» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9869 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700040 នាក់

និស្សិត​ខ្មែរ​២៣​នាក់​ដេក​ក្នុងផ្ទះ​នៅ​ក្រុង​វូ​ហាន​រង់ចាំ​ការជួយ​ឲ្យ​វិល​មក​ស្រុក​ខ្មែរ​

 


​ចិន​៖​ពី​ទីក្រុង​វូ​ហាន លោក ប៉ែន​បារាំង​និស្សិត​ខ្មែរ​នៅ​ក្រុង​វូ​ហាន​តំបន់​ដែលជា​ប្រភព​ឆ្លង​ជម្ងឺ​បណ្តា​លពី​វីរុស​កូ​រ៉ូ​ណា បាន​អះអាង​ប្រាប់​វិ​ទ្យ​ថា គម្រោង​ត្រឡប់មកផ្ទះ​វិញ​របស់​ពួកគេ​គឺ​មានការ​ជ្រោមជ្រែង​ពី​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង​។a khmer vohan

ប៉ុន្តែ នៅ​មិនទាន់​ដឹង​ទេ​ថា លោក​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា​ដោយ​របៀប​ណា បន្ទាប់ពី​ជើងហោះហើរ​ពី​ទីក្រុង​ហ្វូ​ហាន​មក​កម្ពុជា​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​ទៅហើយ ។ និស្សិត​ខ្មែរ​រូបនេះ បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ជួយ​ព​ន្លឿ​ន​នីតិវិធី​ដើម្បី​បញ្ជូន​លោក និង​អ្នកដទៃ​មក​កម្ពុជា​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។

​លោក ប៉ែន បារាំង បាន​អះអាងថា ក្រៅពី​កម្ពុជា ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែលមាន​និស្សិត​កំពុង​សិក្សា​នៅ​វូ​ហាន ក៏​ត្រៀម​ទទួលយក​និស្សិត​របស់​ពួកគេ​ត្រឡប់ទៅផ្ទះ​វិញ​ក្នុងពេល​ឆាប់ៗ​ផងដែរ​។ សម្រាប់​លោក​បារាំង អំឡុងពេល​ប្រឈម​ជាមួយនឹង​ការរីក​រាតត្បាត​មេរោគ​កូ​រ៉ូ​ណាវី​រុស មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង​បាន​ទូរ​សព្ទ​មក​សួរសុខទុក្ខ និង​ប្រាប់​ពី​របៀប​ការពារ​ខ្លួន​។ របៀប​ការពារ​ខ្លួន​ដែល​លោក​បារាំង កំពុងតែ​អនុវត្ត​រាល់ថ្ងៃ​គឺ​ពាក់​អាវធំ​និង​ម៉ាស់​បិទ​ច្រមុះ ហើយ​និស្សិត ស្ថិត​នៅតែ​ក្នុង​បន្ទប់​រៀងៗ​ខ្លួន ព្រមទាំង​ត្រូវ​ជូនដំណឹង​ទៅ​អាជ្ញាធរ​ជា​រៀងរាល់ថ្ងៃ អំពី​ស្ថានភាព​សុខភាព​របស់ខ្លួន​។​

ឯ​និស្សិត ចាន់ថន រស្មី កំពុង​សិក្សា​ថ្នាក់បរិញ្ញាប័ត្រ​វិស្វកម្ម​មេកានិច​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា Huazhong នៃ​ទីក្រុង​វូ​ហាន​បាន ប្រាប់ថា​ដោយ​តែមាន​ការបារម្ភ​ពី​ការឆ្លង​នៃ​កូ​រ៉ូ​ណាវី​រុស គាត់ និង​មិត្ត​ភ័​ក្រ បាន​ទិញ​សំបុត្រ​យន្តហោះ​ថា​នឹង​ចាក​ចេញពី​ទីក្រុង​វូ​ហាន​នៅ​ថ្ងៃទី​២៤ ខែមករា ប៉ុន្តែ​មិនទាន់​ដល់ពេល​ចេញមក​ផង​រដ្ឋាភិបាល​ចិន​បានប្រកាស​បិទ​ជើងហោះហើរ​ចេញពី​តំបន់​នេះ​បាត់ទៅហើយ​។​«​មុន​ហ្នឹង​រដ្ឋាភិបាល​ចិន​ប្រកា​សបិទ​ក្រុង​វូ​ហាន ឬ​ព្រលានយន្តហោះ​ហ្នឹង ខ្ញុំ​បាន​ទិញ​សំបុត្រ​យន្តហោះ​រួចហើយ​គឺ​តាម​គម្រោង​គឹ​នឹង​ហោះ​ចេញពី​ទីក្រុង​វូ​ហាន​នៅ​ថ្ងៃទី​២៤ (​ខែមករា​) នៅវេលា​ម៉ោង​៧ កន្លះ​ព្រឹក​។ ប៉ុន្តែ​ជា​អកុសល​បន្ទាប់ពី​យើង​ទិញ​សំបុត្រ​យន្តហោះ​ហើយ ស្អែក​ឡើង​រដ្ឋាភិបាល​ចិន បានប្រកាស​បិទ​ព្រលានយន្តហោះ​តែម្តង​។ អ៊ីចឹង​ហើយ​យើង​ធ្វើ​ឲ្យ​យើង​មានការ​កត់​ស្ល​ត់​។​»

