» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6102 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696273 នាក់

សម្ដេច​តេ​ជោ ហ៊ុន សែនៈ​មនុស្ស​៦​លាន​នាក់​នៅ​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីត​ដូ​ស​ទី ៣

 

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំងអស់​ទូទាំងប្រទេស​ក​ម្ពុ​ជា​ត្រូវតែ​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ៣ ជា​ចាំបាច់ ដើម្បី​កម្ពុជា​អា​ចប​ន្ថូ​រ​បន្ថយ​វិធានការ​សុខាភិបាល​។​តាមរយៈ​សារ​ជា​សំឡេង នៅ​រសៀល​ថ្ងៃទី ២៤ ខែមេសា​ឆ្នាំ ២០២២​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា «​ចាប់តាំងពី​ចូលឆ្នាំ​ខ្មែរ រហូតមកដល់​ក្រោយ​ចូលឆ្នាំ រហូតដល់​ថ្ងៃនេះ គ្មាន​សញ្ញា​ណាមួយ​ដែលមាន​ការឆ្លង​រាលដាល​កូ​វីដ​១៩​នោះទេ​»​។ សម្តេច​តេ​ជោ បន្តថា «​យើង​កំពុងតែ​ពិនិត្យ​អំពី​ដាក់​បន្ថែម​នៅ​ខេត្ត ឬ​ដែនដី​នៃ​ខេត្ត​ខ្លះទៀត​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ម៉ាស់ ដើម្បី​កុំ​ឲ្យ​ការចំណាយ​របស់​ប្រជាពលរដ្ឋ​យើង​ច្រើន​ទៅលើ​ការទិញ​ម៉ាស​សម្រាប់​ពាក់​»​។a co school 

​សម្ដេច ក៏បាន​បន្តថា «​យើង​ក៏មាន​ភាពស៊ាំ​សហគមន៍​តាមរយៈ​ការចាក់​វ៉ាក់សាំង​បាន​ពីរ​ដូ​ស រួចរាល់ ប៉ុន្តែ​អ្វី​ដែលជា​តម្រូវ​ការឈាន​ទៅ​សម្រេច​នៃ​ភាពស៊ាំ​សហគមន៍ និង​ដើម្បី​កាត់បន្ថយ​នៃ​ការបន្ធូរបន្ថយ​នូវ​វិធានការ​សុខាភិបាល​។ សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា ប្រជាជន​កម្ពុជា​ត្រូវតែមាន​ភាពស៊ាំ​យ៉ាងហោច​ក៏បាន​ចាក់​វ៉ាក់សាំង​៣​ដូ​ស​។

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់ថា «​នៅ​ចំនួន ៦​លាន​នាក់​ទៀត​ដែល​មិនទាន់បាន​ចាក់​ដូ​ស​ជំរុញ ដូច្នេះ​ខ្ញុំ​ក៏បាន​ណែនាំ​ឲ្យ​លោកជំទាវ ឱ វណ្ណឌី​ន​ផ្ដល់​ការយកចិត្តទុកដាក់​ចាក់​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ទីប្រជុំជន ដូចជា​នៅតាម​រោងចក្រ កម្មករ​កម្មការិនី​សំណង់ អ្នករកស៊ី​ក្រៅ​ប្រព័ន្ធ ដូចជា​អ្នករកស៊ី​តាម​ផ្សារ​ជាដើម ដោយ​ខិតខំ​ប្រមូលផ្ដុំ​កម្លាំង​ដើម្បី​ចាក់​ជូន​កម្មករ​កម្មការិនី​នៅតាម​រោងចក្រ តាម​ក្រុមហ៊ុន​សំណង់ ក៏ដូចជា​អាជីវករ​នៅតាម​ទីផ្សារ​នានា​ដែល​ងាយ​ឆ្លង​»​។ សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា «​ការធ្វើ​ដូច្នេះ​ដើម្បី​បង្កើន​ភាពស៊ាំ​សហគមន៍​ឲ្យ​បាន​ច្រើន​»​។​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​ប្រសិនបើ​ប្រជាពលរដ្ឋ​បាន​ទទួលបាន​រហូតដល់​ដូ​ស​ទី ៤​កាន់តែ​ល្អប្រសើរ​»៕a covit pagoda3 
​