» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10517 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700688 នាក់

ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC)និងការិយាល័យ​ស្រាវ​ជ្រាវ​ម៉ាក្រូ​សេដ្ឋ​កិច្ច​អាស៊ានព្យាករណ៍កំណោះតសេដ្ឋកិច្ចកម្ពុជាខុសគ្នា

 

 

ភ្នំពេញ៖ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​ចេញ​ផ្សាយ​ទស្សន​វិស័យ​សេដ្ឋកិច្ច​ចុង​ក្រោយ​របស់​ខ្លួន​កាលពី​ថ្ងៃទី២៦កក្កដា ដោយ​ព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​សម្រេច​បាន ៣,៩ភាគរយ ក្នុង​ឆ្នាំ២០២៦​។ការព្យាករណ៍នេះខុសគ្នានិងការព្យាករណ៍របស់ការិយាល័យ​ស្រាវ​ជ្រាវ​ម៉ាក្រូ​សេដ្ឋ​កិច្ច​អាស៊ាន​បូកបី (ASEAN+3 Macroeconomic Research Office – AMRO) បាន​រក្សា​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​សម្រាប់​ឆ្នាំ២០២៦ នៅ​ត្រឹម ៤,២ភាគរយ។a chea serey gdp 

មន្ត្រី​ធនាគារ​ជាតិ​បាន​បញ្ជាក់ថា ការ​ពង្រីក​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​រំពឹង​ទុក​នេះ បង្ហាញ​ពី​ភាពធន់​ជា​មូលដ្ឋាន​របស់​កម្ពុជា លើ​ផ្នែក​ម៉ាក្រូ​សេដ្ឋកិច្ច​។​ទោះបីជា​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ក្នុង​ស្រុក និង​ភាព​ប្រែ​ប្រួល​នៃទី​ផ្សារសកល​ក៏ដោយ​។

យោង​តាម NBC សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ប៉ាន់​ប្រមាណថា​បានកើន​ឡើង ៣,៥ភាគរយ ក្នុង​ឆមាសទី១ ឆ្នាំ២០២៦ ដោយរង​ឥទ្ធិពលពី​បញ្ហា​ប្រឈម​សេដ្ឋ​កិច្ចសកល និង​កត្តា​ក្នុង​ស្រុក​មួយ​ចំនួន​។

ទោះជា​យ៉ាងណា ធនាគារ​ជាតិ​នៃ​កម្ពុជា​រំពឹងថា កំណើន​សេដ្ឋ​កិច្ច​នឹងកើន​ឡើង​ដល់ ៤,៣ភាគរយ ក្នុង​ឆមាសទី២ នៃ​ឆ្នាំ​នេះ ដោយសារ​ការកើន​ឡើង​នៃ​ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ ផលិតផល​ឧស្សាហកម្ម​មិនមែន​កាត់ដេរ និង​ផលិតផល​កសិកម្ម ព្រម​ទាំង​លំហូរ​វិនិយោគ​ផ្ទាល់ពី​បរទេស ដែល​បន្តកើន​ឡើង​។

លោក​ស្រី ជា សិរី ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​សន្និបាតបូក​សរុប​លទ្ធ​ផលការងារ​ឆមាសទី១ និង​កំណត់​ទិសដៅ​ឆមាសទី២ ឆ្នាំ២០២៦ កាលពី​ម្សិលមិញថា « កម្ពុជា​ត្រូវ​បាន​រំពឹងថា​នឹង​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​ចន្លោះពី ៣ភាគរយ ទៅ ៤ភាគរយ បង្ហាញ​ពី​ភាពធន់​របស់​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការ​ប្រឈម​នឹងវិបត្តិ​ផ្សេងៗ»។

ការ​ព្យាករ​ចុង​ក្រោយ​របស់ NBC បាន​ធ្វើ​ឡើង​បន្ទាប់ពី​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បានកែសម្រួល​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ២០២៦ មក​នៅ ៣,០ភាគរយ បន្ទាប់ពី​ការ​ពិគ្រោះ​យោបល់​តាម​មាត្រា៤ (Article IV Consultation)។

