
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10782 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700953 នាក់
ភ្នំពេញ៖ ករណីនគរបាលខេត្តកំពង់ធំឃាត់រថយន្តដឹកអង្ករដំណើប នាំចូលពីប្រទេសឡាវតាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ ដោយចោទប្រកាន់ថាអង្ករដំណើបទាំងនោះជារបស់ថៃ និងមានមតឹចោទថាមន្ត្រីគយកម្ពុជាខ្វះមនសិការជាតិនិយមផងដែរនោះ, គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ឱ្យដឹងថា អង្ករដំណើបជាង៨០តោននោះ គឺជាអង្កររបស់ប្រទេសឡាវ នាំចូលមកម្ពុជា មិនមែនជារបស់ប្រទេសថៃឡើយ។
លោករដ្ឋមន្ត្រីប្រតិភូបញ្ជាក់ថា «អង្ករដំណើបទាំងអស់នោះ គឺនាំចូលពីឡាវ ហើយមានបង់ពន្ធ ដូចមានលិខិតបញ្ជាក់ជូន»។ បើតាមមន្ត្រីគយ អង្ករដំណើបដែលនាំចូលពីប្រទេសឡាវនេះ គឺអ្នកនាំចូលដឹកជញ្ជូនតាមទូកហើយបង់ពន្ធ បន្ទាប់ពីបង់ពន្ធរួចម្ចាស់ទំនិញបានយកអង្ករដំណើបទាំងនោះ មករក្សាទុកនៅក្នុងឃ្លាំង ពេលមានតម្រូវការបញ្ជាទិញពីរាជធានីភ្នំពេញ ឬខេត្តផ្សេងៗ ទើបដឹកចេញតាមរថយន្តទៅកាន់ទីតាំងដែលមានតម្រូវការទាំងនោះ។
សួមបញ្ជាក់ថាសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កាលពីយប់ថ្ងៃទី៣១ សីហា ឈានចូលថ្ងៃទី១ កញ្ញា ២០២៥ បានឃាត់រថយន្តខ្នាតយក្ស ដឹកអង្កដំណើប ៣គ្រឿងនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលគេអះអាងថា នាំចូលពីប្រទេសថៃ តាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ។ ។
រថយន្តទាំងនេះ បានធ្វើសកម្មភាពដឹកអង្កដំណើបចេញពីច្រកកំពង់ស្រឡៅ ក្នុងខេត្តព្រះវិហារ តាមផ្លូវជាតិលេខ៦ លុះមកដល់ភូមិសាស្ត្រ ខេត្តកំពង់ធំ ក៏ត្រូវសមត្ថកិច្ចឃាត់តែម្ដង។ ប្រភពបន្តថា ក្រោយនគរបាលសេដ្ឋកិច្ចឃាត់ចាប់រថយន្តទាំង៣នេះ ស្រាប់តែមានមន្ត្រីគយ ១ រូប បានចេញមុខអន្ដរាគមន៍ តែសមត្ថកិច្ចជំនាញមិនព្រមតាមការស្នើសុំ។
សម្រាប់ការចាប់ឃាត់ដយនគរបាលសេដ្ឋកឹច្ចនេះ សារព័ត៌មាន នៅមិនទាន់ទទួលបានការបញ្ជាក់អះអាងជាផ្លូវការណាមួយ ពីចំណាត់ការច្បាស់លាស់របស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ នៅឡើយទេ ។
សួមបញ្ជាក់ថាក្នងការខាត់ឡាននេះគេដឹងថាមានឈ្មួញទាំង ៤នាក់ ជាអ្នកនាំអង្ករថៃចូលមកកម្ពុជា តាមច្រកកំពង់ស្រឡៅ ចំនួន៣រថយន្តធំៗ ។ឈ្មួញទាំង ៤នាក់ មានឈ្មោះ ៖
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ២- លោក ភូ គេន រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ៣- លោកស្រី លុយ យ៉ាន់ រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ៤- លោក សន ភ័ណ្ឌ រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារចំណែកមន្ត្រីគយ ដែលមកសុំអន្តរាគមន៍ឈ្មោះ លោក សុខ ឡាដេត ។
ឡួវនេះបញ្ហាត្រួវបានបើកគ្របចឹងតើអ្នកបញ្ជាឲ្យឃាត់ឡានដឹកអង្គដំណើបទាំង៣គ្រឿងអ្នកណាជាអ្នកបញ្ជាឲ្យចាប់?ទាក់ទងបញ្ហានាំអង្ករដំណើបចួលនេះ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជា មានការខ្វះខាតអង្ករដំណើបមួយចំនួន ដែលចាំបាច់ត្រូវនាំចូលពីប្រទេសឡាវ វៀតណាម និងថៃ ប៉ុន្តែក្នុងចំណោមប្រទេសទាំង៣នេះ ការនាំចូលពីប្រទេសឡាវមានច្រើន ដោយសារឡាវដាំដុះអង្ករដំណើបច្រើន និងមានគុណភាពល្អជាងអង្ករដំណើបរបស់វៀតណាម ចំណែកឯថៃ វិញនាំចូលតិចតួច ព្រោះថៃក៏មានតម្រូវការអង្ករដំណើបច្រើន ដែលត្រូវនាំចូលពីប្រទេសឡាវផងដែរ។
លោកបន្ថែមថា ដោយសារតែស្រូវដំណើបមានទិន្នផលតិច មានរយៈពេលយូរ និងប្រកាន់រដូវ ដូច្នេះបងប្អូនប្រជាពលរដ្ឋមិនសូវនិយមដាំដុះច្រើនឡើយ ដូច្នេះទើបយើងខ្វះខាតអង្ករដំណើប។ បន្ថែមពីនេះ រដូវបុណ្យភ្ជុំបិណ្ឌជិតខិតចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ ហើយការប្រមូលផលអង្ករដំណើប របស់កសិករយើងក៏មិនទាន់ដល់ ព្រោះជាទូទៅស្រូវដំណើបត្រូវប្រមូលផលចុងខែតុលា ឬដើមខែវិច្ឆិកា ដូច្នេះច្បាស់ណាស់ ត្រូវការនាំចូលជាចាំបាច់។