» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30385 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597804 នាក់

នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​មិនទាន់​ចាត់​ការលើក​ក្រុមនគរបាល​ក្លែង​កាយ​ចូល​ជម្រឹត​ទារលុយ​ពី​ឃ្លាំងទំនិញ​តាម​ដិ​ការ​ព្រះរាជអាជ្ញា​?

 


​ភ្នំពេញ​៖​ចាំមើល​ថា​តើ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បើក​ការស៊ើបអង្កេត​លើ​ឈ្មោះ​គង់​ភាសិត​និង​បក្ខពួក​បន្លំ​ជា​សមត្ថកិច្ច​នគរបាល​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​ចុះទៅ​ឆែក​ឃ្លាំងទំនិញ​ជំរឹត​ទារលុយ​ពី​ពាណិជ្ជករ​តាម​ការបង្គាប់​របស់​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែរ ឬ អត់ ?។a kong py 

​តើ​បុរស​ពាក់​អាវយឺត​ក្រហម​នេះ​ជា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពិត បញ្ញា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ពិតប្រាកដ ឬ ជា​អ្នកផ្សេង ?។

​មាន​ករណី​បែកធ្លាយ​នូវ​រឿងអាស្រូវ​នៃ​ការប្រព្រឹត្ត​អំពើ​មិន​ប្រក្រតី​របស់​ក្រុមនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​មួយក្រុម ដែលមាន​ឈ្មោះ គង់ ភាសិត និង​បក្ខពួក​កំពុង​ត្រូវបាន​ពាណិជ្ជករ​ម្នាក់​ដាក់​ពា្យ​បណ្តឹង​ប្តឹង​ចូលទៅ​ស្ថាប័ន​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​អោយជួយ​រក​យុត្តិធម៌​អោយដល់​ដើមបណ្តឹង​ជា​ម្ចាស់​ឃ្លាំងទំនិញ ។

​ប្រភពព័ត៌មាន​ពី​មន្ត្រី​តុលាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានអោយដឹងថា​:​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​ចូល​គំរាម ជំរិត​ទារប្រាក់​ដល់​ក្រុមហ៊ុន ដោយ​អយុត្តិធម៌​នោះ កាលពី​ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៩ លោក កែវ សុធា ព្រះរាជអាជ្ញា នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដិ​កា​បង្គាប់​អោយ​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់ ។

ដិ​កា​បង្គាប់​អោយ​សុ​ើ​ប​អង្កេត​លេខ​៨៨៨ អ​.​យ​.​ក ចុះ​ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៩ បាន​បង្គាប់​អោយ​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បើក​ការស៊ើបអង្កេត​លើ​ឈ្មោះ គង់​ភាសិត និង​បក្ខពួក​ពាក់ព័ន្ធ​នឹង​បទល្មើស​រំលោភ​លំនៅដ្ឋាន​ដោយមាន​ស្ថាន​ទម្ងន់ទោស​( ប្រព្រឹត្ត​ដោយ​អ្នករាជការ​សាធារណៈ​) បទ​ក្លែងបន្លំ​ជា​សមត្ថកិច្ច និង​បទ​កំហែង​យក​យោងតាម​មាត្រា​២៩៩.​មាត្រា​៣០ មាត្រា ៣៦៣.​មាត្រា ៣៦៤ នៃ​ក្រមព្រហ្មទណ្ឌ ។ ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលា ដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​អោយ​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បើក​កា​រសើប​អង្កេត​តាមផ្លូវ​ច្បាប់ នឹងត្រូវ​បញ្ជូន​លទ្ធផល​ទៅ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​អោយបាន​ឆាប់រហ័ស ។

​សូម​ជំរាបជូន​ថា​: លោកស្រី ហ៊ឹម សុ​ភ័​ក្រ អគ្គនាយិការ​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ​បានដាក់​ពាក្យបណ្តឹង​ចូល​ស្ថាប័ន​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ជួយ​រក​យុត្តិធម៌ បន្ទាប់ពី​មាន​ក្រុម​ជនសង្ស័យ​មួយក្រុម​បន្លំ​ខ្លួន​ជា​សមត្ថកិច្ច​ចូល​អុកឡុក​ក្នុង​ឃ្លាំងទំនិញ​របស់លោក​ស្រី​នៅក្នុង​ខណ្ឌ​សែន​សុខ និង​សំឡុត​ទារប្រាក់​ពី​លោកស្រី ។​

យោងតាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ​២០១៩ លោកស្រី ហ៊ឹម សុ​ភ័​ក្រ បាន​ប្តឹង​ឈ្មោះ គង់ ភាសិត និង​បក្ខពួក ដែលមាន​អ​ស័​យ​ដ្ឋា​ន​ផ្ទះ​លេខ​៧១​អា ផ្លូវ​លេខ ១៩២​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ពីបទ​រំលោភ​លំនៅដ្ឋាន​ដោយមាន​ស្ថាន​ទម្ងន់ទោស បទ​ក្លែងបន្លំ​ជា​សមត្ថកិច្ច និង​បទ​កំហែង​យក ។

ដើមបណ្តឹង​បានបញ្ជាក់​ថា​: កាលពី​វេលា​ម៉ោង​ប្រហែល ៨ ព្រឹក ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ​២០១៩ ឈ្មោះ គង់ ភាសិត និង បក្ខពួក បាន​បើ​រថយន្ត​ម៉ាក​ឡង់​គ្រឹ​ស័​រ ព៌​ណស កា​ម៉ែ ពាក់​ស្លាក​លេខ ភ្នំពេញ 2BC-5688 ចុះទៅ​ឃ្លាំង​របស់លោក​ស្រី ហ៊ឹម សុ​ភ័​ក្រ ដោយ​អះអាងថា​ពួកគេ​ជា​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សំរុកចូល​ក្នុង​ឃ្លាំង រួច​បិទទ្វារ និង​ឆែកឆេរ​ឃ្លាំង ។ ឈ្មោះ គង់ ភាសិត និង​បក្ខពួក​បាន​បង្ខំ​អោយ​បុគ្គលិក​ក្រុមហ៊ុន​ទាំងអស់​ចេញពី​ឃ្លាំង និង​ទាក់ទង​ទៅ​លោកស្រី ហ៊ឹម សុ​ភ័​ក្រ មក​ច​ចារ បង់លុយ​សម្រួល​បញ្ចប់​រឿង​បើ​មិន​ដូច្នេះ​ទេ​ពួកគេ ( គង់ ភាសិត និង​បក្ខពួក ) និង​សុំអោយ​ព្រះរាជអាជ្ញា​ចាប់ខ្លួន​ទាំង អស់​នៅក្នុង​ឃ្លាំង ។

ក្រុម​ជនសង្ស័យ ត្រូវគេ​ស្គាល់​ថា មាន​បុរស​ម្នាក់​ឈ្មោះ ពិត បញ្ញា ពាក់អាវ​យឺត​ព៌​ណ​ក្រហម​ដែលជា​អ្នកដឹកនាំ​កម្លាំង​សំរុកចូល​ក្នុង​ឃ្លាំងទំនិញ លោកស្រី ហ៊ឹម សុ​ភ័​ក្រ រួច​ទាញ​ទ្វារ​ឃ្លាំង​បិទ និង​បញ្ជា​អោយ​បុគ្គលិក​ក្រុមហ៊ុន​ហៅ​ទូរស័ព្ទ​ទៅ​លោកស្រី ហ៊ឹម សុ​ភ័​ក្រ អោយមក​ច​ចារ​បង់លុយ​អោយ​ពួកគេ ដើម្បី​បញ្ចប់រឿង ។ លោកស្រី ហ៊ឹម សុ​ភ័​ក្រ បានបញ្ជាក់​ក្នុង​ពាក្យបណ្តឹង​ថា​: ក្រុមហ៊ុន​លោក ស្រី​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួងពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម ក្រសួង​សិប្បកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ទើប​អាច​បើក​អាជីវកម្ម ថែមទាំង​រក​សុ​ី​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ ប៉ុន្តែ​ក្រុមមន្ត្រី​ជំនាញ​មួយចំនួន​តែងតែ​ធ្ចើ​ស៊ី​ក្រុម ហ៊ុន​របស់​លោកស្រី​ដែលជា​ក្រុមហ៊ុន​ក្នុងស្រុក ហាក់បីដូចជា​ចង់​បំផ្លាញ​ក្រុមហ៊ុន​លោកស្រី អោយ​រលាយ​តែម្តង ។