ស្ថាប័ន​អន្តរជាតិ​ផ្សេង​ទៀត រួម​មាន ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​ការិយាល័យ​ស្រាវ​ជ្រាវ​ម៉ាក្រូ​សេដ្ឋ​កិច្ច​អាស៊ាន​បូកបី (AMRO) នៅតែ​រក្សា​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ប្រមាណ ៤,២ភាគរយ​។

ការិយាល័យ​ស្រាវ​ជ្រាវ​ម៉ាក្រូ​សេដ្ឋ​កិច្ច​អាស៊ាន​បូកបី (ASEAN+3 Macroeconomic Research Office – AMRO) បាន​រក្សា​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​សម្រាប់​ឆ្នាំ២០២៦ នៅ​ត្រឹម ៤,២ភាគរយ ស្រប​តាម​ការ​ព្យាករ​របស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ ខណៈ​ដែល​បាន​ដំឡើង​ការ​ព្យាករ​អតិផរណា ដោយសារ​ការកើន​ឡើង​នៃ​ថ្លៃ​ថាមពល និង​ថ្លៃ​ដើម​ផលិតកម្ម​។

យោង​តាម​បច្ចុប្បន្ន​ភាព​ប្រចាំ​ត្រី​មាស ខែ​កក្កដា ឆ្នាំ២០២៦ នៃ​ទស្សន​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូកបី (ASEAN+3 Regional Economic Outlook – AREO) ដែល​បាន​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ AMRO បាន​ព្យាករថា តំបន់​អាស៊ាន​បូកបី​នឹង​មាន​កំណើន​សេដ្ឋកិច្ច ៤,១ភាគរយ ក្នុង​ឆ្នាំ២០២៦ មុន​នឹងថយ​ចុះ​បន្តិចមក​នៅ ៤,០ភាគរយ ក្នុង​ឆ្នាំ២០២៧ ដោយ​មាន​ការ​គាំទ្រពី​តម្រូវការ​ក្នុង​ស្រុក​ដ៏​រឹងមាំ និង​តួនាទី​ស្នូល​របស់​តំបន់​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង់សកល​សម្រាប់​បច្ចេកវិទ្យា​បញ្ញា​សិប្ប​និម្មិត (AI)។

សម្រាប់​កម្ពុជា AMRO បាន​រក្សា​ការ​ព្យាករ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) នៅ​ត្រឹម ៤,២ភាគរយ សម្រាប់​ឆ្នាំ២០២៦ និង ៤,៩ភាគរយ សម្រាប់​ឆ្នាំ២០២៧​។ ការ​ព្យាករ​ទាំង​នេះ​មិន​មាន​ការ​ផ្លាស់​ប្តូរពីបច្ចុប្បន្ន​ភាព​បណ្តោះ​អាសន្នខែ​មិថុនា ឆ្នាំ២០២៦ នោះ​ទេ ប៉ុន្តែ​បង្ហាញពី​ការថយ​ចុះ បើ​ប្រៀបធៀប​នឹង​កំណើន​ប្រមាណ ៥,៣ភាគរយ ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ២០២៥​។

ការ​ព្យាករ​ចុង​ក្រោយ​នេះ​បង្ហាញថា កម្ពុជា​មាន​កំណើន​ប្រហាក់​ប្រហែល​នឹង​តំបន់​អាស៊ាន​ទាំងមូល ដែល​ត្រូវ​បាន​រំពឹងថា​នឹង​មាន​កំណើន ៤,៨ភាគរយ ទាំង​ក្នុង​ឆ្នាំ២០២៦ និង២០២៧​។ នេះ​បង្ហាញថា កម្ពុជា​នៅតែ​ស្ថិតលើ​គន្លង​កំណើន​ស្ថិរ​ភាព ទោះបីជា​បរិយាកាស​សេដ្ឋ​កិច្ចសកល​កាន់តែ​មាន​ភាព​មិន​ច្បាស់​លាស់​ក៏ដោយ​។

