» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6154 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696325 នាក់

សាកលវិទ្យាធិការ RUPP​មាន និស្សិត​វៀតណាម​រៀន​ភាគច្រើន​ជា​អ្នកបកប្រែ អ្នកការទូត និង​អ្នកសារព័ត៌មាន

 

​ភ្នំពេញ​៖ លោក​បណ្ឌិត ជេ​ត ជាលី សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មានប្រសាសន៍ប្រាប់ CNC ថា បច្ចុប្បន្ននេះ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​ហៅ​កាត់​ថា RUPP មាន​និស្សិត​វៀតណាម​កំពុង​សិក្សា​ទៅតាម​ផ្នែក​នីមួយៗ​ប្រមាណ​ជិត​១០០​នាក់ ក្នុងនោះ ភាគច្រើន​ពួកគេ​គឺជា​អ្នកបកប្រែ អ្នកការទូត និង​ជា​អ្នកសារព័ត៌មាន​។a jet joly1 

​បើតាម​លោក​បណ្ឌិត ជេ​ត ជាលី មានប្រសាសន៍ថា និស្សិត​វៀតណាម​មួយចំនួន​បាន​ចុះឈ្មោះ​រៀន​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ ប៉ុន្តែ​ក៏បាន​ផ្លាស់ប្តូរ​ទៅ​រៀន​ជំនាញ​ផ្សេង​វិញ​ក្រោយ​សិក្សា​បាន​១​ឆ្នាំ​។

​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក៏បាន​បញ្ជាក់ដែរថា និស្សិត​វៀតណាម​ដែល​កំពុង​សិក្សា​នៅ RUPP មាន​ប្រមាណ​៧០​នាក់ ដែល​ភាគច្រើន​នៃ​និស្សិត​ទាំងនោះ​មានមុខរ​បរជា​អ្នកបកប្រែ អ្នកការទូត និង​អ្នកសារព័ត៌មាន​។​ការបញ្ជាក់​របស់លោក​បណ្ឌិត ជេ​ត ជាលី ធ្វើឡើង​ស្របពេល​ដែល លោក តូ ឡឹម ប្រធាន​រដ្ឋ​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម គ្រោង​នឹង​អញ្ជើញ​ធ្វើ​បាឋកថា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២៤ ខាងមុខនេះ​។

​តាម​ក្រសួងការបរទេស​កម្ពុជា លោក តូ ឡឹម ប្រធាន​រដ្ឋ​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១២ ដល់ ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២៤​តាម​ការអញ្ជើញ​របស់​ព្រះមហាក្សត្រ​កម្ពុជា​។នៅ​រសៀល​ថ្ងៃទី​១២ ខែកក្កដា លោក តូ ឡឹម ប្រធាន​រដ្ឋ​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នឹង​អញ្ជើញ​ចូលជួប​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​សម្តែង​ការគួរ​សមនិង​ពិភាក្សា​ការងារ​។

​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា លោក តូ ឡឹម នឹង​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា​នៅ​មណ្ឌប​ព្រះ​បរម​រតន​កោដ្ឋ និង​មណ្ឌល​វិមាន​មិត្តភាព​កម្ពុជា​-​វៀតណាម​។ នៅពេល​រសៀល​ប្រធាន​រដ្ឋ​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​រូបនេះ នឹង​អញ្ជើញ​ធ្វើ​បាឋកថា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

​សូម​រម្លឹកថា បច្ចុប្បន្ន លោក តូ ឡឹម ជា​សមាជិក​ការិយាល័យ​នយោបាយ​វៀតណាម ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ព្រមទាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​ការពារ និង​សន្តិសុខ​ជាតិ​។​មុន​ការអញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​ប្រធានាធិបតី​វៀតណាម​កម្ពុជា​ក៏បាន​បញ្ជូន​លោក​ហ៊ុន​ម៉ា​នី​ឿ​ប​នាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ​ឲ្យ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​ផងដែរ​ដែល​បើតាម​ប្រភព​ព​ត៍័​មាន​ពី​បរទេស​ថ្នាក់ដឹកនាំ​វៀតណាម​បាន​ផ្តាំផ្ញើ​ឲ្យ​កម្ពុជា​ជួយ​មើលថែ​ជនជាតិ​វៀតណាម​នៅ​ស្រុក​ខ្មែរ​ផងដែរ​។​a jet joly a president viet a president viet1 

​