» ​កម្ពុជា​អរគុណ​អាមេរិក​រឿង​យក​ពន្ធគយ​នាំចូល​ត្រឹម​៣៦​ភាគរយ​និង​សន្យា​តស៊ូ​បន្ទាប់ពី​ត្រាំ​បើកផ្លូវ​! » “​រុក្ខទិវា ៩​កក្កដា​” នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម ក្រោម​ព្រះរាជាធិបតី​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សក​ម្ម​ជន​អំពាវនាវ​សុំ​ជួយទប់​ស្គា​ត់​ការបំផ្លាញ​ » ថៃ​ជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់​ដែល​រឹបអូស​គ្រឿងញៀន​ជាង​១០០​តោន​ជាប់សង្ស័យថាជាប្រទេសឆ្លងកាត់ » រដ្ឋបាល​រាជធានី​ភ្នំពេញ ហៅ​ពលរដ្ឋ​៣​គ្រួសារ​ដែល​រង​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​បាសាក ចាក់អង្រែ​ក្រោម​–​ព្រែកប្រា មក​សួរថា​យក​សំណង​ឬ​អត់​? » ចិន​ព្រមាន​អាមេរិក និង​ព្រមាន​ប្រទេស​ណា​ដែល​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​អាម៉េរិក​ដើម្បី​រុញ​ចិន​ឱ្យ​ឃ្លាតឆ្ងាយ​ពី​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល​ » ពន្ធគយ​អាមេរិក​ថ្មី​លើ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​១៤ ក្នុងនោះ​កម្ពុជា​៣៦%​ស្មើ​ថៃ​តែ​ខ្ពស់ជាង​វៀតណាម​! » ថៃ​ធើ​ស៊ី៎​ឧកញ៉ា​កុក​អាន​សមាជិក​ព្រឹទ្ធ​ភា​កម្ពុជា​ប្រតិកម្ម​ថា​បៀម​ឈាម​ព្រួស​ » កម្ពុជា​ស្នើ​ថៃ​ឱ្យ​ឈប់​ប្រើ​ផែនទី​ឯកតោភាគី​ដែល​បំពាន​លើ​M0U​ឆ្នាំ​២០០០ » មក​ស្គាល់​មនុស្ស​មានអំណាច​ទី​២​នៅក្នុង​ប្រទេស​ថៃ​! » អាជ្ញាធរ​ជាតិ​ព្រះវិហារ រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី ១៧ នៃ​ការចុះ​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក (៧ កក្កដា ២០០៨- ៧ កក្កដា ២០២៥)​និង​ភាព​ឈឺផ្សារ​របស់​ថៃ » ឧកញ៉ា ស្រី ចាន់ថន​និមន្ត​លោកតា ស៊ុ​ច ចុះ នាំយក​គ្រឿង​អំណោយ​ជូន​កងទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ នៅ​ព្រះ​វិ​ហ៊ា​រ​ » មន្ត្រី​ព្រំដែន​កម្ពុជា​វៀតណាម​កោះធំ អនុញ្ញាតឱ្យ​សាច់គោ និង​ភ្លៅ​មាន់​ជាង​៨​តោន នាំចូល​ពី​វៀតណាម​មន្ត្រី​កសិកម្ម​អ្នក​ចាប់​!? » កម្ពុជា បានទទួល​ការអនុញ្ញាត​ជា​ផ្លូវការ​ពី​អគ្គ​រដ្ឋបាល​គយ​ចិន ដើម្បី​ចាប់ផ្តើម​ធ្វើការ​នាំចេញ​ផ្លែ​ទុរេន​ស្រស់ » ពលករ​ខ្មែរ ថៃ នៅតែ​បន្ត​ឆ្លងដែន​ពី​ថៃ​ចូលមក​កម្ពុជា តាម​ច្រកទ្វារព្រំដែន​អូរ​ស្មាច់​បើមកអស់តើមានការងារធ្វើគ្រប់អត់? » ទិញ​ថ្នាំពេទ្យ​ពី​ថៃ មក​ព្យាបាល​ជម្ងឺ តែ​កាសែត​ថៃ​ផ្សាយ​ថា​:​ជា​អំណោយ​មនុស្សធម៌ ទៅវិញ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 431 នាក់