សូមបញ្ជាក់ថា ដើម្បី​ជំរុញ​អោយ​ប្រជាពលរដ្ឋ​បង្កើត​មុខរបរ​រក​សុ​ី រាជ​រដ្ឋា​ភុ​បាល​កម្ពុជា បាន​បង្កើត​គោលនយោបាយ​លើក កម្ពស់ សហគ្រាស​ធុន​តូច និង​មធ្យម សំដៅ​បង្កើត​ការងារ​ជូន​ពលរដ្ឋ និង​បង្កើន​ចំណូល​ថវិកាជាតិ តាមរយ​: ការបង់ពន្ធ​របស់​ស​ហ​គ្រិន ។ ក្នុង​គោលបំណង​ធ្វើកំណែទម្រង់​ស៊ីជម្រៅ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ដាក់ចេញ​នូវ​អភិក្រម​ចំនួន ៥ ចំណុច រួមមាន​: ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់ ដើម្បី​កែប្រែ​ទម្លាប់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​អោយ​បញ្ឈប់​រាល់​អំពើ​ល្មើសច្បាប់ គាបសង្កត់​ប្រជាពលរដ្ឋ និង សហគ្រិន​ដោយ​ខុសច្បាប់​តទៅទៀត ។

ជុំវិញ បណ្តឹង​ចោទប្រកាន់​របស់​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ របស់លោក​ស្រី ហុ​ឹ​ម សុ​ភ័​ក្រ ខាងលើនេះ ការិយាល័យ​និពន្ធ​គេហទំព័រ មាតុភូមិ មិនអាច​ស្វែងរក​ការបំភ្លឺ​ពី​ឈ្មោះ គង់ ភាសិត បានទេ​ព្រោះ​ពុំមាន​លេខ​ទូរស័ព្ទ ។

ដោយឡែក​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ពិត បញ្ញា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានអោយដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រលប់​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ​២០១៩​ថា​: ករណីនេះ​ពុំមែន​ជាការ​ពិត​ដូច​ការចោទប្រកាន់​រប​ស់​ក្រុមហ៊ុន​នោះទេ ហើយ​ម្យ៉ាងទៀត រូបលោក​ផ្ទាល់​ក៏​ពុំមាន​វត្តមាន​នៅក្នុង​ករណី​នោះដែរ លោក​ឋិត​នៅឯ​ខេត្តសៀមរាប​ឯណោះ​ទេ​។ សូម​ផ្ទៀងផ្ទាត់​មើល​អោយ​ច្បាស់លាស់​ថា តើ​រូប​បុរស​ពាក់​អាវយឺត​ព៌​ណ​ក្រហម​នោះ​ជា​រូបខ្ញុំ ( ពិត បញ្ញា ) ឬក៏​អ្នកផ្សេង ? ។

លោក ពិត បញ្ញា បញ្ជាក់ថា ករណីនេះ​អាចជា​រឿង​កាច់​កុង​គ្នា ។ ប៉ុន្តែ​ទោះជា​បែបណា​សមត្ថកិច្ច​ខាង​លោក​នឹងធ្វើ​ការស្រាវជ្រាវ​ដើម្បី​បង្ក្រាប​អោយបាន​ចំពោះ​ករណី​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ​នេះ ព្រោះ​ក្រុមហ៊ុន​នេះ ជាប់​សង្ស័យ​ពី​ការនាំ​ចូល និង​ផលិតផល​ក្លែង​ក្លែង ឡេ​លាប​សាច់ និង​ផលិតផល​ផ្សេងៗ​ទៀត ជាច្រើន​ប្រភេទ​ដោយ​ខុស​ច្បា​ប់។a kong py1 a kong pya a kong pya1 a kong pya2 a kong pya3 
​