» ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2824 នាក់

ម្សិលមិញ 6677 នាក់

សរុប 14150400 នាក់

ក្រសួងពាណិជ្ជកម្ម​ប្រតិកម្ម​រឿង​សហគមន៍​អឺរ៉ុប​យកពន្ធ​ចូល​អង្ករ​

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា​បាន ប្រកាសថា​នឹង​តវ៉ា​តាមច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ​ប្រឆាំងនឹង​ការ​តម្លើង​ពន្ធ នាំ​អង្ករ​កម្ពុជា​ចូលទៅ​កាន់​ទ្វីបអឺរ៉ុប​។​នៅក្នុង​សេចក្តីថ្លែងការណ៍​ឆ្លើយតប​វិធានការ​របស់​សហភាព​អឺរ៉ុប​នៅ​យប់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ ក្រសួងពាណិជ្ជកម្ម បាន​លើកឡើងថា ការសម្រេច​របស់​សហ​ភាព​អឺរ៉ុប​នេះ មិនបាន​ឆ្លុះបញ្ចាំង​ទាំងស្រុង​លើ​ទិដ្ឋភាព​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ បទដ្ឋាន​បច្ចេកទេស និង​សច្ចភាព ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​កន្លងមក​រវាង​រាជរដ្ឋាភិបាល វិស័យ​ឯកជន​របស់​កម្ពុជា និង​សហគមន៍​អឺរ៉ុប​នោះឡើយ​។​a eu rice2 

 ក្រសួងពាណិជ្ជកម្ម​បាន​ចាត់ទុក​វិធានការ​នេះ​ថា «​ជា​អាវុធ​សម្លាប់​កសិករ​ខ្មែរ និង​បានប្រកាស​តវ៉ា​ជាមួយ​សេចក្តីសម្រេច​នេះ ទៅតាម​ទិដ្ឋភាព​ច្បាប់ និង​វិធាន​ពាណិជ្ជកម្ម​អន្តរជាតិ​»​។​
​សេចក្តីថ្លែងការណ៍​បាន​គូសបញ្ជាក់ថា សេចក្តីសម្រេច នេះ​ប្រៀបបាន​នឹង​អាវុធ​សម្លាប់​កសិករ​ខ្មែរ និង​គ្រួសារ ដែល​កំពុង​ជាប់បំណុល​ស្ថាប័ន​ឥណទាន​។ ក្នុង​សេចក្តីថ្លែងការណ៍​បាន​គូសបញ្ជាក់ យ៉ាង​ដូច្នេះ «​ការសម្រេច​ដាក់​វិធានការ​ការពារ​ទីផ្សារ​ដោយ សហភាព​អឺរ៉ុប​មកលើ​អង្ករ (Indica Rice) ដែលមាន​ប្រភពដើម​មកពី​កម្ពុជា មាន​ឥទ្ធិពល​គ្រប់គ្រាន់ សម្រាប់​ដកហូត​ចំណូល​របស់​ប្រជាកសិករ​ក្រីក្រ​កម្ពុជា និង​ជា​អាវុធ​សម្រាប់​ធ្វើឃាត​ពួកគាត់ និង​ក្រុមគ្រួសារ ដែល​កំពុង​ជាប់បំណុល​ជាមួយ​ស្ថាប័ន​ឥណទាន ដែល​បានផ្តល់​ប្រាក់កម្ចី​ដល់​ពួកគាត់​»​។​
​ក្រសួងពាណិជ្ជកម្ម​បាន​អំពាវនាវ​ឲ្យ​គណៈកម្មការ​អឺរ៉ុប​ពិនិត្យឡើងវិញ​នូវ​ការសម្រេច​របស់ខ្លួន ដោយ​ផ្អែកលើ​វិធាន​ពាណិជ្ជកម្ម​អន្តរជាតិ និង​ចំណង​កិច្ចសហប្រតិបត្តិការ​ល្អ​ជា​ប្រពៃណី​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប​។​a panso1 