ម្សិលមិញ 9098 នាក់

សរុប 17065974 នាក់

សម្តេចធិបតីប្រគល់សិទ្ធជូនលោកគីតិចប្រធានមេធាវីរដ្ឋាភិបាលឈរដោះស្រាយករណីយ៍រឿងក្តីអតីតឧកញ៉ាឡេចាន់ណាជាមួយប្រជាពលរដ្ឋ

ភ្នំពេញ​៖ សម្តេច​ធិបតី​ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល បានសម្រេច​ប្រទាន​សិទ្ធិ​ពេញ​សមត្ថភាព​ជូន​ឯកឧត្តម គី តិច ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ជា​ប្រធាន ក្រុម​មេធាវី​រាជរដ្ឋាភិបាល ក្នុងការ​ប្រតិបត្តិ​ដឹកនាំ​រៀបចំ​ចាត់តាំង​មេធាវី​រាជរដ្ឋាភិបាល ឱ្យបំពេញ​ភារកិច្ច​ជា មេធាវី​តំណាង ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ពាក់ព័ន្ធ​ជាមួយ ក្រុមហ៊ុន ប៊ី​លាន ស៊ី​ធី វើ​លដ៍ ឯ​.​ក (BRILLIANT CITY WORLD CO., LTD.) អតីតឧកញ៉ាឡេងចាន់ណានៅតាម​គ្រប់​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​សាលាជម្រះក្តី​គ្រប់ ជាន់ថ្នាក់ រហូតដល់​សំណុំរឿង​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ ។​a manet kytich2 

​សម្តេច​ធិបតី​ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​” ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ក្នុងករណី​គម្រោង​របស់​អតីត​ឧកញ៉ា ឡេង​ចាន់ណា ដែល​បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​ខ្ញុំ​, ខ្ញុំ​បានសម្រេច​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម គី តិច ប្រធាន​ក្រុម​មេធាវី​របស់​រាជរដ្ឋាភិបាល ដើម្បី​ការពារ​ប្រជាពលរដ្ឋ និង​ធ្វើជា​តំណាង​ប្រជាពលរដ្ឋនៅក្នុង​សំណុំរឿង​ទាំងឡាយ​ដែល​កំពុង​ចាត់ការ​ដោយ​ស្ថាប័ន​អយ្យការ និង ស្ថាប័ន​តុលាការ​។​​ខ្ញុំ​សូម​យក​ឱកាស​នេះ ដើម្បី​បញ្ជាក់​អំពី​ចំណាត់ការ​ជា​បន្តបន្ទាប់​របស់​រាជរដ្ឋាភិបាល និង​របស់​រូបខ្ញុំ​ផ្ទាល់​ពាក់ព័ន្ធ​នឹង​ករណីនេះ​។​

​ក្រោយ​ពេលដែល​ឃើញ​មាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​អំពី​ករណី​ទាមទារ​សំណង​របស់​ប្រជាពលរដ្ឋ​ដែល​បាន​វិនិយោគ​នៅលើ​គម្រោង ប្រ៊ី​លាន​ស៊ី​ធី នៅ​ខេត្តសៀមរាប របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា​, នៅក្នុង​អំឡុង​ពាក់​កណ្តាលខែ​កុ​ម្ភះ​ឆ្នាំ​២០២៤ ខ្ញុំ​បានប្រគល់​ភារកិច្ច​ជូន ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី នគររូបនីយកម្ម និង​សំណង់ ក៏ដូចជា ជូន​ឧ​ត្ត​ម ប្រាក់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​ក្រុម​ជំនួយការ​ច្បាប់​របស់ខ្ញុំ​ដើម្បី​ស្រាវជ្រាវ ក៏ដូចជា​រិះរក​ដំណោះស្រាយ​លើ​ករណីនេះ​។​

