» មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1778 នាក់

ម្សិលមិញ 6712 នាក់

សរុប 20269169 នាក់

ធូរេនខ្មែរពឹងផ្សារប្រទេសជិតខាងក្នុងពេលវៀតណាមនាំធូរេនទៅកាន់ប្រទេសចិន  ជិត ១ពាន់លានដុល្លារ

កម្ពុជា៖នៅឆមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចេញផ្លែទុរេនចំនួនជាង ៧ ពាន់តោន កើនឡើង ១​៣ ៩៦២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ ៥០ តោន។ នេះបើ​យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចេញផ្សាយនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤។a thu ren 

 

លោក នៅ ស៊ីនិត សមាជិកក្រុមផលិតកម្មទុរេនខ្មែរ នៅខេត្តកំពង់ចាមថ្ងៃទី ១១ ខែកក្កដា នេះបាន ប្រាប់កាសែតឲ្យដឹង ថា ក្រុមឈ្មួញនៅបណ្ដាប្រទេសជិតខាង ដែលមានប្រទេសថៃ និង​វៀតណាម បានចូលមកប្រមូលទិញពីកសិករទើបធ្វើឱ្យមានកំណើននាំចេញ។

លោកបញ្ជាក់ថា គោលដៅប្រទេសទាំងពីរ​ដែល​បញ្ជា​ទិញពីកម្ពុជាគឺនាំចេញទៅទីផ្សារចិន ដើម្បី​បំពេញតម្រូវ​ការនៅទីនោះ ខណៈកម្ពុជាមិនទាន់​បើកច្រកទីផ្សារ​នាំចេញទៅចិនដោយផ្ទាល់​នៅ​ឡើយ។

 

លោក អួនជាង មេង ប្រធានសហគមន៍ទុរេនកំពតបញ្ជាក់ថា តាមលោកដឹង ទុរេនដែលមានកំណើននាំចេញនេះ​ត្រូវបានក្រុមឈ្មួញនាំចេញទៅប្រទេសចិន ទោះ​​​កម្ពុជា​​មិនទាន់បានចុះកិច្ចសន្យាភូតគាមអនាម័យជាផ្លូវការ។ទាក់ទងនិងការនាំធុរេនចេញទៅស្រុកចិននេះលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យកាសែតដឹងថា កម្ពុជា​កំពុងរង់ចាំការសម្រេចពីភាគីចិនក្នុងការយល់ព្រមឱ្យនាំចេញផ្លែទុរេនទៅកាន់ទីផ្សារចិនដោយផ្ទាល់នៅក្នុងឆ្នាំ ២០២៤ នេះ ខណៈបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលចរចារភូតគាម​អនាម័យ​រវាង​ភាគីកម្ពុជា-ចិន។ក្រសួងកសិកម្ម កម្ពុជាបានឲ្យដឹងថាកម្ពុជាមានផ្ទៃដី​ដាំដុះ​ដំណាំ​ទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលប្រមាណ ៥ ពាន់ហិកតា។

 

សូមបញ្ជាក់ថាបើតាមគេហទំព័រ VN Express បានដកស្រង់ទិន្នន័យគយវៀតណាមបានបង្ហាញថា ប្រទេសវៀតណាមបាននាំចេញផ្លែទុរេនក្នុងតម្លៃ ៩១៩លានដុល្លារក្នុងរយៈពេល ៥ខែដំបូងក្នុងឆ្នាំនេះ កើនឡើង ៧៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។តម្លៃនាំចេញនេះបានធ្វើឱ្យទុរេនក្លាយជាផ្លែឈើនាំចេញច្រើនជាងគេសម្រាប់វៀតណាមដែលច្រើនជាងផ្លែស្រកានាគដែលជាប់ចំណាត់ថ្នាក់ទី២ ចំនួន ៣,៥ដង។

កាសែត VN Express បានរាយការណ៍ថា អគ្គនាយកដ្ឋានគយវៀតណាមបានរាយការណ៍ថា គ្រាន់តែក្នុងខែឧសភា ការនាំចេញផ្លែឈើដែលមានតម្លៃថ្លៃនេះមានតម្លៃ ៤៥០លានដុល្លារ ពោលគឺច្រើនជាងទ្វេដងធៀបនឹងតម្លៃកាលពីខែមេសា និងខ្ពស់ជាងខែឧសភាឆ្នាំមុន ៣៤%។យោងតាមលោក Dang Phuc Nguyen អគ្គលេខាធិការសមាគមផ្លែឈើនិងបន្លែវៀតណាម (Vinafruit) បានប្រាប់កាសែត VN Express ថា សមាគមបានប៉ាន់ប្រមាណថា ការនាំចេញផ្លែទុរេនអាចមានចំនួន ៦០០លានដុល្លារក្នុងខែមិថុនា។ លោកបានបន្តថា ប្រទេសចិនគឺជាអ្នកនាំចូលទុរេនធំបំផុតរបស់វៀតណាមក្នុងឆ្នាំនេះ។