ហ៊ុន​ជា​រឿង​បាញ់​សេរី​ម៉េច​មិន​ចាប់​លោក​ហូ​ចំរើន​ផង​?​។​

a_ho1
​

លោក ហូ ចំរើន បាន​បើក​ការបាញ់បោះ​គំរាម​ក្រុមគ្រួសារ​ចំនួន​ប្រហែល​៦-៧​គ្រាប់ កាលពី​វេលា​ម៉ោង​៣៖៣៥​នាទី​រសៀល ថ្ងៃ​សៅរ៍ ៧​កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​វីឡា​គ្មាន​លេខ ស្ថិតក្នុង​ភូមិ​ព្រៃ​ស​កើត សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​បង្ក​ការបាញ់បោះ​ខាងលើ មានឈ្មោះ ហូ ចំរើន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ទីតាំង​កើតហេតុ មុខរបរ​ជា​មន្ត្រី​យោធា ឋានៈ​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣)​។ ចំណែក ជនរងគ្រោះ​មាន​គ្នា​៣​នាក់ រួមមាន ១-​ឈ្មោះ យិន គារ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​ឪពុកក្មេក​, ទី​២-​ឈ្មោះ ផន ទៀង ភេទ​ស្រី អាយុ​៥១​ឆ្នាំ ម្ដាយក្មេក និង​ទី​៣-​ឈ្មោះ គារ សុខ​គាង ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជា​ភរិយា​។ ជនរងគ្រោះ​ទាំង​៣ ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ​ដូចគ្នា​។​តែ​គ្មាន​អ្នកណា​ហ៊ាន​ធើ​អី​ហូ​ចំរើន​ឡើយ​ព្រោះ​ហូ​ចំរើន​ថា​អង្គរ​ក្ស័​បាញ់​៕

​