​តាម​ការប្រគល់​ភារកិច្ច​, ឯកឧត្តម សាយ សំ​អាល់ បាន​ព្យាយាម​ធ្វើការ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន ក្នុង​គោលបំណង​រក​ដំណោះស្រាយ​ជូន​ប្រជាជន​វិញ ទៅតាម​លទ្ធភាព​ដែល​អាច​ទៅបាន និង​ទៅតាម​ជំហាន​ដែល​អាចធ្វើ​ទៅបាន ប៉ុន្តែ ដំណោះស្រាយ​តាម​វិធី​នេះ ពុំ​អាចធ្វើ​ទៅបាន​។​​សូមបញ្ជាក់ថា សមត្ថកិច្ច​ក៏បាន​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ករណីនេះ ហើយ​បាន​រកឃើញថា គំរោង​វិនិយោគ​របស់​ក្រុមហ៊ុន ប្រ៊ី​លាន​សី​ធី ពុំមាន​លក្ខណៈ​ដូចជា​គម្រោង​វិនិយោគ​អចលនទ្រព្យ​ផ្សេងទៀត ដែលជា​គម្រោង​វិនិយោគ​ពិតប្រាកដ ហើយ​ជួប​ប្រឈម​ឧបសគ្គ​ជាមួយនឹង​បញ្ហា​នៃ​ការធ្លាក់ចុះ​ទីផ្សារ​នោះទេ ប៉ុន្តែ ផ្ទុយទៅវិញ​គម្រោង​រប​ស់​ក្រុម ឡេង ចាន់ណា មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ឆបោក​តាម​រូបមន្ត Ponzi Scheme ។​

ផ្អែកលើ​លទ្ធផល​នៃ​ការស៊ើបអង្កេត​នេះ​, នៅ​ថ្ងៃទី​១២ មីនា ២០១៤ ខ្ញុំ​បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ និង​ឈានទៅ​ឃាត់ខ្លួន​ឈ្មោះ ឡេង ចាន់ណា ដើម្បី​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​ជា​ធរមាន​។​សម្តេចធិបតីបញ្ជាក់ថា នៅ​ថ្ងៃទី​១៣ មីនា ២០២៤ ខ្ញុំ​បានធ្វើ​សំណើ​ថ្វាយ ព្រះមហាក្សត្រ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដើម្បី​បញ្ចប់​ងារ​ជា​ឧកញ៉ា របស់លោក​ស្រី ឡេង ចាន់ណា ដែលមាន​ព្រះរាជក្រឹត​ចុះហត្ថលេខា​ដោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​នៅ​ថ្ងៃទី​១៤ មីនា ២០២៤​។​

​ទោះបីជា​សំណុំរឿង​ស្ថិតនៅក្នុង​ដៃ​របស់​តុលាការ ក៏​រាជរដ្ឋាភិបាល​នៅ​បន្ត​តាមដាន​ករណីនេះ​ជាប្រចាំ នឹង​បានប្រគល់​ភារកិច្ច​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​បន្ត​ការស្រាវជ្រាវ និង សហការ​គាំទ្រ​ដល់​ដំណើការ​របស់​តុលាការ​គ្រប់​រូបភាព​ដែល​ច្បាប់​អនុញ្ញាត ធ្វើយ៉ាងណា​រួមគ្នា​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​អស់​លទ្ធភាព​ទៅតាម​ផ្លូវច្បាប់​។​​ចុងក្រោយ​នេះ​, យោងតាម​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល​ដើម្បី​ជួយ​ក្នុងករណីនេះ​, ខ្ញុំ​បានប្រគល់​ភារកិច្ច​ជូន​ក្រុម​មេធាវី​របស់​រាជរដ្ឋាភិបាល ដែលមាន​ឯកឧត្តម គី តិច ជា​ប្រធាន ដើម្បី​ខិតខំ​ការពារ​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុងករណីនេះ ព្រមទាំង​ផ្តល់នូវ​ជំនួយ​ផ្នែក​ច្បាប់​នានា​តាម​ការចាំបាច់ ជាពិសេស ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​តាមផ្លូវ​តុលាការ​។

ខ្ញុំ​ស្នើ​មេធាវី​រាជរដ្ឋាភិបាល ព្រមទាំង​ស្ថាប័ន​មាន​សមត្ថកិច្ច​ទាំងអស់​ដែលមាន​ការពាក់ព័ន្ធ ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នៅក្នុង​សំណុំ​រឿងនេះ ហើយ​ធានា​ឱ្យបាន​នូវ​ការអនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​ទៅតាម​នីតិវិធី​ជា​ធរមាន​។ រាជរដ្ឋាភិបាល នឹង​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​លើ​សំណុំ​រឿងនេះ​។​
​យើង​នឹង​បន្ត​ខិតខំ​រួមគ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប​ជូន​ប្រជាពលរដ្ឋ ទៅតាម​នីតិវិធី​ច្បាប់​ជា​ធរមាន​”៕ a chan na a manet kytich a manet kytich1