​សូមបញ្ជាក់ថា​សហគម​ន៍​អឺរ៉ុប បានសម្រេច​គិត​ពន្ធ​លើ​ការ​នាំចូល​អង្ករ​របស់​កម្ពុជា ចូលទៅ​កាន់​ទីផ្សារ​អឺរ៉ុប រយៈពេល​៣​ឆ្នាំ ។ ក្រៅពី​កម្ពុជា មី​យ៉ាន់​ម៉ា ក៏​ជា​ប្រទេស​ដែល​ត្រូវបាន​គណៈកម្មការ​អឺរ៉ុប សម្រេច​គិត​ពន្ធ​លើ​ការនាំចេញ​អង្ករ ចូលទៅ​កាន់​ទីផ្សារ​អឺរ៉ុប រយៈពេល​៣​ឆ្នាំ​ដូចគ្នា​ផងដែរ​។​​សេចក្តីប្រកាស របស់​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​១៦ ខែមករា បាន​បញ្ជាក់ថា ការគិត​ពន្ធ​នាំចូល​អង្ករ​របស់​កម្ពុ​ជា ចាប់ផ្តើម​អនុវត្តន៍​ចាប់ពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩​តទៅ ដោយ​ឆ្នាំ​ដំបូង​តម្លៃ​ពន្ធ​ចំនួន​១៧៥​ផោន (​ប្រហែល​ជាង​២០០​ដុល្លារ​) ក្នុង​១​តោន​, ឆ្នាំ​ទី​២ តម្លៃ​១៥០​ផោន (​ជិត​២០០​ដុល្លារ​) ក្នុង​១​តោន និង​ឆ្នាំ​ទី​៣ តម្លៃ​១២៥​ផោន (​ប្រហែល​១៦០​ដុល្លារ​) ក្នុង​១​តោន​។​

​ការយកពន្ធ​លើក​អង្ករ​កម្ពុជា​នេះ ដោយសារ​អឺរ៉ុប​រកឃើញថា អង្ករ​របស់​កម្ពុជា ដែល​នាំ​ចូលទៅ​អឺរ៉ុប បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ផលិត​អង្ករ​របស់​ពួកគេ បន្ទាប់ពី​មាន​បណ្តឹងតវ៉ា​ពី​ប្រទេស​អ៊ីតាលី និង​អេ​ស្ប៉ា​ញ​។

​ទន្ទឹម​និង​បញ្ហា​នេះ​ប្រជាកសិករ​ជាច្រើន​គ្រួសារ​នៅ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ត្អូញត្អែរ​អំពី​តម្លៃ​ស្រូវ​ចុះថោក ហើយ​លក់​មិនបាន​ប្រាក់កម្រៃ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​។​ពួកគាត់​ថា សព្វថ្ងៃ​ស្រូវ​សែន​ក្រអូប​ចុះថោក​មក​នៅត្រឹមតែ​ជាង ៦០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​​កសិករ​នៅ​ភូមិ​តា​អ៊ិន ឃុំ​ស្រះ​រាំង លោក ប៉ាត លួ​ម បាន​ប្រាប់​វិទ្យុ​ថា​ស្រូវ​សែន​ក្រអូប ប្រភេទ​ស្រូវ​មិនសូវ​ល្អ ឈ្មួញ​ទិញ​ក្នុងតម្លៃ​ត្រឹមតែ ៧០០​រៀល​ក្នុង​មួយ​គីឡូក្រាម រីឯ​ស្រូវ​សែន​ក្រអូប​សុទ្ធ​ស្អាត​ល្អ ឈ្មួញ​ទិញ​តម្លៃ​ប្រមាណ ៩០០​រៀល​ក្នុង​មួយ​គីឡូក្រាម ដែល​ខុសពី​ឆ្នាំ​កន្លងទៅ​តម្លៃ​ជាង ១​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម​៖

​សូមបញ្ជាក់ថា​៖ អង្ករ​កម្ពុជា​ប្រមាណ​ជិត ២៧​ម៉ឺន​តោន ត្រូវបាន​នាំចូល​ទៅកាន់​ទីផ្សារ​សហ​គម​ន៍​អឺរ៉ុប​កាលពី​ឆ្នាំ​២០១៨​កន្លងមក ដែល​ធ្វើ​ឲ្យ​អឺរ៉ុប​ក្លាយជា​ទីផ្សារ​ធំ​បំផុត​ទី​២​បន្ទាប់ពី​ប្រទេស​ចិន​សម្រាប់​អង្ករ​កម្ពុ​ជាមាន​ចំណែក​ដល់​ទៅ​ជាង ៤៣​ភាគរយ​នៃ​តួលេខ​អង្ករ​កម្ពុជា​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​៕a eu rice1 a eu rice3