​ក្រោយពី​ក្រុង​វូ​ហាន​ត្រូវបាន​បិទ បញ្ហា​ធំ​មួយទៀត​សម្រាប់​និស្សិត​ខ្មែរ​នៅ​ទីនោះ​គឺ​បញ្ហា​ម្ហូប​បរិភោគ​ប្រចាំថ្ងៃ​។ និស្សិត​រូបនេះ បន្តថា​គាត់​បាន​ទិញ​ម្ហូប​មក​ទុក​ខ្លះ ហើយ​មាន​ម្ហូប​មួយចំនួន​ដូចជា​ត្រីងៀត សាច់គោ​ងៀត​ដែល​យកទៅ​ពី​ប្រទេស​កម្ពុជា​។​​រស្មី ថា​រហូតមក​ដល់ពេលនេះ​ស្ថានទូត​ខ្មែរ​ហាក់​មិនទាន់មាន​ចំណាត់ការ​ណាមួយ​ដើម្បី​ជួយ​ពួកគេ​ដែល​កំពុង​ជាប់​ក្នុង​ក្រុង​វូ​ហាន​នៅឡើយ​ទេ ក្រៅពី​តែ​ការផ្តែផ្តាំ​តាមរយៈ​សមាគមនិស្សិត​ឲ្យ​ពួកគេ​ថែទាំ​ខ្លួន ថែរក្សា​សុខភាព និង​ប្រយ័ត្នប្រយែង​ជាង​មុន​។ បើតាម​រស្មី និស្សិត​ខ្មែរ​ដែល​កំពុងស្នាក់នៅ​ក្នុង​ក្រុង​វូ​ហាន​មាន​ចំនួន​២០​នាក់​។​សូម​បញ្ជាក់ដែរថា​ស្រុក​ចិន​មាន​និស្សិត​ខ្មែរ​ជា​២៤០០​នាក់​នៅ​រៀនសូត្រ​។​តែ​សមណាងល្អ​ពួកគេ​ប្រមាណ​៧០​ភាគរយ​បានមក​លេង​ស្រុក​បាន​មុន​។​

 សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ផ្ញើ​សារ​អំពាវនាវ ឲ្យ​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់ ជំងឺឆ្លង​តាមផ្លូវ​ដង្ហើម​ថ្មី ដែលមាន​ឈ្មោះថា កូ​រ៉ូ​ណា (Corona) ដែល​កំពុង​រាតត្បាត នៅ​ប្រទេស​ចិន ។​​បច្ចុប្បន្ន​ជំងឺ​នេះ​ប​ច្ចប្ប​ន្ន បាន​មកដល់​ប្រទេស អាមេរិក​, អូស្ត្រាលី​, កាណាដា​, បារាំង​, នេ​ប៉ាល់​, ជប៉ុន​, សិង្ហបូរី​, កូរ៉េខាងត្បូង​, តៃវ៉ាន់​, ថៃ​, វៀតណាម និង​ម៉ាឡេស៊ី​ហើយ​។ ក្នុងនោះ​គិត​ត្រឹម​ថ្ងៃទី​២៦​មករា មាន​អ្នកស្លាប់​៥៦​នាក់ និង​អ្នក​ឆ្លង​ប្រមាណ​ជា ២​ពាន់​នាក់​។

​អាការៈរោគ​គឺមាន ផ្តាសាយ ហៀរ​សំបោរ ក្អក ឈឺក្បាល ក្តៅខ្លួន​ខុសប្លែក​ខុសពី​ធម្មតា ដូច្នេះ​អាច​ប្រើ​ម៉ាស​ពាក់​ការពារ​ច្រមុះ និង​លាងដៃ​សម្អាត ជាមួយ​សាប៊ូ ឬ​អាល់កុល​សម្លាប់​មេរោគ ឲ្យ​បាន​ញឹកញាប់​។ កុំ​នៅក្បែរ​អ្នក​ដែលមាន​អាកា​រៈ រោគ​ខាងលើ និង​កុំ​នៅ​ជិត សត្វ​ពាហា​នៈ ឬ​កសិដ្ឋាន​ចិញ្ចឹមសត្វ​។ ត្រូវ​ញាំ​ម្ហូបអាហារ ដែល​ចម្អិន​ឆ្អិន គ្រប់ពេលវេលា​។

​ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​បន្ត​ធានាថា មិនទាន់មាន​ករណី​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​វីរុស​នៅឡើយ​ទេ គិត​មកដល់​នៅ​ថ្ងៃអាទិត្យ​នេះ​។ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា លោក​លី សុវណ្ណ បាន​បញ្ជាក់ថា កម្ពុជា​គ្រាន់តែ​មានការ​សង្ស័យ​លើ​ជនជាតិ​ចិន និង​ជនជាតិខ្មែរ​មួយចំនួន ហើយ​នាំយកទៅ​ពិនិត្យ ប៉ុន្តែ​មិនទាន់មាន​ឆ្លង​មេរោគ​រលាក​ផ្លូវដង្ហើម​ថ្មី កូ​រ៉ូ​ណាវី​រុស នៅឡើយ​ទេ​។

a khmer vohan1 ​ក្រសួងសុខាភិបាល​ក៏បាន​ជម្រុញ​ឲ្យ​ពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការការពារ​ខ្លួន ដូចជា​ត្រូវ​ពាក់​ម៉ាស់ លាងដៃ​នឹង​សាប៊ូ​ជាប្រចាំ និង​មិនត្រូវ​បរិភោគ​សាច់សត្វ​ឆៅ​ជាដើម​។ ហើយ​ប្រសិនបើ​មាន​ករណី​សង្ស័យ​ណាមួយ ពលរដ្ឋ​អាច​ទូរស័ព្ទ​សាកសួរ​ព័ត៌មាន​ទៅកាន់​លេខ ១១៥ ដោយ​មិន​គិតថ្លៃ ជា​រៀងរាល់​ម៉ោង​៕

​