អតិផរណា​ទូទៅ​ត្រូវ​បាន​ព្យាករថា​នឹង​ឡើង​ដល់ ៥,១ភាគរយ ក្នុង​ឆ្នាំ២០២៦ ពី​ការ​ព្យាករ​ចាស់ ៤,៥ភាគរយ នៅ​ក្នុង​បច្ចុប្បន្ន​ភាពខែ​មិថុនា ខណៈ​ការ​ព្យាករ​សម្រាប់​ឆ្នាំ២០២៧ ក៏​ត្រូវ​បាន​ដំឡើងពី ២,៤ភាគរយ មក ២,៨ភាគរយ​ផងដែរ​។

លោក Dong He ប្រធាន​សេដ្ឋ​វិទូ​របស់ AMRO បាន​មាន​ប្រសាសន៍ថា «តំបន់​អាស៊ាន​បូកបី​នៅតែ​បង្ហាញ​ភាពធន់ ដោយ​មាន​ការ​គាំទ្រពី​តម្រូវការ​ក្នុង​ស្រុក​ដ៏​រឹងមាំ និង​តួនាទី​ស្នូល​របស់​ខ្លួន​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង់សកល​សម្រាប់​បច្ចេកវិទ្យា AI។ ផលប៉ះ​ពាល់ពី​ជម្លោះ​នៅ​មជ្ឈិម​បូព៌ា​ក៏​មាន​កម្រិត​តិច​ជាង​ការ​រំពឹង​ទុក​ដំបូង​ដែរ ប៉ុន្តែ​ការកើន​ឡើង​នៃ​ថ្លៃ​ថាមពល និង​ថ្លៃ​ដើម​ផលិតកម្ម​នៅតែ​បង្កហានិភ័យ​ដល់​អតិផរណា និង​សកម្មភាព​ឧស្សាហកម្ម»។

យោង​តាម​របាយ​ការណ៍ ការកើន​ឡើង​នៃ​ថ្លៃ​ដើម​ពាក់​ព័ន្ធ​នឹង​ថាមពល ជា​ពិសេស​ថ្លៃ​អគ្គិសនី និង​ការដឹក​ជញ្ជូន គឺជា​កត្តា​ចម្បង​ដែល​ជំរុញឱ្យអតិផរណា​ទូទៅ​ក្នុង​តំបន់កើន​ឡើង ចាប់​តាំងពី​ជម្លោះ​នៅ​មជ្ឈិម​បូព៌ា​បាន​កាន់តែ​តានតឹង​នៅ​ចុងខែ​កុម្ភៈ​។ របាយ​ការណ៍​ក៏​បាន​ចង្អុល​បង្ហាញពីសម្ពាធ​ថ្មីលើ​តម្លៃ​ស្បៀង ដែល​បណ្តាល​មកពី​ការកើន​ឡើង​នៃ​ថ្លៃជី​កសិកម្ម និង​ស្ថានភាព​អាកាស​ធាតុ​មិន​អំណោយផល​។

កម្ពុជា​ត្រូវ​បាន​បញ្ចូល​ក្នុង​តម្លៃ​មធ្យម​នៃ​ប្រេង​ឥន្ធនៈ​របស់​តំបន់ ដោយ​តម្លៃ​សាំង និង​ប្រេង​ម៉ាស៊ូត​របស់​កម្ពុជា ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ការ​គណនា​របស់ AMRO សម្រាប់​តំបន់​អាស៊ាន​បូកបី រួម​ជាមួយ​ប្រទេស​សមាជិក​ដទៃ​ទៀត​។

ទោះបីជា​ថ្លៃ​ដើម​ផលិត​កម្មកើន​ឡើង​ក៏ដោយ សកម្មភាព​ផលិត​កម្ម​នៅ​ទូ​ទាំង​តំបន់​នៅតែ​បន្ត​ពង្រីក ខណៈ​វិស័យ​ទេសចរណ៍​នៅតែ​បន្ត​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​។ ទោះជា​យ៉ាងណា AMRO បានកត់សម្គាល់ថា សូចនាករ​សេដ្ឋកិច្ច​ដែល​ធ្វើ​បច្ចុប្បន្ន​ភាព​ញឹក​ញាប់ របស់​កម្ពុជា រួម​ទាំង​ទិន្នន័យ​លម្អិត​អំពី​ការ​នាំ​ចេញ និង​ការ​ចូល​រួម​ចំណែក​របស់ GDP នៅ​មាន​កម្រិត ដោយសារ​ការ​ខ្វះខាត​ទិន្នន័យ​។

