» អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម » ប្រធានាធិបតី​ចិន ជួប​អតីត​មេដឹកនាំ​តៃវ៉ាន់ លោក Ma Ying-jeou នៅ​ទីក្រុង​ប៉េកាំងប្រកាសពីការប្រកាន់ជំហរបង្រួបបង្រួម! » ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​៖ វៀតណាម​ច្រណែន​កម្ពុជា​ស្និទ្ធ​ជាមួយ​ថៃ » កម្ពុជា​បដិសេធថា​មាស​៦​តោន​ដែល​វៀតណាម​ចាប់បាន​មិនមែន​មាស​ខ្មែរ​? » រូបសំណាក​សេះ​សមុទ្ទ​នៅ​ក្រុង​កំពត នឹង​សម្ពោធ​ជា​ផ្លូវការ​f​ថ្ងៃទី​១០ ខែមេសា​ » វិធី​ឆបោក ក្រោមរូបភាព​វិនិយោគ​រយៈពេល​ខ្លី ចំណេញ​ច្រើន​តាម​បណ្តាញ​សង្គម​ឡូ​វ​ត្រូវ​សម​ត្ត​កិច្ច​ចាប់ខ្លួន​ » ទាល់តែ​ក្រឡាប់​ឡាន​បានដឹងថា​ទំនិញ​យួន​ចូល​តាម​ច្រក​បុស​មន​សង្ស័យ​បន្លំ​ពន្ធ​ » សូម​អញ្ជើញ​ពលរដ្ឋ មក​ជិះ​រថយន្តក្រុង ឥតគិតថ្លៃ ទៅលេង​ស្រុកកំណើត​បុណ្យចូលឆ្នាំថ្មី ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២៤ » អតីត​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​ប្រធាន​ព្រិ​ទ្ធ​សភា​រំលឹក​កត្តា​សំខាន់ៗ​មួយចំនួន​ដែល​កម្ពុជា​គ្មាន​ចាំបាច់​ត្រូវការ​វត្តមាន​កង​ទ​ព័​បរទេស​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1122 នាក់

ម្សិលមិញ 5698 នាក់

សរុប 14059918 នាក់

ប្រតិភូ​សហគមន៍​អឺរ៉ុប​នឹង​មកមើលស្ថានការណ៍​ស្រុក​ខ្មែរ​នៅ​ចុងខែ​មិនា​ឬ​ដើមខែ​មេសា​

 


​ភ្នំពេញ ៖ ប្រតិភូ​នៃ គណៈកម្មការ​អឺរ៉ុប​នឹង​មក​កម្ពុជា ក្នុងអំឡុង​ចុងខែ​មីនា និង​មេសា ឆ្នាំ​២០១៩ ខាងមុខ​។​នេះ​បើតាម​លោក ច​ច អេ​ដ​ហ្កា (George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដែល​ចប់​អាណត្តិ​ប្រាប់​លោក​ប៉ា់ន់​សូរ​ស័ក្តិ​រដ្ឋមន្ត្រីក្រសួង​ពា​ណិ​ជ្ចក​ម្ម​កម្ពុជា​កាលពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩​។​a eu abasad  

សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​១១​កុម្ភៈ​ឆ្នាំ​២០១៩​សហភាព​អឺរ៉ុប (EU) បានចាប់ផ្ដើម​ប្រកាស​អំពី​ការដាក់ចេញ​នៃ​នីតិវិធី​ពិនិត្យ ការព្យួរ​ជា​បណ្ដោះអាសន្ន នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើកលែងតែ​អាវុធ (EBA)​ពី​កម្ពុជា​។​​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក ច​ច អេ​ដ​ហ្កា លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​សាកសួរ​បន្ត​អំពី​ដំណើរការ បន្ទាប់ពី​សហភាព​អឺរ៉ុប បានចាប់ផ្ដើម​នៃ​នីតិវិធី​ពិនិត្យ​ការព្យួរ ជា​បណ្ដោះអាសន្ន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​កម្ពុជា ជាពិសេស​បេសកកម្ម​នានា របស់​គណៈកម្មការ​អឺរ៉ុប ក្នុងដំណាក់កាល​៦​ខែ​ដំបូង​។​

​ជាការ​ឆ្លើយតប លោក ច​ច អេ​ដ​ហ្កា មិនបាន​លើកឡើង​អំពី​នីតិវិធី នៃ​ការព្យួរ​ជា​បណ្តោះអាសន្ន​ដកព​ន្ធ តែ​បាន​ថ្លែងអំណរគុណ ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​កន្លង រវាង​កម្ពុជា​និង​EU ។ “​ទាក់ទង​នឹង​បេសកកម្ម របស់​គណៈកម្មការ​អឺរ៉ុប ឯកឧត្តម​មិនទាន់ បានទទួល​នូវ​ព័ត៌មាន ជាក់លាក់​នៅឡើយ​ទេ នៅពេលនេះ ប៉ុន្តែ​អាច​នឹងមាន​ក្រុមការងារ មក​ប្រទេស​កម្ពុជា ក្នុងអំឡុងពេល​ចុងខែ​មីនា និង​ខែមេសា​ខាងមុខ​” ។​a eu come 

