» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10905 នាក់

ម្សិលមិញ 10010 នាក់

សរុប 19981941 នាក់

ចៅហ្វាយខេត្ត​ព្រះ​វិ​ហ៊ា​រ​បញ្ជារ​ឲ្យ​ចុះ​ស្រាវជ្រាវ​ក្រុមហ៊ុន​ចិន​មួយ​ក្រោយពី​ឮថា​កាប់​ឈើ​!

 


​ព្រះ​វិ​ហ៊ា​រ​៖​អភិបាលខេត្ត​ព្រះវិហារ បាន​បញ្ជា​អោយ​សមត្ថកិច្ច​ចម្រុះ ចុះ​ផ្ទៀងផ្ទាត់ និង​ត្រួតពិនិត្យ​រក​ភាពត្រឹមត្រូវ នៃ​ការបើក​អោយ​ដំណើរការ​ការប្រមូល​ផល អនុផល​ព្រៃឈើ របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច របស់​ក្រុមហ៊ុន​មួយ ឈ្មោះ ប្ល៊ូ​ហិ​វិ​ន​បន្ទាប់ពី​មានការ​រិះគន់ថា​ក្រុមហ៊ុន​បានធ្វើ​សកម្មភាព​ខុសច្បាប់​ប៉ុន្តែ​មិន​បានទទួល​ចំណាត់ការ​ពី​អាជ្ញាធរ​នោះ​។a chanda1 

គណៈកម្មការ​ចំរុះ​មួយ​មួយ​រួមមាន មន្ត្រី​ព្រៃឈើ កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​នគរបាល​ខេត្ត រួម​នឹង​មន្ត្រី​ស្រុក​ប្រចាំ​មូលដ្ឋាន​ផង​នោះដែរ ដឹកនាំ​ដោយ​អភិបាលរង​ខេត្ត គឺ លោក លី សូ​រ៉ា​រិ​ទ្ធ​បាន ចូលទៅក្នុង​ក្រុមហ៊ុន​នោះ​នៅ​ព្រឹក​ថ្ងៃទី​៣០​វិច្ឆិកា​២០១៨​។

ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ប្ល៊ូ​ហិ​វិ​ន​គ្រុប មាន​មូលដ្ឋាន​នៅក្នុង​ភូមិ​ព្យួរ​ជ្រូក ឃុំ​គូលែន​ជើង ស្រុក​គូលែន​។​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តព្រះវិហារ លោក នួន សុខុម បាន​ថ្លែងប្រាប់ ឲ្យ​ដឹងថា ក្រុមហ៊ុន ប្ល៊ូ​ហិ​វិ​ន គ្រុប ទទួលបាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម លើ​ផ្ទៃដី​ទំហំ​៩​ពាន់​១២៩​ហិច​តា​។​

​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ប្ល៊ូ​ហិ​វិ​ន​គ្រុប គឺជា​ក្រុមហ៊ុន​មួយ​ដែលមាន​ថៅកែ​ជា​ជនជាតិ​ចិន នៅ​ឆ្នាំកន្លងមក ក្រុមហ៊ុន​នេះ បាន​រង​ការផ្អាក​ដំណើរការ​មួយរយៈ​ពេល​វែង ក្រោម​សេចក្តីសំរេច​របស់​រាជ​រដ្ឋាភិបាល និង​នៅ​មួយខែ​កន្លងមកនេះ បាន​បើក​ដំណើរការ​ឡើងវិញ ដោយមាន​ការអនុញ្ញាត​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​នៅពេល​ថ្មីៗ​កន្លងមកនេះ មានការ​លេច​ឮថា អ្នកគ្រប់គ្រង​ក្រុមហ៊ុន​មួយ​នេះ បាន​ប្រមូល​ទិញ និង​ដឹកជញ្ជូន​ឈើ​ហ៊ុ​ប​ធំៗ មកពី​ខាងក្រៅ​រង្វង់​ដី​សម្បទាន​សេដ្ឋកិច្ច តាម​រថយន្ត​ប៉ា​កុង​ធំៗ ចូលមក​អារ ពុះ និង​ច្រៀក​ដោយ​ម៉ា​ស៊ី​រ៉ៃ​ធំៗ ទាំង​បំពាន​លើ​សេចក្តីសំរេច​របស់ រាជរដ្ឋាភិបាល និង​ក៏​មិនបាន​អនុវត្តតាម​ការណែនាំ តម្រូវ​ឲ្យ​ដាំ​ដំណាំ​កសិឧស្សាហកម្ម​នោះដែរ​។​មិនទាន់មាន​សេចក្តីរាយការណ៍​ពី​ផ​ទ្ធ​ផល​នៅឡើយ​តែបើ​ចុះ​គគ្រឹក​គ្រេង​ចឹ​ង​ច្រើនតែ​អត់​បានការ​អី​ឡើយ​៕a chanda a chanda2 a chanda3