របាយ​ការណ៍​បាន​ឱ្យ​ដឹងថា នៅ​ក្រោម​សេណារីយ៉ូ​អវិជ្ជមាន ប្រសិនបើ​ការ​រំខាន​ដល់​ការដឹក​ជញ្ជូន​តាម​ច្រក​សមុទ្រ Hormuz អូស​បន្លាយ កំណើន​សេដ្ឋកិច្ច​របស់​តំបន់​អាស៊ាន​បូកបី​អាច​ធ្លាក់​ចុះមក​ត្រឹម ២,៨ភាគរយ ខណៈអតិផរណា​ក្នុង​តំបន់​អាចកើន​ឡើង​ដល់ ៤,៦ភាគរយ នៅ​ឆ្នាំ២០២៧​។

AMRO បាន​បញ្ជាក់ថា ការ​ព្យាករ​ចុង​ក្រោយ​របស់​ខ្លួន ផ្អែកលើ​ព័ត៌មាន​ដែល​មាន​រហូត​ដល់​ថ្ងៃទី២២ និង២៣ ខែ​កក្កដា ដោយ​សង្កត់​ធ្ងន់ថា ភាព​មិន​ច្បាស់​លាស់​នៅតែ​មាន​កម្រិត​ខ្ពស់ ហើយ​លទ្ធផល​សេដ្ឋ​កិច្ចនា​ពេល​ខាង​មុខ នឹងពឹង​ផ្អែក​ជា​ចម្បង​លើការ​វិវឌ្ឍ​នៃទី​ផ្សារ​ថាមពលសកល តម្រូវការ​បច្ចេកវិទ្យា និងគោល​នយោបាយ​ពាណិជ្ជកម្ម​អន្តរជាតិ​។

ការ​ព្យាករ​ចុង​ក្រោយ​នេះ ស្រប​ទៅនឹង​ការ​វាយ​តម្លៃ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។ ក្នុង​ជំនួប​ជាមួយ​លោក Kenichiro Kashiwase ប្រធាន​បេសកកម្ម​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ប្រចាំ​កម្ពុជា កាលពី​ដើមខែ​កក្កដា លោក អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ បាន​បង្ហាញ​ទំនុក​ចិត្តថា សេដ្ឋកិច្ច​កម្ពុជា​នឹង​សម្រេច​បាន​កំណើន ៤,២ភាគរយ នៅ​ឆ្នាំ២០២៦​។

លោក អូន ព័ន្ធ​មុនី​រ័ត្ន បាន​លើក​ឡើងថា ឧស្សាហកម្ម​ដែល​ផ្អែក​លើការ​នាំ​ចេញ ជា​ពិសេស​វិស័យ​ផលិតកម្ម​មិនមែន​កាត់ដេរ បាន​បង្ហាញ​លទ្ធផល​ល្អ​ជាង​ការ​រំពឹង​ទុក ទោះបីជា​ប្រឈម​នឹង​ភាព​មិន​ច្បាស់​លាស់ពី​ខាង​ក្រៅ​ក៏ដោយ ដែលជួយ​ពង្រឹង​មូលដ្ឋាន​សម្រាប់​ការ​ពង្រីក​កំណើន​សេដ្ឋកិច្ច​។លោក​ក៏បាន​បញ្ជាក់​ផងដែរថា រាជ​រដ្ឋាភិបាល​បាន​អនុម័ត​កញ្ចប់​អន្តរាគមន៍​ដ៏​ទូលំ​ទូលាយ​មួយ​ដែល​មាន​ទឹក​ប្រាក់ ១,២៤ពាន់លាន​ដុល្លារ ដើម្បី​ពង្រឹង​ភាពធន់​នៃ​សេដ្ឋកិច្ច​កម្ពុជា​។