​សូមបញ្ជាក់ថា​តាម​នីតិវិធី សហភាព​អឺរ៉ុប នឹង​អាច​ឈានទៅរក​ការព្យួរ​ប្រពន្ធ​អនុគ្រោះ​ពន្ធ​លើកលែងតែ​អាវុធ (EBA)​ពី​កម្ពុជា​នៅ​ខែកុម្ភៈ ឆ្នាំ​២០២០ ប្រសិនបើ​រកឃើញ កម្ពុជា​អនុវត្ត​មិន ត្រឹមត្រូវ ទៅរក​ភាពល្អប្រសើរ​គ្រប់គ្រាន់ លើ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ។ ក្នុង​រយៈពេល​១២ (​ខែកុម្ភៈ​២០១៩​ដល់​ខែកុម្ភៈ​២០២០) ខែ​នេះ មានការ​បែងចែក ដំណាក់កាល​ដូចខាងក្រោម៖

ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ រយៈពេល​៦​ខែ (​គិត​ចាប់ផ្តើម​ពី​ខែកុម្ភៈ ឆ្នាំ​២០១៩ តទៅ​រហូតដល់ ខែកក្កដា ២០១៩) ។ ត្រូវ​សរសេរ​របាយការណ៍ និង​ប្រមូល​ភស្តុតាង ៣ ខែ (​ខែសីហា រហូតដល់ ខែតុលា ២០១៩) ។ ទទួលយក​ការបកស្រាយ និង​ឆ្លើយតប​ពី​រដ្ឋាភិបាល​កម្ពុជា ក្នុង​រយៈពេល​១ ខែ (​ខែវិច្ឆិកា ដល់​ខែធ្នូ ២០១៩)​។​

សម្រាប់​កម្ពុជា​តែងតែ​និយាយ​ដោយ​ឬ​ក​ម៉ា​បាវ​ថា​៖​គ្មាន​បញ្ហា​ទេ​អា​រឿង​ហ្នឹង​នោះរកស៊ីបង់ពន្ធដូចគេទៅ​។​មានការ​កត់សម្គាល់ថា​ថ្មីៗ​នេះ​សហគម​អឺរ៉ុប​បានប្រកាស​យក​ព​ន្ធ័​៣​ឆ្នាំ​លើ​ការ​នាំចូល​ស្រូវ​អង្ករ​ពី​ស្រុក​ខ្មែរ​និង​ភូមា​ដែល​សម្រាប់​ឆ្នាំ​ទី​១​ក្នុង​១​តោន​យក​ប្រមាណ​២០០​ដុល្លារ​អាមេរិក​និង​ថយ​បន្តិច​នៅ​ឆ្នាំ​ទី​២​ទី​៣​។​

កម្ពុជា​ផលិត​បាន​ស្រូវ​ជាង​១០​លាន​តោន​ក្នុង​ឆ្នាំ​២០១៨​។​ក្រៅពី​ការហូបចុក​កម្ពុជា​នៅសល់​ស្រូវ​ជាង​៦​លាន​តោន​បើគិត​ជា​អង្ករ​មាន​ជាង​៤​លាន​តោន​។​តាម​ប្រភពពី​ក្រសួងពាណិជ្ជកម្ម​សម្រាប់​ការនាំចេញ​អង្ករ​ក្នុង​ឆ្នាំ​២០១៨​បានតែ​៦២​ពាន់​តោន​ប៉ុន​ណោះ​ទៅកាន់​ចំនួន​៦១​ប្រទេស​(​ទីផ្សារ​ចិន​ឈរ​លេខ​មួយ​)​។​អង្កសល់មិនដឹងលក់ទៅណាទៀត?។

សម្រាប់​ការនាំចេញ​គ្រប់​មុន​ទំនិញ​ក្នុង​ឆ្នាំ​២០១៨​មានតម្លៃ​ជាង​៥១​ពាន់​ប៊ី​លាន​រៀល​។​តែបើ​គេ​បិទ​(EBA)​កម្ពុជា​ត្រូវ​បង់ពន្ធ​ប្រមាណ​ជាង​៦០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​។​នេះ​មិនទាន់​និយាយ​ពី​ការបិទ​ទីផ្សារ​នាំចូល​នៅមុខ​ទំនិញ​ខ្លះ​នោះ​ផង​ទេ​។​a eu rice1 a eu